​មិន​គិត​ក​ម្រៃ​សេវា​ប្រចាំខែ​ ​និង​សេវា​ប្រតិបត្តិ​លើ​ការ​ប្រើ​កម្មវិធី​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង

​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ម​.​ក​ ​ដែល​ជា​គ្រឹះស្ថាន​ធំ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​ធនាគារ​ធំ​ៗ​ចំនួន​ 5 ​នៅ​កម្ពុជា​ ​បាន​ប្រកាស​ ​ថា​ ​គ្មាន​ក​ម្រៃ​សេវា​ប្រចាំខែ​ ​និង​គ្មាន​ក​ម្រៃ​សេវា​ប្រតិបត្តិការ​ ​លើ​ការប្រើប្រាស់​កម្មវិធី​ ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Mobile​ ​Banking​ ​A​p​p​) ​និង​អុីនធឺ​ណិ​ត​ប៊ែ​ង​ឃី​ង​ ​នោះ​ឡើយ​។​ ​ហេតុនេះ​ ​អតិថិជន​ចាស់​ ​និង​អតិថិជន​ថ្មី​ទាំងអស់​នឹង​មិន​ចំណាយ​ថ្លៃ​សេវា​ប្រចាំខែ​ក្នុង​ការ​ប្រើ​កម្មវិធី​នោះ​ទេ​។​

អ្នកប្រើប្រាស់​កម្មវិធី​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ ​អាច​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​ ​ផ្ទេរ​ប្រាក់​ក្នុងរង្វង់​ប្រា​សាក់​ ​ទូទាត់​វិក្កយបត្រ​ ​បញ្ចូល​កាត​ទូរស័ព្ទ​ ​ស្កេន​ QR កូ​ដ​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ ​ពិនិត្យ​សមតុល្យ​គណនី​បញ្ញើ​មានកាល​កំណត់​ ​ផ្ទេរ​ប្រាក់​ទៅ​វ៉ា​ឡេ​ត​ ​និង​មុខងារ​ផ្សេងៗ​ជាច្រើន​ទៀត​ដោយ​ឥត​គិតថ្លៃ​។​

​លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​មានប្រសាសន៍ថា​ ​«​ ​នេះ​ជា​ការ​ផ្តល់​ជូន​អតិថិជន​ទាំង​ចាស់​និង​ថ្មី​ដែល​ប្រើប្រាស់​កម្មវិធី​ ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Mobile​ ​Banking​ ​A​p​p​) ​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-19 ​ដើម្បី​ពួកគាត់​មិន​ចាំបាច់​ប្រើប្រាស់​ក្រដាសប្រាក់​ពេល​ចាត់ចែង​សាច់ប្រាក់​របស់​ខ្លួន​។​ ​យើងខ្ញុំ​ក៏​សូម​ចូលរួម​ជាមួយ​ធនាគារជាតិនៃកម្ពុជា​ (NBC) ​ដើម្បី​លើក​ក​ម្ពស់​ការ​ទូទាត់​ដោយ​ឥត​ប្រើ​សាច់ប្រាក់​តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​ដែល​មានស្រាប់​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-19​»​។​

លោក​បាន​បញ្ជាក់​ថា​ ​«​យើង​លើកទឹកចិត្ត​អតិថិជន​ឱ្យ​ប្រើប្រាស់​ការ​ទូទាត់​តាម​អ៊ី​ន​ធឺ​ណិ​ត​ ​ដូចជា​កម្មវិធី​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ ​អុីន​ធឺ​ណិ​ត​ប៊ែ​ង​ឃី​ង​ ​និង​គ្រប់​ប្រព័ន្ធ​ទូទាត់​របស់​ធ​នា​ជាតិ​នៃ​កម្ពុជា​ ​ដើម្បី​បង្កើន​គ​ម្លា​ត​បុគ្គល​តាមតែ​អាច​ធ្វើ​ទៅ​បាន​ ​និង​កាត់បន្ថយ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-19 ឱ្យ​នៅ​ក​ម្រិ​ត​ទាប​»​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ ​«​ជាមួយ​កម្មវិធី​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ ​អតិថិជន​អាច​ផ្ទេរ​ប្រាក់​តាម​បែប​អេ​ឡិច​ត្រូនិ​ក​បាន​រហូតដល់​ 10 ​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុងមួយថ្ងៃ​ ​ក្នុងរង្វង់​ប្រា​សាក់​ ​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​រហូតដល់​ 200 ​លាន​រៀល​ ​និង​ 5 ​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុងមួយថ្ងៃ​តាម​ប្រព័ន្ធ​បាគង​ដោយ​មិន​ប្រើប្រាស់​ក្រដាសប្រាក់​ ​អាច​ស្កេន​ទូទាត់​តាម​បណ្ដា​ហាង​នានា​ ​ទូទាត់​វិក្កយបត្រ​ ​និង​បញ្ចូល​លុយ​ក្នុង​ទូរស័ព្ទ​ដៃ​បាន​យ៉ាង​ងាយស្រួល​»​។​

ដើម្បី​រីករាយ​នឹង​បទពិសោធន៍​ប្រតិបត្តិការ​ធនាគារ​ប្រកបដោយ​ងាយស្រួល​និង​សុវត្ថិភាព​ជាមួយ​កម្មវិធី​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ ​អតិថិជន​ស្នើសុំ​ភ្ជាប់​ដំណើរការ​កម្មវិធី​នេះ​ដែល​ភ្ជាប់​ជាមួយនឹង​គណនី​សន្សំ​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​ bit.ly/3ygtsao ​ឬ​ ​សូម​ទាក់ទង​ទូរស័ព្ទ​លេខ​ 086 999 911 ​ឬ​ 023 999 911 ​ឬ​ 0969 999 911 ។

សូមទាញយកកម្មវិធី PRASAC Mobile Banking ពី App Store និង Google Play Store

​មិន​គិត​ក​ម្រៃ​សេវា​ប្រចាំខែ​ ​និង​សេវា​ប្រតិបត្តិ​លើ​ការ​ប្រើ​កម្មវិធី​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង