ឱកាស​ការ​ងារ​ពី​ប្រាសាក់​ នៅថ្ងៃ​ពិព័រណ៍​ការងារ​នៃសាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​

ភ្នំពេញ៖​ ត្រៀម ​CV ​ហើយ​នៅ​?​ ឱកាស​ការ​ងារ​នៅប្រាសាក់​ជាច្រើន​កន្លែង​កំពុង​រង់ចាំ​អ្នក​!​ សម្រាប់​និស្សិត​ដែល​កំពុង​សិក្សា​និង​សាធារណៈ​ជន​ទូទៅ​ដែល​មានបំណង​ចង់ស្វែង​រកការងារ​ធ្វើ​ ឬអ្នកមាន​ការងារ​ហើយតែចង់​ផ្លាស់ប្តូរ​ការងារ​ សូមត្រៀម​ CV​ ឲ្យបាន​រួចរាល់​ ព្រោះ​ប្រាសាក់​នឹងចាប់​ផ្ដើម​យុទ្ធនាការ​ជ្រើស​រើស​បុគ្គលិក​សម្រាប់មុខ​តំណែង​យ៉ាងច្រើន​ ក្នុងកម្មវិធី​ពិព័រណ៍​ការងារ​លើកទី​ 1 ​របស់សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ដែលនឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី​ 8​ ខែមិថុនា​ ឆ្នាំ​ 2018​ ក្នុង​បរិវេណសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

​នៅក្នុង​កម្មវិធី​នេះ ​បេក្ខជន​ទាំង​អស់​អាច​ដាក់ពាក្យ​ និងធ្វើបទ​សម្ភាសន៍​ និង​ទទួល​បាន​ការប្រឹក្សា​អំពីអាជីព​ការងារ​ ជាមួយ​ក្រុមការងារ​ជ្រើសរើស​បុគ្គលិក​របស់ប្រាសាក់​ បានភ្លាមៗ​ ដោយមិន​បាច់រង់​ចាំយូរ​។​

​តាមការ​អះអាង​របស់អ្នកស្រី​ ឈន ​សុគន្ធា​ នាយិកា​នាយកដ្ឋាន​បុគ្គលិក​ នៃគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ បានឲ្យ​ដឹងថា​ ប្រាសាក់​ ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុដ៏ធំ​ និងមាន​កិត្យានុភាព​នៅកម្ពុជា​ គឺជានិយោជក​នៃជម្រើស​សម្រាប់​ភាពរីកចម្រើន​អាជីព​ការងារ​របស់បុគ្គលិក​ ដោយប្រាសាក់​បានវិនិយោគ​យ៉ាងច្រើន​ដើម្បី​ពង្រឹង​សមត្ថភាព​បុគ្គលិក​ បង្កើត​បរិយាកាស​ការងារល្អ​ និងផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​។ ជារៀងរាល់​ឆ្នាំ​ យើងតែង​តែបើក​ឱកាស​ទទួលយក​និស្សិត​ដែលកំពុងសិក្សា​ និងបញ្ចប់​ការសិក្សា​ជានិស្សិត​បម្រើការងារ​ស្ម័គ្រចិត្ត​ និងបុគ្គលិក​ពេញសិទ្ធ​ ដើម្បី​បង្កើត​គ្រឹះអាជីព​ការងារ​ ពោលគឺ​ទទួលយក​បទពិសោធន៍​ជាក់ស្តែង​ពីការងារ​នៅគ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុប្រាសាក់​។​

​អ្នកស្រី​មានប្រសាសន៍​ថា៖​ «ស្ថាប័ន​យើងជាក​ន្លែងការងារ​ដែលមាន​ភាពរស់រវើក​ រួសរាយរាក់​ទាក់​ និងភាព​សប្បាយ​រីករាយ​ ដោយមាន​ផ្តល់នូវឱកាស​បណ្តុះបណ្តាល​និងអភិវឌ្ឍ​ជាច្រើនដល់​បុគ្គលិកគ្រប់​កម្រិត​។ យើង​លើក​កម្ពស់​វប្បធម៌​នៃការ​រួបបញ្ចូល​គ្នា ភាព​ចម្រុះ​ ការមិន​រើសអើង​ និង​បរិយាកាស​ល្អនៅក្នុងការ​អនុវត្តការ​ងារ​ ពីព្រោះយើង​ជឿជាក់យ៉ាង​មុតមាំ​ថា​ បុគ្គលិក​គឺជាធនធាន​ដ៏សំខាន់​បំផុត​របស់យើង​»។

អ្នកស្រី សុគន្ធា បានបន្ថែមទៀតថា៖ «ក្រៅតែពីកត្តាទាំងពីរខាងលើ គឺបរិយាកាសការងារល្អ និងឱកាសអភិវឌ្ឍការងារ យើងក៏ផ្តល់នូវអត្ថ ប្រយោជន៍ជាច្រើនទៀតដល់បុគ្គលិក រួមមាន អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ»។

អ្នកស្រីក៏បានបញ្ជាក់លម្អិត កញ្ចប់ប្រាក់សំណងដ៏គួរឲ្យទាក់ទាញ និងអត្ថប្រយោជន៍ជាច្រើនទៀត ដែលប្រាសាក់ផ្ដល់ជូន រួមមាន៖

អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ

  • ប្រាក់បៀវត្សគោល
  • ប្រាក់បៀវត្សប្រែប្រួល
  • ប្រាក់ឧបត្ថម្ភតួនាទី
  • ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ
  • ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ
  • ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ
  • ប្រាក់ឧបត្ថម្ភកាតទូរស័ព្ទ
  • ប្រាក់ឧបត្ថម្ភប្រេងសាំង
  • ប្រាក់បំពេញបេសកកម្មក្រៅទីតាំងការងារ
  • ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា និងប្រាក់ចូលនិវត្តន៍
  • ធានារ៉ាប់រងពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)
  • ប្រាក់កម្ចីបុគ្គលិក

អត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុ

  • ឧបត្ថម្ភឯកសណ្ឋានការងារ
  • ទទួលបានការបណ្តុះបណ្តាលជាប្រចាំ
  • ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ
  • ការឧបត្ថម្ភផ្សេងៗទៀត

ដូច្នេះ នៅរង់ចាំអីទៀត? សូមត្រៀម CV ដោយទាញយកទម្រង់ស្នើសុំបម្រើការងារ តាមរយៈ https://www.prasac.com.kh/kh/careers/online-application-form ដើម្បីជួបសម្ភាសន៍ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ នៅថ្ងៃទី 8 មិថុនា ឆ្នាំ 2018 នេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

គួរបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ 2018 ប្រាសាក់មានបុគ្គលិកសរុបច្រើនជាង 7,000 នាក់ ក្នុងមុខតំណែង និងជំនាញផ្សេងៗគ្នាជាច្រើន កំពុងប្រតិបត្តិការទូទាំងប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.prasac.com.kh/careers

Job Opportunities from PRASAC at RUPP Career Fair

Job Opportunities from PRASAC at RUPP Career Fair