ជម្រើសកាន់​ តែច្រើនសម្រាប់ គណនីសន្សំ តាមផែនការ របស់ប្រាសាក់

ភ្នំពេញ ថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ 2018៖ ដើម្បី​​ផ្ដល់​ជម្រើស​កាន់តែ​ច្រើន​សម្បូរ​បែប​សម្រាប់​អតិថិជន​ ដែល​មាន​បំណង​បង្កើន​ប្រាក់​ចំណូល​បន្ថែម​​ពីការ​សន្សំ​រយៈពេល​ខ្លី​ ប្រាសាក់​បាន​បន្ថែម​រយៈ​ពេល​សន្សំ​កាន់​តែ​ច្រើន​បែប​សម្រាប់​គណនី​សន្សំ​តាម​ផែន​ការ​ ចាប់​ពី ​2 ​ខែ, ​3 ​ខែ…​ រហូត​ដល់ ​36 ​ខែ ជា​មួយ​នឹង​ការ​ផ្ដល់​ជូន​អត្រា​ការ​ប្រាក់​បន្ថែម​កាន់​តែ​ខ្ពស់។ការ​ផ្តល់​ជូន​ដ៏​សម្បូរ​បែប​នេះ​មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​ទី 12​ ខែ​វិច្ឆិកា ​ឆ្នាំ 2018 នេះ​តទៅ។

លោក ​សាយ សូនី ​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រាសាក់​ បាន​មាន​ប្រសាសន៍​ថា៖​ «ការ​ផ្តល់​ជម្រើស​នៃ​គណនី​សន្សំ​តាម​ផែន​ការ​ លើ​រយៈ​ពេល​ និង​អត្រាការ​ប្រាក់​ជូន​បន្ថែម​នេះ​ គឺ​ជា​ការ​បំពេញ​តាម​សំណូម​ពរ​អតិថិជន​ និង​ធ្វើ​យ៉ាង​ណា​ឱ្យ​កាន់តែ​សមស្រប​តាម​លំហូរ​សាច់​ប្រាក់​របស់​អតិថិជន​»។

លោក​បាន​បន្ត​ថា៖ «ការ​ប្រើប្រាស់​សេវា​ប្រាក់​បញ្ញើ​សន្សំ​នៅ​ប្រាសាក់​ មិន​តែ​ទទួល​បាន​នូវ​អត្រា​ការ​ប្រាក់​ខ្ពស់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​នូវ​សុវត្ថិភាព​ ព្រម​ទាំង​ចូល​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការ​ផ្តល់​ជា​ប្រភព​ទុន​ដល់​ប្រជាជន ឬ ​អាជីវកម្ម​ដែល​ជួប​នឹង​ការ​កង្វះ​ទុន​បង្វិល​»។

តាង​នាម​ឱ្យ​ថ្នាក់​គ្រប់​គ្រង​និង​បុគ្គលិក​ប្រាសាក់​ លោក​ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​អតិថិជន​ប្រាក់​បញ្ញើ​សន្សំ​ទាំងអស់ ​ដែល​តែងតែ​គាំទ្រ​ ជឿជាក់​ និង​ប្រើប្រាស់​សេវា​ប្រាសាក់​។ លោក​អះអាង​បញ្ជាក់​ថា​ ការ​ដាក់​សន្សំ​នៅ​ប្រាសាក់​ជា​ជម្រើស​ដ៏​ឆ្លាតវៃ​ ពី​ព្រោះ​ប្រាសាក់​ផ្ដល់​ជូន​អត្រាការប្រាក់​ខ្ពស់ ​សុវត្ថិភាព​ និង​ទំនុកចិត្ត។

តារាង​រយៈពេល​ និង​អត្រា​ការ​ប្រាក់ ​នៃគណនីសន្សំតាមផែនការ​៖

រូបិយប័ណ្ណ ប្រាក់រៀល ឬ ដុល្លារ ឬ បាត
រយៈពេល
អត្រាការប្រាក់ស្តង់ដារ អត្រាការប្រាក់បន្ថែម អត្រាការប្រាក់សរុប
2 ខែ 2.00% 1.25% 3.25%
3 ខែ 2.00% 2.50% 4.50%
4 ខែ 2.00% 2.75% 4.75%
5 ខែ 2.00% 3.00% 5.00%
6 ខែ 2.00% 3.25% 5.25%
7 ខែ 2.00% 3.30% 5.30%
8 ខែ 2.00% 3.40% 5.40%
9 ខែ 2.00% 3.50% 5.50%
10 ខែ 2.00% 3.60% 5.60%
11 ខែ 2.00% 3.70% 5.70%
12 ខែ 2.00% 4.50% 6.50%
18 ខែ 2.00% 5.00% 7.00%
24 ខែ 2.00% ឆ្នាំទី 1 4.50% ឆ្នាំទី 1 6.50%
ឆ្នាំទី 2 5.50% ឆ្នាំទី 2 7.50%
36 ខែ 2.00% ឆ្នាំទី 1 4.50% ឆ្នាំទី 1 6.50%
ឆ្នាំទី 2 5.50% ឆ្នាំទី 2 7.50%
ឆ្នាំទី 3 5.50% ឆ្នាំទី 3 7.50%

អំពី​ប្រាសាក់៖
ប្រាសាក់​ ទទួល​បាន​អាជ្ញា​ប័ណ្ណ​ប្រកប​អាជីវកម្ម​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ និង​មាន​បទ​ពិសោធន៍​ដ៏​ប៉ិន​ប្រសប់​ក្នុង​រយៈពេល​ 23​ ឆ្នាំ ​ហើយ​មាន​ភាព​រឹងមាំ​ដោយ​ឈរ​លើ​មូលដ្ឋាន​សំខាន់​ៗ​ដូច​ជា ​ភាព​ល្អ​ប្រសើរ​ផ្នែក​អាជីវកម្ម​ ការ​បម្រើ​សេវាកម្ម​ប្រកប​ដោយ​វិជ្ជាជីវៈ​ ការ​ផ្តល់​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​ដែល​មាន​ភាព​បត់បែន​និង​សម្បូរ​បែប​ វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ​គ្រប​ដណ្ដប់​ទូទាំង​ប្រទេស ​ការ​បំពាក់​ម៉ាស៊ីន​អេធីអឹម​ (ATM)​ និង​ប្រព័ន្ធ​ធនាគារ​ស្នូល​ ប្រកប​ដោយ​ភាព​ទំនើប​ តម្លាភាព ​និង​សុក្រឹត​ភាព។

ជម្រើស​កាន់​តែ​ច្រើន​សម្រាប់​គណនីសន្សំ​តាម​ផែនការ​របស់​ប្រាសាក់