ជម្រើស កាន់តែច្រើន សម្រាប់ភាព រីកចម្រើន របស់លោកអ្នក ជាមួយ គណនីបញ្ញើ មានកាលកំណត់

ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បាន​បន្ថែម​ជម្រើស​ច្រើន​ជាង​មុន​ចំពោះ​អតិថិជន​ប្រាក់បញើសន្សំដោយ​បាន​បន្ថែម​រយៈពេល​សន្សំ​រហូត​ 48 ខែ និង 60 ខែ នៅលើគណនីបញ្ញើមាន​កាល​កំណត់ ជាមួយ​អត្រាការប្រាក់​ 7.75%។ បន្ថែមពីលើនេះ ​អតិថិជន​នឹង​ទទួលបានអត្រាការប្រាក់រហូតដល់ 8% ក្នុងមួយឆ្នាំ ក្នុងរយៈពេលប្រូម៉ូសិន។

សូមបញ្ជាក់ថា រយៈពេលសម្រាប់គណនីបញ្ញើមានកាលកំណត់របស់ប្រាសាក់ គឺចាប់ពី 1 ខែ រហូតដល់ 60 ខែ ដោយ​ផ្ដល់​នូវ​ផលចំណេញ​ខ្ពស់​ចំពោះ​អតិថិជន​គ្រប់ប្រភេទទៅតាមលំហូរសាច់ប្រាក់។

លោក ​សាយ សូនី ​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រាសាក់​ បាន​មាន​ប្រសាសន៍​ថា៖​ «ប្រាសាក់​ផ្ដល់​ជូនរយៈពេល​សន្សំ​កាន់តែ​យូរ​សម្រាប់​គណនី​បញ្ញើ​មាន​កាល​កំណត់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​ដែល​ត្រូវការ​វិនិយោគ​រយៈពេល​វែង​ជាមួយ​ប្រាសាក់។ គណនី​បញ្ញើ​មានកាលកំណត់​របស់​ប្រាសាក់​ មិន​តែផ្ដល់​អត្រា​ការ​ប្រាក់​ខ្ពស់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​នូវ​សុវត្ថិភាព​ ព្រម​ទាំង​ចូល​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការ​ផ្តល់​ជា​ប្រភព​ទុន​ដល់​ប្រជាជន ឬ ​អាជីវកម្ម​ដែល​ជួប​នឹង​ការ​កង្វះ​ទុន​បង្វិល​»។

តាង​នាម​ឱ្យ​ថ្នាក់​គ្រប់​គ្រង​និង​បុគ្គលិក​ប្រាសាក់​ លោក​ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​អតិថិជន​ប្រាក់​បញ្ញើ​សន្សំ​ទាំងអស់ ​ដែល​តែងតែ​គាំទ្រ​ ជឿជាក់​ និង​ប្រើប្រាស់​សេវា​ប្រាសាក់​។ លោក​អះអាង​បញ្ជាក់​ថា​ ការ​ដាក់​សន្សំ​នៅ​ប្រាសាក់​ជា​ជម្រើស​ដ៏​ឆ្លាតវៃ​ ពី​ព្រោះ​ប្រាសាក់​ផ្ដល់​ជូន​អត្រាការប្រាក់​ខ្ពស់ ​សុវត្ថិភាព​ និង​ទំនុកចិត្ត។

តារាង​រយៈពេល​ និង​អត្រា​ការ​ប្រាក់ ​នៃគណនីបញ្ញើមានកាលកំណត់​៖

រូបិយប័ណ្ណ ប្រាក់រៀល ឬ ដុល្លារ ឬ បាត
ប្រភេទគណនីបញ្ញើ គណនី​ចម្រើន​ការ​ប្រាក់​ចុង​គ្រា គណនី​ចម្រើន​ការ​ប្រាក់​ប្រចាំ​ខែ​
រយៈពេល អត្រាការ​ប្រាក់​ស្ដង់​ដារ​ អត្រាការ​ប្រាក់​បន្ថែម​ អត្រាការ​ប្រាក់​សរុប អត្រាការ​ប្រាក់​ស្ដង់​ដារ​ អត្រាការ​ប្រាក់​បន្ថែម​ អត្រាការ​ប្រាក់​សរុប
1 ខែ 4.00% 4.00% 4.00% 4.00%
2 ខែ 4.25% 4.25% 4.15% 4.15%
3 ខែ 5.50% 5.50% 5.25% 5.25%
4 ខែ 5.75% 5.75% 5.50% 5.50%
5 ខែ 6.00% 6.00% 5.75% 5.75%
6 ខែ 6.25% 6.25% 6.00% 6.00%
7 ខែ 6.30% 6.30% 6.10% 6.10%
8 ខែ 6.40% 6.40% 6.15% 6.15%
9 ខែ 6.50% 6.50% 6.25% 6.25%
10 ខែ 6.60% 6.60% 6.35% 6.35%
11 ខែ 6.70% 6.70% 6.45% 6.45%
12 ខែ 7.75% 0.25% 8.00% 7.50% 0.25% 7.75%
18 ខែ 7.75% 0.25% 8.00% 7.50% 0.25% 7.75%
24 ខែ 7.75% 0.25% 8.00% 7.50% 0.25% 7.75%
36 ខែ 7.75% 0.25% 8.00% 7.50% 0.25% 7.75%
48 ខែ 7.75% 0.25% 8.00% 7.50% 0.25% 7.75%
60 ខែ 7.75% 0.25% 8.00% 7.50% 0.25% 7.75%

អំពីប្រាសាក់៖
ប្រាសាក់ ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា និងមានបទពិសោធន៍ដ៏ប៉ិនប្រសប់ក្នុងរយៈពេល 23 ឆ្នាំ ហើយមានភាពរឹងមាំដោយឈរលើមូលដ្ឋានសំខាន់ៗដូចជា ភាពល្អប្រសើរផ្នែកអាជីវកម្ម ការបម្រើសេវាកម្មប្រកបដោយវិជ្ជាជីវៈ ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែននិងសម្បូរបែប វិសាលភាពនៃបណ្តាញការិយាល័យគ្របដណ្ដប់ទូទាំងប្រទេស ការបំពាក់ម៉ាស៊ីនអេធីអឹម (ATM) និងប្រព័ន្ធធនាគារស្នូល ប្រកបដោយភាពទំនើប តម្លាភាព និងសុក្រឹតភាព។

ជម្រើសកាន់តែច្រើនសម្រាប់ភាពរីកចម្រើនរបស់លោកអ្នកជាមួយគណនីបញ្ញើមានកាលកំណត់