នឹង​មក​ដល់​ឆាប់​ៗ! ឱកាស​ការងារ​ពី​ ប្រា​សាក់​ ដែល​ជា​និយោជក​នៃ​ជម្រើស​ នៅក្នុង​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​ឆ្នាំ​ 2019​

ប្រា​សាក់​មាន​សេចក្តី​រីករាយ​សូមជម្រាប​ជូន​ថា​ នៅ​ថ្ងៃទី​ 2 និង​ទី​ 3 ខែវិច្ឆិកា​ ឆ្នាំ​ 2019​ ខាងមុខនេះ​ ប្រា​សាក់​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ធំជាង​គេ​នៅ​កម្ពុជា​ និង​ជា​និយោជក​នៃ​ជម្រើស​ នឹង​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​ ឆ្នាំ​ 2019​ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​ ចាប់ពី​ម៉ោង​ 8 ព្រឹក​ រហូតដល់​ម៉ោង​ 8 យប់​ ដើម្បី​ចែករំលែក​បទពិសោធន៍​ និង​ផ្តល់​ឱកាស​ការងារ​ជាច្រើន​មុខតំណែង​ដល់​និស្សិត​ និង​បេក្ខជន​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​។

សូម​បញ្ជាក់​ថា​ ប្រា​សាក់​ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មាន​បទដ្ឋាន​ការងារ​ច្បាស់លាស់​ បរិយាកាស​ការងារ​ល្អ​ ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ ធ្វើការ​នៅ​ជិត​ផ្ទះ​ អាច​អភិវឌ្ឍ​និង​បង្កើន​សមត្ថភាព​ខ្លួន​ ផ្តល់​និរន្តរភាព​ការងារ​យូរអង្វែង​ ជាពិសេស​ទៅទៀត​នោះ​គឺ​គោរព​តាមច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

នៅក្នុង​កម្មវិធី​នេះ​ បេក្ខជន​ទាំងអស់​អាច​ដាក់ពាក្យ​ និង​ទទួល​បានការ​ប្រឹក្សា​អំពី​អាជីព​ការងារ​ ជាមួយ​ក្រុមការងារ​ជ្រើសរើស​បុគ្គលិក​របស់​ប្រា​សាក់​ បា​នភ្លាមៗ​ ដោយ​ភាព​រាក់ទាក់​ និង​ស្និទ្ធស្នាល​បំផុត​។

ឱកាស​ការងារ​ជាច្រើន​មុខតំណែង​ដែល​ប្រា​សាក់​កំពុង​ផ្ដល់​ជូន​សម្រាប់​បម្រើការ​ងារ​នៅ​សាខា​ទាំង​ 25​ ខេត្ត​-រាជធានី​

  • បេឡាធិការ​
  • មន្ត្រី​ឥណទាន​
  • មន្ត្រី​ឥណទាន​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​
  • មន្ត្រី​រដ្ឋបាល​កម្ចី​
  • មន្ត្រី​បម្រើសេវា​អតិថិជន​
  • បុគ្គលិក​ផ្នែក​លក់​និង​ទីផ្សារ​
  • បុគ្គលិក​ផ្នែក​ហិរញ្ញវត្ថុ​
  • បុគ្គលិក​ផ្នែក​សវនកម្ម​
  • បុគ្គលិក​ផ្នែក​ព័ត៌មាន​វិទ្យា​
  • បុគ្គលិក​ផ្នែក​សេវា​ធនាគារ​
  • បុគ្គលិក​ផ្នែក​ធនធានមនុស្ស​
  • បុគ្គលិក​ផ្នែក​គ្រប់គ្រង​ហានិភ័យ​
  • បុគ្គលិក​ផ្នែក​ប្រព័ន្ធ​ធនាគារ​ស្នូល​
  • បុគ្គលិក​ស្ម័គ្រចិត្ត​

ដូច្នេះ​ សូមកុំ​ខកខាន​ឱកាស​ដ៏​ល្អ​នេះ​! សូម​ត្រៀម​ CV​ ដោយ​ទាញ​យក​ទម្រង់​ស្នើសុំ​បម្រើការ​ងារ​ តាមរយៈ​ ទម្រង់បែបបទសុំបំពេញការងារ ដើម្បី​ដាក់ពាក្យ​បម្រើការ​ងារ​ជាមួយ​ប្រា​សាក់​ នៅ​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​ នៅ​ថ្ងៃទី​ 2 និង​ទី​ 3 ខែវិច្ឆិកា​ ឆ្នាំ2019​ ខាងមុខនេះ​។

គិត​ត្រឹម​ត្រីមាស​ទី​ 3 ឆ្នាំ​ 2019​ នេះ​ ប្រា​សាក់​មាន​បុគ្គលិក​សរុប​ប្រមាណ​ជា​ 9,000​ នាក់​ ក្នុង​មុខតំណែង​ និង​ជំ​នាញ​ផ្សេង​ៗគ្នា​ជាច្រើន​ និង​កំពុង​ប្រតិបត្តិ​ការ​ទូទាំង​កម្ពុជា​។