ប្រា​សាក់​ ផ្ដល់​ជូន​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​ដើម្បី​ជំរុញ​ បរិ​យា​ប័ន្នហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា​

ប្រា​សាក់​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ បាន​ប្រកាស​ថា​ខ្លួន​បាន​ខិតខំ​យ៉ាងសកម្ម​ក្នុង​ការ​លើក​កម្ពស់​បរិ​យា​ប័ន្នហិរញ្ញវត្ថុ​នៅ​កម្ពុជា​ តាមរយៈ​ការ​ផ្ដល់​សេវា​ប្រាក់កម្ចី​និង​សេវា​ធនាគារ​ផ្សេងទៀត​ដល់​ប្រជាជន​កម្ពុជា​ដែល​ពុំ​បាន​ទទួល​សេវា​ធនាគារ​និង​ទីផ្សារ​ដែល​ពុំ​ទាន់បាន​បំពេញ​ តាំងពី​ការបង្កើត​គ្រឹះស្ថាន​នេះ​កាលពី​ឆ្នាំ​ 1995​ ។

លោក​ សាយ​ សូ​នី​ នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ បាន​មានប្រសាសន៍​ថា​ «ក្នុងរយៈ​កាល​ 25​ ឆ្នាំ​នៃ​ប្រតិបត្តិ​ការ​របស់​ខ្លួន​ ប្រា​សាក់​ បាន​ធ្វើ​ពិពិធ​កម្ម​ផលិតផល​របស់​ខ្លួន​ជា​ហូរហែរ​ ដោយ​ចាប់ផ្ដើម​ពី​សេវា​ឥណទាន​ រហូតដល់​ សេវា​ប្រាក់បញ្ញើ​សន្សំ​ សេវា​ផ្ញើ​ប្រាក់​ ប្ដូរប្រាក់​ សេវា​បើកប្រាក់ខែ​បុគ្គលិកសេវា​ទិញ​កាត​ទូរស័ព្ទ​ និង​បាន​ធ្វើ​ទំនើបកម្ម​សេវា​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដូចជា​ អេ​ធី​អឹមសេវា​ទូទាត់​វិក្កយបត្រ​ ម៉ាស៊ីន​ឆូត​កាតសេវា​ទូទាត់​រហ័ស​ សេវា​ធនាគារ​ចល័ត​ សេវា​ខេម​បូ​ឌាន​ស៊ែ​ស្វ៊ី​ច(CSS​) ប្រព័ន្ធ​បាគង​ដែល​ដំណើរការ​ដោយ​ blockchain​ និង​សេវា​ផ្ទេរ​មូល​និ​ធិ​ភ្លាម​ៗ»។

លោក​បន្ត​ថា​ ផលិតផល​និង​សេវា​ទាំងនេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំពេញ​តាម​តម្រូវការ​ប្រជាជន​កម្ពុជា​ដែល​ចង់បាន​និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​ដែល​ច្រើន​សម្បូរ​បែប​ ដ្បិត​ការ​ធ្វើ​ឌីជីថលូ​បនី​យក​ម្ម​លើ​សេវា​ពុំមែន​ជា​ជម្រើស​ដែល​ត្រូវ​អល់អែក​ទៀត​ទេ​ តែ​ជា​ការរត់ប្រណាំង​មួយ​ដែល​គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ត្រូវតែ​រត់​តាម​ដើម្បី​ឱ្យ​ខ្លួន​មានលទ្ធភាព​ប្រកួតប្រជែង​បាន​នៅក្នុង​ទីផ្សារ​ដែល​មានការ​ផ្លាស់ប្ដូរ​យ៉ាង​លឿន​រហ័ស​។

លោក​បញ្ជាក់​ថា​ «ហេតុនេះ​ហើយ​ ប្រា​សាក់​ បាន​ប្រកាន់យក​ជំហាន​ជាបន្តបន្ទាប់​ដើម្បី​ចាប់​យក​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​នេះ​ ដោយ​ចាប់ផ្ដើម​ជាមួយ​ការ​ធ្វើ​ឌីជីថលូ​បនី​យក​ម្ម​ទៅលើ​ផលិតផល​ សេវា​ និង​ប្រតិបត្តិ​ការ​របស់​ខ្លួន​។ ក្នុង​ន័យ​នេះ​ ប្រា​សាក់​បាន​ធ្វើការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ធនាគារ​ស្នូល​ពី​ MicroBanker​ មក​ជា​ប្រព័ន្ធ​ FlexCube​ ដែល​ជា​ប្រព័ន្ធ​ធនាគារ​ស្នូល​លេខមួយ​នៅ​លើ​លោក​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ប្រតិបត្តិ​ការ​ កសាង​អត្ថ​ប្រយោជន៍​នៃ​ការប្រកួត​ប្រជែង​ បម្រើ​អតិថិជន​គោលដៅ​ឱ្យ​កាន់តែ​ប្រសើរ​នៅ​ទូទាំង​ប្រទេស​ និង​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​»។

លោក​ សូ​នី​ បន្ត​ថា​ «ប្រា​សាក់​ ក៏បាន​ដាក់​ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន​អេ​ធី​អឹម​ ម៉ាស៊ីន​ឆូត​កាតសេវា​ធនាគារ​ចល័ត​ និង​សេវា​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​ច្រើន​ទៀត​ដូចជា​ សេវា​ទូទាត់​រហ័ស​ ប្រព័ន្ធ​ខេម​បូ​ឌាន​ស៊ែ​ស្វ៊ី​ច (CSS​) ប្រព័ន្ធ​បាគង​ និង​សេវា​ផ្ទេរ​មូល​និ​ធិ​ភ្លាម​ៗ។ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើប​ទាំងនេះ​ ធ្វើ​ឱ្យ​ប្រា​សាក់​បង្កើន​នូវ​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិ​ការ​ បង្កើន​ចំនួន​អតិថិជន​ និង​ពង្រីក​សេវា​បាន​កាន់តែ​ទូលាយ​ ជាមួយ​ប្រតិបត្តិ​ការដែល​មានតម្លៃ​កាន់តែ​ទាប​ ងាយស្រួល​ សុវត្ថិភាព​ និង​លឿន​រហ័ស​ សម្រាប់​អតិថិជន​»។

យោង​តាម​លោក​ សូ​នី​ ផលិតផល​និង​សេវា​ដែល​ប្រា​សាក់​ផ្ដល់​ជូន​ទាំងអស់​នេះ​ បាន​ជួយ​ធ្វើ​ឱ្យ​កម្រិតជីវភាព​របស់​ប្រជាជន​កម្ពុជា​មានការ​កើនឡើង​ ព្រោះ​ពួកគាត់​អាច​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​បាន​ដោយ​ងាយស្រួល​ ជាមួយនឹង​ថ្លៃ​សេវា​សមរម្យ​ ហើយក៏​បាន​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​ការ​ធ្វើ​ប្រតិបត្តិ​ការ​អាជីវកម្ម​ និង​ការរស់នៅ​ផង​ដែរ​។

លោក​បានឱ្យ​ដឹង​ថា​ ប្រា​សាក់​ នឹង​បន្ត​តាមដាន​ចំពោះ​ការ​អភិវឌ្ឍ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ និង​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​ ដើម្បី​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ដើម្បី​ប្រកួតប្រជែង​ឱ្យ​បាន​ជោគជ័យ​នៅក្នុង​ទីផ្សារ​ និង​ដើម្បី​ជំ​រុ​ញប​រិយា​ប័ន្នហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​ប្រទេស​កម្ពុជា​។

គួរ​បញ្ជាក់​ថា​ ឥឡូវនេះ​ លោកអ្នក​អាច​ផ្ទេរ​ប្រាក់​បាន​រហូតដល់​ 100,000​ ដុល្លារ​អាមេរិក​ ក្នុង​មួយថ្ងៃ​ តាមរយៈ​ សេវា​ធនាគារ​ចល័ត​ប្រា​សាក់​ (Mobile​ Banking​ ឬ Internet​ Banking​) បាន​យ៉ាង​ងាយស្រួល​ គ្រប់ពេល​ គ្រប់​ទីកន្លែង​ និង​មិន​អស់​កម្រៃ​សេវា​។ សូម​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅ​ថ្ងៃនេះ​ ដើម្បី​រីករាយ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការ​ធនាគារ​ដ៏​សំបូរ​បែបជា​មួយ​ប្រា​សាក់​ ដោយ​ឥតគិតថ្លៃ​។

សូម​បញ្ជាក់​ថា​ គិត​ត្រឹម​ខែកញ្ញា​ ឆ្នាំ​ 2019​ នេះ​ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង​ 2,900​ លាន​ដុល្លារ​អាមេរិក​ សម្ពៀត​ឥណទាន​ច្រើនជាង​ 2,50​0 លាន​ដុល្លារ​អាមេរិក​ អតិថិជន​ប្រាក់កម្ចី​ជាង​ 41​9 ពាន់​នាក់​ សមតុល្យ​ប្រាក់បញ្ញើ​សន្សំ​សរុប​ជាង​ 1,720​ លាន​ដុល្លារ​អាមេរិក​ អតិថិជន​ប្រាក់បញ្ញើ​សន្សំ​ច្រើនជាង​ 597​ ពាន់​នាក់​ បណ្តាញ​ការិយាល័យ​ និង​ទីតាំង​ម៉ាស៊ីន​អេ​ធី​អឹ​មគ្រប​ដណ្តប់​ទូទាំង​ប្រទេស​ និង​បុគ្គលិក​ 9,000​ នាក់​ ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ 40​ នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទូរស័ព្ទ​មក​លេខ​ 023​ 999​ 911​ ឬ 086​ 999​ 911​ ឬ ចូល​ទៅកាន់ www.prasac.com.kh