ប្រាសាក់ ដំឡើងអេធីអឹមថ្មីទី 125 នៅភីអេសស៊ី កុំព្យូទ័រសេនធ័រ

ភ្នំពេញ ថ្ងៃទី 16 ខែសីហា ឆ្នាំ 2018៖ ប្រាសាក់ មានសេចក្ដីរីករាយសូមជម្រាបជូនអតិថិជនមេត្តាជ្រាបថា ប្រាសាក់បានដំឡើងអេធីអឹមនៅទីតាំងថ្មី ស្ថិតនៅ ភីអេសស៊ី កុំព្យូទ័រ សេនធ័រ អាសយដ្ឋាន អគារលេខ220 ផ្លូវកែវជា (184) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងគោលបំណងផ្ដល់ភាពងាយស្រួលជូនអតិថិជនអាចដកសាច់ប្រាក់ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងទៀត។
សូមចុចលើ https://goo.gl/maps/N422cPTfszM2 ដើម្បីមើលផែនទីបង្ហាញទីតាំងអេធីអឹមថ្មីនេះ។

ជាមួយសេវាអេធីអឹមប្រាសាក់ អតិថិជនអាចធ្វើប្រតិបត្តិការដោយខ្លួនឯងតាមរយៈម៉ាស៊ីនអេធីអឹម24 ម៉ោង ក្នុងរយៈពេល 7 ថ្ងៃ នៅទូទាំងប្រទេសដូចជាទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ទិញកាតទូរស័ព្ទ ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) ដកប្រាក់ ពិនិត្យសមតុល្យគណនី និងសេវាជាច្រើនទៀត»។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងយើងខ្ញុំតាមទូរស័ព្ទលេខ 086 99 99 11 ឬ 023 99 99 11 ឬ វេបសាយត៍៖ https://www.prasac.com.kh/en/services/atm

ប្រាសាក់ ដំឡើងអេធីអឹមថ្មី នៅភីអេសស៊ី កុំព្យូទ័រសេនធ័រ