​ប្រាសាក់ ​ចូលរួម​អបអរ​ទិវា​សន្សំ​អា​ស៊ាន​ 31 ​តុលា

​ខេត្ត​សៀមរាប​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​ជា​បុត្រ​ស​ម្ព័ន្ធ​របស់​ធនាគារ​ KB Kook​m​in​ ​Bank​ ​នៅ​ប្រទេស​កូរ៉េ​ ​បាន​ចូលរួម​ផ្សព្វផ្សាយ​និង​បណ្តុះ​ទម្លាប់​សន្សំ​នា​ឱកាស​ទិវា​សន្សំ​អា​ស៊ាន​ 31 ​តុលា​ ​ដែល​រៀបចំ​ឡើង​ដោយ​ ​ធនាគារជាតិនៃកម្ពុជា​ ​សមាគម​ធនាគារ​កម្ពុជា​ ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​ដែល​ប្រព្រឹត្តទៅ​នៅ​សួន​សាធារណៈ​ ​មុខ​ព្រះអង្គ​ចេក​ ​ព្រះអង្គ​ចម​ ​ខេត្ត​សៀមរាប​។​

​ទម្លាប់​សន្សំ​បាន​ដុះឡើង​ក្នុង​សង្គម​កម្ពុជា​ជា​យូរលង់​មក​ហើយ​ ​ប៉ុន្តែ​អ្វី​ដែល​ជា​សារ​:​សំខាន់​ពី​ការ​សន្សំ​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​គឺ​ការ​សន្សំ​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិនៃកម្ពុជា​។​ ​ការ​សន្សំ​នេះ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​ដូចជា​ ​ការ​ចំណាយ​បន្ទាន់​ ​ចំណាយ​សម្រាប់​សុខភាព​ ​ការ​សម្រេច​ផែនការ​តាម​គោលបំណង​ ​ឬ​ ​អាច​ជា​ទ្រព្យ​សម្រាប់​ដាក់​ធានា​ដើម្បី​ទទួល​បាន​ក​ម្ចី​ផង​ដែរ​ ​មួយ​ផ្នែក​ធំ​នោះ​ ​គឺ​ការចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​តាម​រយ​:​ការចាត់ចែង​ឱ្យ​មាន​លំ​ហូរ​សាច់ប្រាក់​ពី​អ្នក​ដែល​សល់​សាច់ប្រាក់​ទំនេរ​ ​ជូន​ដល់​វិនិ​យោគិន​ដែល​ត្រូវការ​ដើមទុន​តាម​រយ​:​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ ​ប្រា​សាក់​ ​បាន​ខិតខំ​ចូលរួម​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​សេវា​សន្សំ​សម្រាប់​អតិថិជន​ ​ដោយ​បាន​ផ្ដល់​អត្រា​ការប្រាក់​ខ្ពស់​រហូតដល់​ 7.75% ​ក្នុង​ 1 ​ឆ្នាំ​ ​សម្រាប់​គណនី​បញ្ញើ​មានកាល​កំណត់​។​ ​នេះ​ជា​ការ​ផ្ដល់​ជូន​សម្រាប់​ការ​រីក​ចម្រើន​របស់​អតិថិជន​ដែល​ត្រូវការ​ចំណូល​បន្ថែម​។​

​នៅ​ក្នុង​កម្មវិធី​នេះ​ផង​ដែរ​ ​ប្រា​សាក់​ ​ក៏បាន​ផ្ដល់​ជូន​ប្រូ​ម៉ូ​សិន​ពិសេស​គឺ​ ​បើក​គណនី​ ​បាន​លុយ​ ​ដោយ​អតិថិជន​ដែល​មិនទាន់​មាន​គណនី​នៅ​ប្រា​សាក់​ ​ហើយ​អញ្ជើញ​ទៅ​បើក​គណនី​ថ្មី​ ​នឹង​មានឱកាស​ទទួល​បាន​ទឹកប្រាក់​ក្នុង​គណនី​ដោយ​ការ​បង្វិល​កង​ផ្សងសំណាង​នៅនឹង​ទីតាំង​ប្រារព្ធ​ពិធី​ផ្ទាល់​។​ ​នេះ​ជា​ការ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​សន្សំ​កាន់​ច្រើន​នៅ​ស្ថាប័ន​ដែល​មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​៕