ប្រាសាក់ ចូលរួមពិព័រណ៍ការងារខេត្តបាត់ដំបងឆ្នាំ 2018

ខេត្តបាត់ដំបង៖ ប្រាសាក់មានសេចក្តីរីករាយសូមជម្រាបជូនថា ប្រាសាក់ កំពុងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី 30 ខែវិច្ឆិកា ដល់ ថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2018 នៅវិទ្យាស្ថានបចេ្ចកវិទ្យាបាត់ដំបង ស្ថិតនៅផ្លូវជាតិលេខ5 ភូមិរំចេក4 សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពិព័រណ៍ការងារនេះនឹងផ្តល់ឱកាសដល់បេក្ខជនស្វែងរកការងារធ្វើដែលរស់នៅក្នុងខេត្តបាត់ដំបង ដើម្បីដាក់ពាក្យសុំបម្រើការងារ ចូលរួមសម្ភាសន៍ដោយផ្ទាល់ និងទទួលបានការប្រឹក្សាអាជីពការងារពីក្រុមការងារជ្រើសរើសបុគ្គលិកប្រកបដោយភាពរួសរាយរាក់ទាក់របស់ប្រាសាក់។

តាមការអះអាងរបស់លោក ហឿន ហុន្នី នាយកនាយកដ្ឋានបុគ្គលិក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានឲ្យដឹងថា ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំ និងមានកិត្យានុភាពនៅកម្ពុជា គឺជានិយោជកនៃជម្រើសសម្រាប់ភាពរីកចម្រើនអាជីពការងាររបស់បុគ្គលិក ដោយប្រាសាក់បានវិនិយោគយ៉ាងច្រើនដើម្បីពង្រឹងសមត្ថភាពបុគ្គលិក បង្កើតបរិយាកាសការងារល្អ និងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន។ ជារៀងរាល់ឆ្នាំ យើងតែងតែបើកឱកាសទទួលយកនិស្សិតដែលកំពុងសិក្សា និងបញ្ចប់ការសិក្សាជានិស្សិតបម្រើការងារស្ម័គ្រចិត្ត និងបុគ្គលិកពេញសិទ្ធ ដើម្បីបង្កើតគ្រឹះអាជីពការងារ ពោលគឺទទួលយកបទពិសោធន៍ជាក់ស្តែងពីការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។

ដូច្នេះ សូមកុំឱ្យខកខានឱកាសនេះឲ្យសោះ! នេះគឺជាឱកាសដ៏ពិសេសដើម្បីចាប់យកការងារក្នុងក្តីសុបិនរបស់អ្នក! សូមចាប់ផ្តើមអាជីព ជាមួយប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា ដើម្បីវិថីអាជីពការងារប្រកបដោយភាពជោគជ័យ។
ដើម្បីស្វែងរកឱកាសការងារនៅប្រាសាក់ សូមចូលទៅកាន់ https://www.prasac.com.kh/careers/job-opportunity