ប្រា​សាក់​ ទទួល​បាន​ពាក្យ​បម្រើការ​ងារ​ជាច្រើន​ក្នុង​ពិព័រណ៍​ការងារ​ និង​ផលិតភាព​ជាតិ​ 2019​

ប្រា​សាក់​ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​ និង​ជា​និយោជក​នៃ​ជម្រើស​ បាន​ផ្តល់​ឱកាស​ការងារ​ជាច្រើន​មុខតំណែង​ដល់​សិស្ស​និស្សិត​ និង​បេក្ខជន​ដែល​កំពុង​ស្វែងរក​ការងារ​ក្នុង​ពិ​ព័រ​ណ៌​ការងារ​ និង​ផលិតភាព​ជាតិ​ឆ្នាំ​ 2019​ នៅ​កោះ​ពេជ្រ​ កាលពី​ថ្ងៃទី​ 2 ទី​ 3 ខែវិច្ឆិកា​ កន្លងមក​នេះ​។

ក៏ដូចជា​បណ្ដា​ឆ្នាំ​មុន​ៗដែរ​ សម្រាប់​ឆ្នាំនេះ​ មាន​និស្សិត​និង​បេក្ខជន​ជាច្រើន​កុះករ​បាន​មក​ទស្សនា​ស្ដ​ង់​ និង​ដាក់ពាក្យ​បម្រើការ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញថា​ ប្រា​សាក់​ គឺជា​ស្ថាប័ន​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​អ្នក​ស្វែងរក​ការងារ​ធ្វើ​។

លោក​ ហឿន​ ហុន្នី​ នាយក​នាយកដ្ឋាន​បុគ្គលិក​របស់​ប្រា​សាក់​ បាន​មានប្រសាសន៍​ថា​ ប្រា​សាក់​ជា​គ្រឹះស្ថាន​ដ៏​ល្អ​សម្រាប់​ចាប់ផ្តើម​អាជីព​ការងារ​ និង​រីកចម្រើន​ជាមួយគ្នា​។ ប្រា​សាក់​ មាន​បទដ្ឋាន​ការងារ​ច្បាស់លាស់​ បរិយាកាស​ការងារ​ល្អ​ ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ អាច​ធ្វើការ​នៅ​ជិត​ផ្ទះ​ អភិវឌ្ឍ​និង​បង្កើន​សមត្ថភាព​បុគ្គលិក​ និង​ផ្តល់​និរន្តរភាព​ការងារ​យូរអង្វែង​។

លោក​ ហុន្នី​ បាន​បន្ថែម​ទៀត​ថា​ ប្រា​សាក់​ ផ្តល់​ជូន​ប្រាក់បៀវត្ស​ រង្វាន់​លើកទឹកចិត្ត​និង​អត្ថ​ប្រយោជន៍​ផ្សេង​ៗជាច្រើន​ រួមមាន​ ប្រាក់​រង្វាន់​លើកទឹកចិត្ត​ប្រចាំឆ្នាំ​ ប្រាក់ឧបត្ថម្ភ​បុណ្យចូលឆ្នាំ​ខ្មែរ​ ប្រាក់ឧបត្ថម្ភ​បុណ្យភ្ជុំបិណ្ឌ​ ប្រាក់ឧបត្ថម្ភ​តួនាទី​ ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ ឯកសណ្ឋាន​ ធានារ៉ាប់រង​សុខភាព​ ធានារ៉ាប់រង​លើ​ការសម្រាក​នៅ​មន្ទីរពេទ្យ​ ធានារ៉ាប់រង​គ្រោះថ្នាក់​ផ្ទាល់ខ្លួន​ កន្លែង​ស្នាក់នៅ​ ឈប់សម្រាក​ប្រចាំឆ្នាំ​ ឈប់សម្រាក​រៀប​អាពាហ៍​ពិពាហ៍​ ឈប់សម្រាក​លំហែ​មាតុភាព​និង​បិតុភាព​ ឈប់សម្រាក​ពេល​មាន​ជំងឺ​ ឈប់សម្រាក​ពេល​មានធុរៈ​ក្នុង​គ្រួសារ​ និង​អត្ថ​ប្រយោជន៍​ផ្សេង​ទៀ​តៗ​។

អ្វី​ដែល​ពិសេស​នា​ថ្ងៃ​ពិព័រណ៍​ការងារ​នោះ​ ប្រា​សាក់​ បាន​ផ្តល់​ការ​ប្រឹក្សា​លើ​ការងារ​ដោយ​ក្តី​រាក់ទាក់​ រីករាយ​ ស្និទ្ធិ​ស្នាល​ និង​ផ្តល់​ជា​វិធីសាស្ត្រ​ក្នុង​ការ​ជួយ​ដល់​បងប្អូន​សិស្ស​និស្សិត​ឱ្យ​ទទួល​បាន​អាជីព​ការងារ​ជោគជ័យ​សម្រាប់​ទិសដៅ​ការងារ​នា​ពេល​អនាគត​របស់​ខ្លួន​។

គិត​ត្រឹម​ត្រីមាស​ទី​ 3 ឆ្នាំ​ 2019​ នេះ​ ប្រា​សាក់​ មាន​បុគ្គលិក​សរុប​ប្រមាណ​ជា​ 9,000​ នាក់​ ក្នុង​មុខតំណែង​ និង​ជំ​នាញ​ផ្សេង​ៗគ្នា​ជាច្រើន​ និង​កំពុង​ប្រតិបត្តិ​ការ​ទូទាំង​កម្ពុជា​
សម្រាប់​បងប្អូន​ដែល​ខកខាន​ មិនបាន​ចូលរួម​ក្នុង​ពិព៌​ណការងារ​នេះ​ បងប្អូន​ក៏​នៅតែ​មានឱកាស​ទទួល​បានការ​ងារ​ពី​ប្រា​សាក់​ ដោយ​គ្រាន់តែ​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (ឬ CV​) មកកាន់​អ៊ី​ម៉ែ​ល recruitment@prasac.com.kh