ដំ​ណឹង​ល្អ​! សូ​ម​ត្រៀ​ម​ខ្លួ​ន​ទ​ទួ​ល​យ​ក​ឱ​កា​ស​កា​រ​ងា​រ​ពី​ប្រា​សាក់​ នៅ​ក្នុង​ពិ​ព័រ​ណ៍កា​រ​ងារ​និង​ផលិត​ភាព​ជាតិ​ឆ្នាំ​ 2018

ប្រាសាក់​មាន​សេចក្តី​រីករាយ​សូមជម្រាប​ជូនថា​ នៅថ្ងៃ​ទី ​27-28 ​ខែតុលា​ ឆ្នាំ​ 2018 ​ខាង​មុខនេះ​ ប្រាសាក់​ ដែល​ជាគ្រឹះស្ថាន​ហិរញ្ញវត្ថុដ៏​ធំជាងគេ​នៅកម្ពុជា​ នឹងចូលរួម​ក្នុងព្រឹត្តិការណ៍​ពិព័រណ៍​ការងារ​និងផលិតភាព​ជាតិ​ ឆ្នាំ ​2018 ​នៅ​មជ្ឈមណ្ឌល​​សន្និបាត​និង​ពិព័រណ៍​​កោះពេជ្រ​ វេលាម៉ោង​ 8 ព្រឹក​ រហូត​ដល់ម៉ោង​ 8 យប់​ ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ និងផ្តល់​ឱកាសការងារ​ជាច្រើន​មុខតំណែង​ដល់និស្សិត​ និងបេក្ខជន​ដែលកំពុង​ស្វែង​រកការងារធ្វើ​​។​

​នៅក្នុង​កម្មវិធីនេះ​ បេក្ខជន​ទាំងអស់​អាច​ដាក់ពាក្យ​ និង​ទទួល​បានការប្រឹក្សា​អំពី​អាជីព​ការងារ​ ជាមួយ​ក្រុមការងារ​ជ្រើសរើស​បុគ្គលិក​របស់​ប្រាសាក់​ បានភ្លាមៗ​ ដោយភាព​ស្និទ្ធស្នាល​បំផុត។​
​ក្នុង​ប្រតិ​បត្តិការ​របស់​ខ្លួន​ជាង​ 20 ​ឆ្នាំ​មក​នេះ​ ប្រាសាក់​ ត្រូវបាន​ទទួលស្គាល់​ជានយោជក​នៃជម្រើស​លើការ​អភិវឌ្ឍ​អាជីព​ការងារ​ និង​គុណភាព​ជីវិត​របស់​បុគ្គលិក​។ ​គិតត្រឹម​ខែកញ្ញា​ ឆ្នាំ​ 2018​ ប្រាសាក់​មានបុគ្គលិក​សរុប​ច្រើន​ជាង​ 7,000​ នាក់​ ក្នុង​មុខតំណែង​ និងជំនាញ​ផ្សេងៗ​គ្នាជាច្រើន​ កំពុង​ប្រតិបត្តិការ​ទូទាំង​ប្រទេស​ ដែល​ប្រៀប​ដូច​ជា​ក្រុមគ្រួសារ​ដ៏ធំ​មួយ​ដែល​ផ្ដល់​នូវគាំទ្រ ភាព​កក់ក្ដៅ និងការរីក​ចម្រើន​។

ប្រាសាក់​ផ្តល់ជូន​គ្រប់បុគ្គលិក​នូវចំណុច​សំខាន់ៗ​ដូចជា​ ​ឱកាស​ការងារ​ស្ថិរភាព​និង​យូរ​អង្វែង ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ ការអភិវឌ្ឍ​សមត្ថ​ភាព​បុគ្គលិក​ វាយតម្លៃ​ផ្អែកតាម​លទ្ធផល​ការងារ​ និង​ឱកាស​ក្នុងការ​ចូលរួមជួយ​ដល់សង្គម​។​
​ប្រាសាក់​ ផ្តល់ជូន​ប្រាក់បៀវត្ស​ រង្វាន់​លើកទឹក​ចិត្ត ​និងអត្ថ​ប្រយោជន៍​ជាច្រើន​ដើម្បី​ទាក់ទាញ​ ថែរក្សា​ និងលើក​ទឹកចិត្ត​បុគ្គលិក​ដែល​មានសមត្ថភាព​។ អត្ថ​ប្រយោជន៍​ទាំងនោះ​រួមមាន​ ប្រាក់ខែគោល​ ប្រាក់​ឧបត្ថម្ភ​តួនាទី​ ប្រាក់រង្វាន់​លើកទឹក​ចិត្ត​ប្រចាំឆ្នាំ​ ប្រាក់​ឧបត្ថម្ភ​បុណ្យ​ចូលឆ្នាំខ្មែរ​ ប្រាក់ឧបត្ថម្ភ​បុណ្យភ្ជុំ​បិណ្ឌ​ ប្រាក់កម្ចី​ ឯកសណ្ឋាន​ ធានារ៉ាប់​រង​សុខភាព​ ធានា​រ៉ាប់រង​លើការ​សម្រាក​នៅមន្ទីរពេទ្យ​ ធានា​រ៉ាប់រងគ្រោះ​ថ្នាក់​ផ្ទាល់ខ្លួន​ កន្លែងស្នាក់​នៅ ​ឈប់សម្រាក​ប្រចាំឆ្នាំ​ ឈប់សម្រាក​រៀបអាពាហ៍ពិពាហ៍​ ឈប់សម្រាក​លំហែ​បិតុភាព​ ឈប់សម្រាក​ពេលមានធុរៈ​ក្នុងគ្រួសារ​ និងផ្សេងៗ​។​ គ្រប់​បុគ្គលិក​ ត្រូវបាន​ផ្តល់ឱកាស​ក្នុងការ​ចូលរួម​សកម្មភាព​ការងារ​ និង​ការសម្រេច​ចិត្តនានា​ដើម្បី​ភាពជោគជ័យ​ និងការ​រីកចម្រើន​ជាមួយគ្នា​។
 ​
​ឱកាស​ការងារ​ដ៏គួរឱ្យ​ទាក់ទាញ​ដែលប្រាសាក់​កំពុង​ផ្ដល់​ជូន​រួមមាន​ បេឡាធិការ​ មន្ត្រីឥណទាន​ មន្ត្រីរដ្ឋ​បាលកម្ចី​ បុគ្គលិក​ផ្នែក​សេវា​ធនាគារ​ បុគ្គលិក​ផ្នែកទីផ្សារ​ បុគ្គលិកផ្នែក​ហិរញ្ញវត្ថុ​ បុគ្គលិក​ផ្នែក​សវនកម្ម​ បុគ្គលិក​ផ្នែក​ព័ត៌មានវិទ្យា​ បុគ្គលិក​ផ្នែក​ធនធាន​មនុស្ស​ បុគ្គលិក​ផ្នែក​គ្រប់គ្រង​ហានិភ័យ​ បុគ្គលិក​ផ្នែក​ប្រព័ន្ធ​ធនាគារ​ស្នូល​ និងតួនាទី​ជាច្រើន​ផ្សេងទៀត។​

ដូច្នេះ​ សូម​កុំខក​ខាន​ឱកាស​ដ៏ល្អនេះ​​! ​សូមត្រៀម​ CV​ ដោយ​ទាញយក​ទម្រង់​ស្នើសុំប​ម្រើការងារ​ តាមរយៈ​ https://www.prasac.com.kh/kh/careers/online-application-form ដើម្បីដាក់ពាក្យបម្រើការងារជាមួយប្រាសាក់ នៅពិព័រណ៍ការងារនិងផលិតភាពជាតិ នៅថ្ងៃទី 27-28 ខែតុលា ឆ្នាំ 2018 ខាងមុខនេះ នៅកោះពេជ្រ។

ដំណឹងល្អ! សូមត្រៀមខ្លួនទទួលយកឱកាសការងារពីប្រាសាក់  នៅក្នុងពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ 2018