ប្រា​សាក់​ ​ចាប់ផ្ដើម​ឆ្នាំ​ថ្មី​ជាមួយ​ដើមទុន​ចុះបញ្ជី​រហូតដល់​ ​168​ ​លាន​ដុល្លារ​អាមេរិក​

ភ្នំពេញ​ ​ថ្ងៃទី​ ​10​ ​ខែមករា​ ​ឆ្នាំ​ ​2019​ ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​លំដាប់​ទី​ ​1​ ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ ​និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​ធ​នា​គារ​ធំៗ​ទាំង​ ​5​ ​នៅ​កម្ពុជា​ ​បាន​បង្កើន​ដើមទុន​ចុះបញ្ជី​ពី​ ​110​ ​លាន​ដុល្លារ​អាមេរិក​ ​រហូតដល់​ ​168​ ​លាន​ដុល្លារ​អាមេរិក​ ​នា​ដើមឆ្នាំ​ថ្មីនេះ​។​

ការ​បង្កើន​ដើមទុន​ថ្មី​បន្ថែម​ ​58​ ​លាន​ដុល្លារ​នេះ​ ​គឺ​ក្នុង​គោលបំណង​បង្កើន​ទំនុកចិត្ត​ឱ្យ​កាន់តែ​ខ្លាំងក្លា​ពីអ​តិថិ​ជន​ ​វិនិយោគិន​ ​និង​សាធារណជន​ ​បន្ទាប់ពី​ប្រា​សាក់​បានសម្រេច​សមិទ្ធផល​ល្អ​ប្រសើរ​នា​ពេល​កន្លងមក​លើ​មូលដ្ឋាន​សំ​ខាន់​ៗ​ដូចជា​ ​ភាពល្អ​ប្រសើរ​ផ្នែក​អាជីវកម្ម​ ​ការបម្រើ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​ ​ការ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​មាន​ភាព​បត់បែន​និង​សម្បូរ​បែប​ ​វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ​គ្របដណ្ដប់​ទូទាំង​ប្រទេស​ ​ការ​បំពាក់​ម៉ាស៊ីន​អេ​ធី​អឹម​ ​ម៉ាស៊ីន​ឆូត​កាត​ ​សេវា​ធនាគារ​ចល័ត​ ​និង​ប្រព័ន្ធ​ធនាគារ​ស្នូល​ ​ប្រកបដោយ​ភាព​ទំនើប​ ​តម្លាភាព​ ​និង​សុក្រឹតភាព​។​

ដើមទុន​ចុះបញ្ជី​ចំនួន​ ​672​ ​ប៊ី​លាន​រៀល​ ​សមមូល​នឹង​ ​168​ ​លាន​ដុល្លារ​អាម​រិក​នេះ​ ​បាន​មក​ពី​ការចូលរួម​មូលនិធិ​វិនិយោគ​របស់​ភាគ​ទុ​និក​ចំនួន​ ​3​ ​រួមមាន​ ​ធនាគារ​ ​Bank​ ​of​ ​East​ ​Asia​ ​(​BEA​)​ ​ក្រុមហ៊ុន​ ​Lanka​ ​Orix​ ​Leasing​ ​Company​ ​និង​ក្រុមហ៊ុន​បុគ្គលិក​ប្រា​សាក់​ ​(​PSCo​)​។

​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​ ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ ​បាន​មានប្រសាសន៍​ថា​ ​«​ការដំឡើង​ដើមទុន​បន្ថែម​នេះ​ ​គឺ​យក​មក​ពី​ប្រាក់ចំណេញ​រក្សាទុក​ ​ក្នុង​គោលបំណង​ផ្តល់​ហិរញ្ញប្បទាន​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​កំណើន​របស់​ស្ថាប័ន​ ​ដើម្បី​បំពេញ​តាម​គោលដៅ​ជា​យុទ្ធសាស្ត្រ​ ​និង​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​។​ ​ការ​វិនិយោគ​បន្ថែម​នេះ​ ​ក៏​សបញ្ជាក់​ឱ្យ​ឃើញច្បាស់​ថា​ភាគ​ទុ​និក​របស់​ប្រា​សាក់​ ​មានទំនុក​ចិត្ត​ខ្ពស់​លើ​ថ្នាក់ដឹកនាំ​ ​និង​ថ្នាក់​គ្រប់គ្រង​ប្រា​សាក់​ ​ព្រមទាំង​មានការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​មុតមាំ​ក្នុង​ការ​គាំទ្រ​និង​អភិវឌ្ឍ​ប្រា​សាក់​ឱ្យ​នៅតែ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅក្នុង​វិស័យ​ ​និង​ដើម្បី​កសាង​ទំនុកចិត្ត​និង​ការ​ជឿជាក់​កាន់តែ​ខ្លាំង​ពីសា​ធារ​ណ​ជន​»​ ​។​

​លោក​ ​សាយ​ ​សូ​នី​ ​បាន​គូសបញ្ជាក់​បន្ត​ទៀត​ថា​ ​តាមរយៈ​ការ​បន្ថែម​ដើមទុន​ថ្មីនេះ​ ​នឹង​រឹងរឹតតែ​ធ្វើ​ឱ្យ​ប្រា​សាក់​ជ្រង​ជំហរ​យ៉ាង​រឹងមាំ​លើ​ទីផ្សារ​ ​បម្រើសេវា​ជូន​អតិថិជន​បាន​កាន់តែ​ល្អ​ប្រសើរ​ ​និង​ចូលរួម​ចំណែក​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​ព្រមទាំង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ប្រកបដោយ​និរន្តរភាព​។​ ​ការសម្រេច​បាន​សមិទ្ធផល​នេះ​ ​ប្រាកដជា​មិន​អាច​កើតមាន​ទេ​ ​ប្រសិនបើ​មិន​មានការ​គាំទ្រ​ពីសំណាក់​ភាគី​ពាក់ព័ន្ធ​។​ ​ក្នុង​ឱកាស​នេះ​ ​សាយ​ ​សូ​នី​ ​សូម​សំដែង​នូវ​ការ​ដឹងគុណ​ ​និង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ធនាគារជាតិនៃកម្ពុជា​ ​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ​និង​ជាពិសេស​ចំពោះ​អតិថិជន​ប្រាក់បញ្ញើ​សន្សំ​ ​និង​ឥណទាន​ដែល​តែងតែ​ផ្ដល់​ការ​គំា​ទ្រ​ ​ដែល​ញ៉ាំង​ឱ្យ​ប្រា​សាក់​ក្លាយជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​។​

ប្រា​សាក់​ ​ចាប់ផ្ដើម​ឆ្នាំ​ថ្មី​ជាមួយ​ដើមទុន​ចុះបញ្ជី​រហូតដល់​ ​168​ ​លាន​ដុល្លារ​អាមេរិក​

​គិត​ត្រឹម​ដំណាច់ឆ្នាំ​ ​2018​ ​ប្រា​សាក់​មិន​ត្រឹមតែ​រក្សា​បាន​នូវ​ជំហរ​នាំមុខ​គេ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ ​ជាមួយនឹង​បណ្ដាញ​ការិយាល័យ​ច្រើនជាង​គេ​ ​លទ្ទ​ភាព​រក​ប្រា​ក់​ចំ​នេញ​ ​និង​សម្ពៀត​ឥណទាន​ធំជាង​គេ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ថែមទាំង​ធានា​បាន​នូវ​និរន្តរភាព​ទៀតផង​។​ ​លទ្ធផល​ដែល​សម្រេច​បាន​រួមមាន​៖​​

  • ទ្រព្យសកម្ម​សរុប​ចំនួន​ ​2,378​ ​លាន​ដុល្លារ​អាមេរិក​
  • សម្ពៀត​ឥណទាន​កើនឡើង​ដល់​ ​1,962​ ​លាន​ដុល្លារ​អាមេរិក​ ​​ដោយ​បម្រើ​អតិថិជន​សរុប​ ​397​ ​ពាន់​នាក់​
  • សមតុល្យ​ប្រាក់បញ្ញើ​-​សន្សំ​ចំនួន​ ​1,291​ ​ ​លាន​ដុល្លារ​អាមេរិក​ ​ដោយមាន​អតិថិជន​ប្រាក់បញ្ញើ​-​សន្សំ​ ​555​ ​ពាន់​នាក់​
  • ​ពង្រីក​បណ្តាញ​ការិយាល័យ​រហូតដល់​ ​177​ ​សាខា​
  • ​ដំឡើងម៉ាស៊ីន​ ​ATM​ ​ចំនួន​ ​126​ ​ទីតាំង​
  • ផ្តល់​ឱកាស​ការងារ​ដល់​បុគ្គលិក​ជាង​ ​7,600​ ​នាក់​

ក្នុង​ឆ្នាំ​ ​2019​ ​ប្រា​សាក់​មាន​ផែនការ​អនុវត្ត​យុទ្ធ​សាស្រ្ត​នៃ​ការ​រីកចម្រើន​ជាមួយគ្នា​របស់​យើង​ ​ជាមួយនឹង​អតិថិជន​សហគ្រាស​ខ្នាត​តូចបំផុត​ ​ខ្នាត​តូច​ ​និង​ខ្នាត​មធ្យម​ ​ដែល​មានស្រាប់​,​ ​ការ​បង្កើន​អត្ថ​ប្រយោជន៍​ជា​អតិបរមា​និង​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់ដៃ​គូ​អាជីវកម្ម​និង​អតិថិជន​ប្រាក់បញ្ញើ​សន្សំ​ ​តាមរយៈ​ការ​វិនិយោគ​ទៅលើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​FinTech​ ​ដូចជា​ពង្រីក​ការ​ផ្តល់​សេវា​ទូទាត់​រហ័ស​,​ ​CSS​,​ ​ម៉ាស៊ីន​ឆូត​កាត​ ​អេ​ធី​អឹម​ ​និង​សេវា​ធនាគារ​ចល័ត​ ​និង​ពង្រីក​សាខា​ឱ្យ​ច្រើន​បន្ថែម​ទៀត​នៅ​ទូទាំង​ប្រទេស​។​ ​យើង​ក៏​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កែលំអ​សេវា​អតិថិជន​ ​នាំមក​នូវ​នា​វនុ​វត្តន៍​ ​និង​ការ​ផ្ដល់​ជូន​សេវា​និង​ផលិត​ផល​ថ្មី​ៗ​ដើម្បី​បម្រើ​អតិថិជន​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

អំពី​ប្រា​សាក់​
​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំជាង​គេ​និង​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​ ​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ ​រួមមាន​៖​ ​សេវា​ឥណទាន​ប្រាក់បញ្ញើ​សន្សំ​ ​ទូទាត់​វិក្កយបត្រ​ទឹក​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ ​ផ្ទេរ​ប្រាក់​ប្តូរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​បើកប្រាក់​បៀវត្ស​ ​សេវា​ទូទាត់​រហ័ស​ ​អេ​ធី​អឹមសេវា​ធនាគារ​ចល័តម៉ាស៊ីន​ឆូត​កាត​ ​និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេង​ៗ​ទៀត​ ​ជាមួយនឹង​បណ្តាញ​ការិយាល័យ​ចំនួន​ ​177​ ​ទីតាំង​ ​និង​បាន​បំពាក់​ម៉ាស៊ីន​អេ​ធី​អឹ​មនៅ​ទូទាំង​ប្រទេស​។​

​ទន្ទឹម​នឹង​ការ​ផ្ដល់​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ដែល​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​កម្ពុជា​ ​បាន​បង្កើត​នូវ​កម្មវិធី​ជាច្រើន​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សង្គម​ដូចជា​ ​សាងសង់​អគារ​បណ្ណាល័យ​ ​ឧបត្ថម្ភ​ការវះកាត់​មាត់ឆែប​ ​ឧបត្ថម្ភ​សិស្សានុសិស្ស​នៅ​ទិវា​កុមារ​ ​ចូលរួម​បរិច្ចាគ​ឈាម​ ​និង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​អតិថិជន​របស់​ខ្លួន​ ​និង​ការងារ​មនុស្សធម៌​ជាច្រើន​ទៀត​។​ល​។​