ប្រាសាក់ ​បន្ត​ទទួល​បាន​វិញ្ញា​បន​ប​ត្រ​អនុលោម​ភាព​សារពើពន្ធ​ ​ក​ម្រិ​ត​មាស​

​ភ្នំពេញ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​ជាថ្មី​ម្ដងទៀត​បាន​ទទួល​វិញ្ញា​បន​ប​ត្រ​ ​អនុលោម​ភាព​សារពើពន្ធ​ក​ម្រិ​ត​មាស​ ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​។​ ​ការណ៍​ដែល​បាន​ទទួល​ពានរង្វាន់​នេះ​ ​គឺ​ដោយសារតែ​ប្រា​សាក់​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប្រកាន់ខ្ជាប់​របស់​ខ្លួន​ក្នុង​កាតព្វកិច្ច​បង់ពន្ធ​ស្របតាម​គោលការណ៍​និង​បទ​ប្បញ្ញត្តិ​សម្រាប់​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​ ​«​ប្រា​សាក់​ ​បាន​ធ្វើ​យ៉ាងល្អ​ប្រសើរ​ក្នុង​ការ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ស្តីពី​ការ​អនុវត្ត​ពន្ធ​ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​យើង​ពិត​មាន​មោទនភាព​ដែល​បាន​ទទួល​ពានរង្វាន់​ដ៏​អស្ចារ្យ​នេះ​។​ ​នេះ​គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ប្រកបដោយ​សុចរិត​ភាព​ ​និង​ក​ម្រិ​ត​បទដ្ឋាន​វិជ្ជាជីវៈ​ខ្ពស់​ដែល​យើង​បាន​ប្រកាន់យក​នៅ​ក្នុង​គ្រប់​សកម្មភាព​របស់យើង​»​។​

​លោក​ ​សាយ​ ​សូ​នី​ ​បាន​បន្ថែម​ថា​ ​«​តាងនាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​ ​ប្រា​សាក់​ ​យើងខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ​ចំពោះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ដែល​បាន​ផ្តល់​វិញ្ញា​បន​ប​ត្រ​អនុលោម​ភាព​សារពើពន្ធ​ក​ម្រិ​ត​មាស​នេះ​»​។​
​សូម​បញ្ជាក់​ថា​ ​ពានរង្វាន់​មាស​នេះ​ត្រូវ​បាន​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​ដែល​ចេញ​ដោយ​ ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ដែល​ផ្តោត​លើ​ការ​អនុលោម​តាម​បទ​ប្បញ្ញត្តិ ​ការ​ទូទាត់​បង់ពន្ធ​តាមកាល​កំណត់​ ​និង​ការ​ផ្ដល់​ជូន​ឯកសារ​ជាក់លាក់​ត្រឹមត្រូវ​រាល់​ពេល​មានការ​ស្នើសុំ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​។