​ប្រាសាក់ ​ឧបត្ថម្ភ​ថវិកា​ 200 ​លាន​រៀល​ ​ជូន​កាកបាទក្រហម​កម្ពុជា​ ​ក្នុង​ឱកាស​ខួប​លើក​ទី​១​៦​០​ ​ទិវា​ពិភពលោក​កាកបាទក្រហម​ ​អឌ្ឍចន្ទ​ក្រហម

​ភ្នំពេញ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​មាន​ភាគ​ទុនិ​ក​រឹង​មាំ​ពី​ប្រទេស​កូរ៉េ​ ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ 200 ​លាន​រៀល​ ​ជូន​ចំពោះ​កាកបាទក្រហម​កម្ពុជា​ ​ក្នុង​ឱកាស​ពិធី​អប​អរសាទរ​ខួប​លើក​ 160 ​ទិវា​ពិភពលោក​កាកបាទក្រហម​ ​និង​អឌ្ឍចន្ទ​ក្រហម​ ​ថ្ងៃ​ទី​ 8 ​ខែ​ឧសភា​ ​ឆ្នាំ​ 2023 ​ក្រោម​ប្រធាន​បទ​ ​«​រួមគ្នា​ជាមួយ​កាកបាទក្រហម​កម្ពុជា​ ​ដើម្បី​បរិ​យា​ប​ន្ន​សង្គម​»​។

​ក្នុងនាម​ជា​គ្រឹះស្ថាន​ដែល​ឈាន​មុខ​គេ​ ​ប្រា​សាក់​ ​តែងតែ​បាន​ផ្សារភ្ជាប់​ខ្លួន​យ៉ាងសកម្ម​ទៅ​នឹង​កិច្ចការ​សង្គម​ជាច្រើន​ ​ដើម្បី​បង្កើត​ជា​គុណ​តម្លៃ​ ​និង​ផ្ដល់​ជា​ផលប្រយោជន៍​ជូន​សង្គម​។​ ​បន្ថែម​លើស​ពី​នេះ​ ​ប្រា​សាក់​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​ជាច្រើន​ដូចជា​ ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-19 ​សាងសង់​អគារ​បណ្ណាល័យ​ ​ចូលរួម​ឧបត្ថម្ភ​ដល់​សិស្ស​ពូកែ​ ​ឧបត្ថម្ភ​ទិវា​អំណាន​ជាតិ​ ​ឧបត្ថម្ភក​ម្មវិ​ធីចំណេះ​ដឹង​ហិរញ្ញវត្ថុ​ ​យុទ្ធនាការ​ ​«​ខ្ញុំ​ស្រលាញ់​ប្រាក់​រៀល​»​ ​ឧបត្ថម្ភ​យុទ្ធនាការ​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ ​និង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​សហគមន៍​ជាដើម​។

​តាមរយៈ​ការ​រួមចំណែក​នេះ​ ​ប្រា​សាក់​ ​ពិតជា​មាន​សេចក្ដីរីករាយ​ណាស់​ដែល​បាន​ចូលរួម​គាំទ្រ​ដល់​សកម្មភាព​សង្គម​ ​របស់​កាកបាទក្រហម​កម្ពុជា​។​ ​ប្រា​សាក់​សង្ឃឹម​ថា​ ​ការ​បរិច្ចាគ​ថវិកា​នា​ពេលនេះ​ ​នឹង​ចូល​រួមចំណែក​ក្នុង​ការ​ជួយ​ឱ្យ​កាកបាទក្រហម​កម្ពុជា​កាន់តែ​មានលទ្ធភាព​ទូលំទូលាយ​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បន្ថែម​ទៀត​។​

​ប្រាសាក់ ​គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ ​មាន​ជាអាទិ៍​ ​សេវា​ឥណទាន​ ​ប្រាក់​បញ្ញើ​សន្សំ​ ​ទូទាត់​វិក្កយបត្រ​ទឹក​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ ​ទូទាត់​វិក្កយបត្រ​សំរាម​និង​កាកសំណល់​រឹង​ ​បង់ថ្លៃ​សិក្សា​ ​ទិញ​កាត​ទូរស័ព្ទ​ពី​គ្រប់​ប្រព័ន្ធ​ ​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​ទៅ​ ​មក​រវាង​គ្រឹះស្ថាន​ជា​សមាជិក​ប្រព័ន្ធ​បាគង​ ​និង​ប្រព័ន្ធ​រី​ធែ​ល​ផេ ​ផ្ទេរ​ប្រាក់​ឆ្លង​សាខា​ប្រា​សាក់​ ​ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់​ ​ប្តូរ​ប្រាក់​ ខេ​ម​បូ​ឌា​ន​ស៊ែ​រ​ស្វ៊ី​ច​ (CSS) ​ឬ​ ​សេវា​ដកប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​របស់​ធនាគារ​ជា​សមាជិក​ CSS ​សេវា​ទូទាត់​រហ័ស​ ​សេវា​បើកប្រាក់​បៀវត្ស​ អេ​ធី​អឹ​ម​ ​ម៉ាស៊ីន​ដាក់​ប្រាក់​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​និង​ ​P​R​A​SAC​ ​Inter​net​ ​Banking​ ​ម៉ាស៊ីន​ឆូត​កាត​ ​សេវាបញ្ជា​ក់​សមតុល្យ​គណនី​ ​សេវាបញ្ជា​ការ​ទូទាត់​​អ​ចិន្ត្រៃយ៍ ​និង​សេវា​ហិរញ្ញវត្ថុ​ដទៃផ្សេងៗ​ទៀត​។​