​ប្រាសាក់​ជួយ​សម្រួល​ដល់​ការចាត់ចែង​អាជីវកម្ម​របស់​អតិថិជន

​ស្រប​យុគ​សម័យ​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ (​Fin​T​e​c​h​) ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញ​មួយ​ក្នុងចំណោម​ធនាគារ​ធំ​ៗ​ទាំង​ 5 ​នៅ​កម្ពុជា​ ​ដាក់​ឱ្យ​ប្រើប្រាស់​មុខងារ​ ​«​ស្កេន​-​ទូទាត់​ ​តាម​ QR ​Code​»​ ​ដោយ​ប្រើ​តាម​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​បាន​ភ្លាម​ៗ​នៅ​តាម​ហាង​លក់ទំនិញ​និង​សេវា​នានា​ជា​ច្រើនយ៉ាង​ងាយស្រួល​ដោយ​មិន​ចាំបាច់​ប្រើ​សាច់ប្រាក់​ ​និង​មិន​អស់​ក​ម្រៃ​សេវា​។

​ប្រាសាក់​ជួយ​សម្រួល​ដល់​ការចាត់ចែង​អាជីវកម្ម​របស់​អតិថិជន

​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​ ​មុខងារ​ ​ស្កេន​-​ទូទាត់​ ​នេះ​អាច​ឱ្យ​អតិថិជន​ ​ផ្ទេរ​ ​និង​ទទួល​ប្រាក់​តាមរយៈ​ការ​ស្កេន​ QR ​Code​ ​ដែល​មាននៅ​លើ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​ ​ដើម្បី​សម្រួល​ដល់​ការចាត់ចែង​សាច់ប្រាក់​ក្នុង​ការ​ប្រកប​អាជីវកម្ម​របស់​អតិថិជន​ ​ឬ​ ​ទូទាត់​លើ​ថ្លៃ​ទំនិញ​និង​សេវា​តាម​ហាង​នានា​ដែល​មាន​ដំឡើង​ QR ​Code​ ​នៅ​ទូទាំង​កម្ពុជា​ ​ដោយ​មិន​ចាំបាច់​ចំណាយ​លើ​ការ​ថ្លៃ​សេវា​។

​ប្រាសាក់​ជួយ​សម្រួល​ដល់​ការចាត់ចែង​អាជីវកម្ម​របស់​អតិថិជន

​គ្រប់​អតិថិជន​ ​ទទួល​បានការ​រីករាយ​ក្នុង​ការ​ ​ស្កេន​-​ទូទាត់​ ​តាមរយៈ​កា​របើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅ​ថ្ងៃនេះ​ជាមួយនឹង​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​។

​ប្រាសាក់​ជួយ​សម្រួល​ដល់​ការចាត់ចែង​អាជីវកម្ម​របស់​អតិថិជន

អំពីប្រាសាក់
ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗទាំង 5 នៅកម្ពុជា ដែលដំណោះស្រាយសេវាហិរញ្ញវត្ថុជូនដល់អតិថិជន រួមមាន៖ សេវាប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ 10 ម៉ឺនដុល្លារក្នុង 1 ថ្ងៃដោយមិនគិតកម្រៃសេវា សេវាឥណទាន ដាក់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់ប្រព័ន្ធបាគង និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យជិត 200 ទីតាំង ព្រមទាំងបុគ្គលិកជិត 9,000 នាក់។