ប្រា​សាក់​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​បណ្ណាល័យ​មួយ​ខ្នង​ទៀត​ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​និង​ចូលរួម​អភិវឌ្ឍ​ជាតិ​

Prasac inaugurated new library in Chamkardong School

ខេត្ត​កំពង់ស្ពឺ​៖​ ​ក្នុង​ការ​បន្ត​ចូលរួម​ជំរុញ​វប្បធម៌​អាន​របស់​សិស្សានុសិស្ស​ ​និង​លើកកម្ពស់​ធនធានមនុស្ស​នៅ​កម្ពុជា​ ​អគារ​បណ្ណាល័យ​ដ៏​ថ្មីសន្លាង​ពណ៌បៃតង​មួយ​ខ្នង​ ​ដែល​បាន​សាងសង់​និង​បំពាក់​បរិក្ខារ​បណ្ណាល័យ​ ​ដោយ​ប្រើ​មូលនិធិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ស្ថិត​ក្នុង​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ចំការ​ដូង​ ​ក្នុង​ភូមិ​ត្រពាំង​អន្ទង់​ ​ឃុំ​ចាន់​សែន​ ​ស្រុក​ឧដុង្គ​ ​ខេត្ត​កំពង់ស្ពឺ​ ​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​កាលពី​ព្រឹក​ថ្ងៃទី​ ​28​ ​ខែមករា​ ​ឆ្នាំ​ ​2019​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ហ៊ុន​ ​ម៉ា​នី​ ​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។​

ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​នេះ​ផង​ដែរ​ ​រួមមាន​ ​ឯកឧត្ដម​ ​សំ​ ​រិទ្ធី​ ​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​ ​ឯកឧត្ដម​ ​លី​ ​សុន​ ​ទីប្រឹក្សា​ជាន់ខ្ពស់​រដ្ឋសភា​ជាតិ​ ​ឯកឧត្តម​ ​យឹម​ ​សុខុម​ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ​ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ ​ឯកឧត្តម​ ​ហ៊ា​ង​ ​ស៊ី​ណេ​ ​អនុរដ្ឋ​លេខាធិការ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា ​លោក​ ​ថន​ ​ថា​រិន​ ​ប្រធានមន្ទីរ​អប់រំ​ ​យុវជន​ ​និងកីឡាខេត្តកំពង់ស្ពឺ​ ​លោក​ ​ងួន​ ​វាសនា​ ​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ឧដុង្គ​ ​និង​លោក​ ​ស៊ី​ម​ ​សេនា​ជាតិ​ ​ប្រធាន​នាយក​ប្រតិបត្តិ​ ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ប្រា​សាក់​។​

ពិធីសម្ពោធ​សមិទ្ធផល​ថ្មីនេះ​ ​ក៏​មានការ​ចូលរួម​ផង​ដែរ​ពី​តំណាង​មន្ទីរ​នានា​នៅ​ខេត្ត​កំពង់ស្ពឺ​ ​អាជ្ញាធរ​ដែនដី​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​សិស្សានុសិស្ស​ ​យុវ​ជ​នកាយរិទ្ធ​ ​យុវជន​កាកបាទក្រហម​ ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​និង​ប្រជាជន​ជាច្រើន​រយ​នាក់​។​

​នៅក្នុង​ឱកាស​នោះ​ ​លោក​ ​ស៊ី​ម​ ​សេនា​ជាតិ​ ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​បាន​ថ្លែង​ថា​ ​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ឯកជន​ ​បាន​ផ្ដួចផ្ដើម​កសាង​អគារ​បណ្ណាល័យ​ជូន​ដល់​សិស្ស​នុ​សិស្ស​នៅ​តាម​សាលារៀន​ជាច្រើន​នៅ​ទូទាំង​ប្រទេស​។​ ​ទន្ទឹម​នឹង​ការ​រីកចម្រើន​របស់​ប្រា​សាក់​ ​ក៏ដូចជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​បាន​គាំទ្រ​ ​និង​ប្រើប្រាស់​ផលិតផល​និង​សេវា​របស់​ប្រា​សាក់​នា​ពេល​កន្លងមក​ ​ប្រា​សាក់​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​ងារ​សង្គម​ ​និង​បង្កើត​កម្មវិធី​ជាច្រើន​ ​ដែល​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​សង្គម​ដូចជា​ ​កម្មវិធី​ជំនួយ​សង្គ្រោះ​បន្ទាន់​ដើម្បី​គាំពារ​អតិថិជន​របស់​ខ្លួន​ដែល​ជួបប្រទះ​និង​ទទួលរង​ផល​ប៉ះពាល់​ពី​គ្រោះមហន្តរាយ​ធម្មជាតិ​និង​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ​ ​កម្មវិធី​មនុស្សធម៌​ ​និង​ការឧបត្ថម្ភ​សកម្មភាព​សង្គម​នានា​ ​ជាពិសេស​ ​ការចូលរួម​ចំណែក​បណ្ដុះ​វប្បធម៌​អាន​ ​តាមរយៈ​ ​«​គម្រោង​បណ្ណាល័យ​»​ ​។​ ​

Prasac inaugurated new library in Chamkardong School

​លោក​បន្ត​ថា​ ​សម្រាប់​អគារ​បណ្ណាល័យ​នៅ​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ចំការ​ដូង​ ​នេះ​គឺជា​អគារ​បណ្ណាល័យ​ទី​ ​27​ ​ហើយ​ ​ដែល​បាន​ដាក់​សម្ពោធ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ក្នុងចំណោម​បណ្ណាល័យ​ទាំងអស់​ ​31​ ​ខ្នង​។​ ​អគារ​បណ្ណាល័យ​នេះ​ ​ជា​និមិត្តរូប​មិន​ចេះ​រីងស្ងួត​ ​និង​មិន​ចេះ​សាបសូន្យ​នៃ​ទំនាក់ទំនង​ ​និង​ការ​យកចិត្ត​ទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក​ ​រវាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​និង​អតិថិជន​ ​ក៏ដូចជា​ប្រជាជន​ក្នុង​សហគមន៍​ទាំងមូល​ ​ហើយ​បណ្ណាល័យ​នេះ​ក៏​ជា​កេរមរតក​របស់​ប្រា​សាក់​សម្រាប់​ទុក​ជូន​សិស្សានុសិស្ស​ដែល​ជា​កូនចៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទាំង​បច្ចុប្បន្ន​ ​និង​អនាគត​។​ ​លោក​បញ្ជាក់​ថា​ ​ប្រា​សាក់​មិន​ត្រឹមតែ​ផ្ដល់​តួ​អគារ​បណ្ណាល័យ​ប៉ុណ្ណោះទេ​ ​គឺ​ថែមទាំង​ឧបត្ថម្ភ​ការ​បំពាក់​ធនធាន​សម្ភារ​ ​ឯកសារ​ ​និង​ការ​បណ្ដុះបណ្ដាល​បណ្ណារក្ស​ថែមទៀត​ផង​ដើម្បី​ឱ្យ​បណ្ណាល័យ​នេះ​ដំណើរការ​បាន​ដោយ​រលូន​ ​ក្រោម​កិច្ចសហការ​លើ​គម្រោង​ពី​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​ ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​។​ ​លោក​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​និង​មន្ទីរអប់រំ​ ​យុវជន​ ​និងកីឡា​ ​និង​អាជ្ញាធរ​ដែនដី​ ​បាន​ជួយ​ជ្រោមជ្រែង​ឱ្យ​គម្រោង​នេះ​លេចជារូបរាងឡើង​។​

​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ ​មានប្រសាសន៍​ថា​ ​ដោយសារ​ម្លប់​សុខ​សន្តិភាព​និង​សុវត្ថិភាព​សង្គម​ ​ប្អូន​ៗ​ជា​សិស្សានុសិស្ស​ ​ពិតជា​មានសំណាង​ណាស់​ដែល​បាន​ទទួលការ​សិក្សាអប់រំ​បាន​ត្រឹមត្រូវ​ ​ដោយមាន​សាលារៀន​ ​មាន​បណ្ណាល័យ​ ​និង​មាន​សៀវភៅ​ច្រើន​សម្បូរ​បែប​សម្រាប់​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ ​ក្រេប​យកចំណេះ​ដឹង​។​ ​ហេតុនេះ​ ​ប្អូន​ៗ​ត្រូវ​ខិតខំ​រៀនសូត្រ​អភិវឌ្ឍ​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​តាមរយៈ​បណ្ណាល័យ​នេះ​ដើម្បី​សមជា​ទំពាំងស្នងឫស្សី​។​

​ថ្លែង​នៅក្នុង​ពិធី​នេះ​ដែរ​ ​ឯកឧត្តម​ ​ហ៊ុន​ ​ម៉ា​នី​ ​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​ ​និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបាន​ថ្លែងអំណរគុណ​ ​និង​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ដែល​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​មានការ​វិវឌ្ឍ​ជាច្រើន​ដំណាក់កាល​គួរ​ឱ្យ​កត់សម្គាល់​ ​និង​រួមចំណែក​ក្នុង​ការ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​តាមរយៈ​ការ​ផ្ដល់​កម្ចី​ ​ផ្ដល់​ឱកាស​ការងារ​ជាច្រើន​ដល់​ប្រជាជន​ខ្មែរ​ ​ដែល​ជា​ចំណែក​ក្នុង​ការ​កសាង​ខឿន​សេដ្ឋកិច្ច​កម្ពុជា​។​ ​ទោះបីជា​គ្រឹះស្ថាន​ឯកជន​ក្ដី​ ​ក្រៅពី​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​ ​ប្រា​សាក់​ក៏បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចការ​សង្គម​ ​និង​ការងារ​មនុស្សធម៌​ ​ដែល​ជាពិសេស​គឺ​ការ​ផ្ដោត​ជាអាទិភាព​ ​លើ​វិស័យ​អប់រំ​។​

Prasac inaugurated new library in Chamkardong School

​ឯកឧត្ដម​សង្ឃឹម​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​ការ​ជួយ​កសាង​បណ្ណាល័យ​របស់​ប្រា​សាក់​នៅ​តាម​បណ្ដា​ខេត្ត​នានា​ ​គឺជា​ការចូលរួម​ដ៏​សំខាន់​ដោយ​ផ្ទាល់​ក្នុង​ការ​លើកកម្ពស់​វិស័យ​អប់រំ​ ​ជាពិសេស​ចូលរួម​ចំណែក​ ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ​ប្រកបដោយ​សក្ដានុពល​សម្រាប់​ចូលរួម​អភិវឌ្ឍ​ជាតិ​។​ ​

​ឯកឧត្ដម​បាន​លើកឡើង​ទៀត​ថា​ ​ឯកឧត្ដម​ចង់​ឃើ​ញប្អូនៗ​ដែល​ជា​អនាគត​នៃ​ប្រទេសជាតិ​ ​មានជោគ​ជ័យ​ក្នុង​ជីវិត​ ​មាន​សមត្ថភាព​គ្រប់គ្រាន់​ ​មាន​ភាព​ចាស់ទុំ​ ​ហើយ​ឈាន​ទៅ​ទទួលខុសត្រូវ​ជោគវាសនា​របស់​ប្រទេសជាតិ​ ​។​ ​ហេតុនេះ​ ​ប្អូន​ៗ​ត្រូវ​ខិតខំ​រៀនសូត្រ​ ​ដើម្បីអនាគត​កម្ពុជា​ ​ត្បិត​គ្មានអ្វី​សំខាន់​ជាង​ចំណេះដឹង​នោះ​ទេ​ ​ដោយ​ត្រូវ​ប្រឹងប្រែង​សិក្សា​បន្ត​ ​ត្រូវ​អាន​សៀវភៅ​ ​ព្រោះ​សៀវភៅ​ជា​ប្រភព​នៃ​គំនិត​ ​និង​ចំណេះ​ ​សម​ដូច​ពាក្យស្លោក​ថា​ ​«​រៀន​ហើយ​រៀន​ទៀត​ ​រៀន​ពេញ​មួយ​ជីវិត​»​។​

​ឯកឧត្ដម​ ​ក៏បាន​ណែនាំ​ឱ្យ​សិស្សានុសិស្ស​ ​ត្រូវ​កសាងខ្លួន​ឱ្យ​មានគុណ​ភាព​ ​សីលធម៌​ ​គុណធម៌​ ​មេត្តាធម៌​ ​មាន​ភាព​ជឿជាក់​ ​ចេះ​ជួយគ្នា​ទៅវិញទៅមក​ ​កុំ​សេពគប់​ជាមួយ​បាបមិត្ត​ ​ឬ​ ​មនុស្ស​អវិជ្ជមាន​ ​ដែល​រំខាន​ដល់​ការ​កសាង​សមត្ថភាព​របស់​ខ្លួន​។​ ​ហើយ​នៅ​ពេល​ប្អូន​ៗ​ទទួល​បាន​ជោគជ័យ​ ​សូម​ជួយ​ចែករំលែក​ភាព​ជោគជ័យ​របស់​ខ្លួន​មក​សង្គមជាតិ​វិញ​ ​ដូចដែល​ប្រា​សាក់​បាន​ធ្វើ​នា​ពេលនេះ​។​ ​

​ជា​ចុងបញ្ចប់​ ​ឯកឧត្ដម​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ ​ដែល​បាន​ខិតខំ​បណ្ដុះបណ្ដាល​សិស្សានុសិស្ស​ឱ្យ​មាន​ចំ​ណេះ​គ្រប់​ៗ​គ្នា​ ​ដើម្បី​ជា​សរសរ​ទ្រូង​ប្រទេសជាតិ​ ​និង​ជា​អ្នកដឹកនាំ​ពេល​អនាគត​។

Prasac inaugurated new library in Chamkardong School

​អំពី​ប្រា​សាក់​

​ ​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លំដាប់​ទីមួយ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ ​និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​ធ​នា​គារ​ធំៗ​ទាំង​ ​5​ ​នៅ​កម្ពុជា​ ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ ​រួមមាន​៖​ ​សេវា​ឥណទាន​ ​ប្រាក់បញ្ញើ​សន្សំ​ ​ទូទាត់​វិក្កយបត្រ​ទឹក​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ ​ផ្ទេរ​ប្រាក់​ ​ប្តូរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​បើកប្រាក់​បៀវត្ស​ ​សេវា​ទូទាត់​រហ័ស​ ​អេ​ធី​អឹម​សេវា​ធនាគារ​ចល័ត​ ​ម៉ាស៊ីន​ឆូត​កាត​ ​និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេង​ៗ​ទៀត​ ​ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត​ ​200​ ​ទីតាំង​ ​និង​បាន​បំពាក់​ម៉ាស៊ីន​អេ​ធី​អឹ​មនៅ​ទូទាំង​ប្រទេស​។​