​គម្រោង​បណ្ណាល័យ​ប្រា​សាក់​ ​ចូលរួម​បណ្តុះ​បញ្ញា​ ​ការស្រាវជ្រាវ​ ​និង​ន​វា​នុ​វត្ត​ន៍​របស់​សិស្សានុសិស្ស

​ក្រៅពី​ផ្តល់​ដំណោះស្រាយ​សេវា​ហិរញ្ញវត្ថុ​ដែល​ផ្តល់​នូវ​ភាព​រីក​ចម្រើន​ ​ប្រា​សាក់​ ​បាន​ផ្តល់​អគារ​និង​ស​ម្ភារៈ​បរិក្ខារ​បណ្ណាល័យ​ជូន​ដល់​សិស្សានុសិស្ស​ ​ដើម្បី​ជា​ស្ពាន​ក្នុង​ការ​បណ្តុះ​បញ្ញា​ ​ការស្រាវជ្រាវ​ ​និង​ន​វា​នុ​វត្ត​ន៍ ​សម្រាប់​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​នៃ​អាជីព​ការងារ​ ​និង​មុខរបរ​របស់​ពួកគេ​។​

​គម្រោង​បណ្ណាល័យ​ប្រា​សាក់​ ​ចូលរួម​បណ្តុះ​បញ្ញា​ ​ការស្រាវជ្រាវ​ ​និង​ន​វា​នុ​វត្ត​ន៍​របស់​សិស្សានុសិស្ស

​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រា​សាក់​ ​បាន​ដាក់​ចេញ​សកម្មភាព​ជា​យុទ្ធ​សា​ស្រ្ត​លើ​ការ​កសាង​សមត្ថភាព​សិស្សានុសិស្ស​នៅ​សាលារៀន​តាម​ទី​ជនបទ​ ​ជាមួយ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​តាមរយៈ​ការ​សាងសង់​អគារ​បណ្ណាល័យ​ ​បំពាក់​ស​ម្ភារៈ​បរិក្ខារ​ ​និង​សៀវភៅ​ ​ព្រមទាំង​ការ​បណ្ដុះបណ្ដាល​បណ្ណារក្ស​។​ ​មកដល់ពេលនេះ​ ​ប្រា​សាក់​ ​ផ្តល់​អគារ​បណ្ណាល័យ​ 41 ​ខ្នង​ ​នៅ​តាម​ខេត្ត​ចំនួន​ 13 ​ទូទាំង​កម្ពុជា​។​

​នា​ឱកាស​ទិវា​ជាតិ​អំណាន​ ​ថ្ងៃ​ទី​១​១​ ​មីនា​ ​នេះ​ ​លោក​ ​ក៏​សូម​ឱ្យ​អគារ​បណ្ណាល័យ​ដ៏​ស្រស់​ស្អាត​ ​ធំ​ទូលាយ​ ​និង​មាន​បរិយាកាស​ល្អ​ទាំងនេះ​ ​ក្លាយ​ជា​ឃ្លាំង​ទ្រព្យ​ក្នុង​ការ​កសាង​បញ្ញា​ ​ជា​ទីតាំង​សម្រាប់​សិក្សាស្រាវជ្រាវ​និង​ន​វា​នុ​វត្ត​ន៍ ​និង​ចូល​រួមចំណែក​បណ្ដុះ​ទម្លាប់​អាន​របស់​សិស្ស​តាំងពី​បឋមវ័យ​។​

​ប្រា​សាក់​ ​នៅតែ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​គម្រោង​បណ្ណាល័យ​នេះ​នៅ​សាលារៀន​នានា​ទូទាំង​ 25 ​ខេត្ត​រាជធានី​ ​ដើម្បី​ចូលរួម​លើក​ក​ម្ពស់​ធនធានមនុស្ស​ ​និង​អភិវឌ្ឍ​សង្គមជាតិ​។​

​អំពី​ប្រា​សាក់​ ​និង​គម្រោង​បណ្ណាល័យ​ប្រា​សាក់​
ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​លំដាប់​ទីមួយ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ធនាគារ​ធំ​ៗ​ទាំង​ 5 ​នៅ​កម្ពុជា​ ​ដោយ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ ​រួម​មាន​៖​ ​សេវា​ឥណទាន​ប្រាក់​បញ្ញើ​សន្សំ​ ​ទូទាត់​វិក្កយបត្រ​ទឹក​ទូទាត់​វិក្កយបត្រ​ភ្លើង​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថល​ ​ផ្ទេរ​ប្រាក់​ ​ដកប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់​ទោះ​ជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹ​ម​ប្តូរ​ប្រាក់​ទិញ​កាត​ទូរ​ស័ព្ទបើកប្រាក់​បៀវត្ស​ ​សេវា​ទូទាត់​រហ័ស​ អេ​ធី​អឹ​ម​សេវា​ធនាគារ​ចល័ត​ម៉ាស៊ីន​ឆូត​កាត​ ​ម៉ាស៊ីន​ដាក់​ប្រាក់​សេវា​ខេ​ម​បូ​ឌា​ន​ស៊ែ​រ​ស្វ៊ី​ច​ (CSS)សេវា​ទូទាត់​ប្រព័ន្ធ​បាគង​ ​និង​សេវា​ហិរញ្ញវត្ថុ​ដទៃផ្សេងៗ​ទៀត​ ​ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត​ 200 ​ទីតាំង​ ​ព្រមទាំង​បុគ្គលិក​ជាង​ 9,000 ​នាក់​។