ប្រា​សាក់​ ​អបអរ​ខួប​ 25​ ឆ្នាំ​ ដោយ​បន្ត​ដំឡើង​អត្រា​ការប្រាក់​ បញ្ញើ​សន្សំ​ 8% ​ជូន​គ្រប់​អតិថិជន​

ភ្នំពេញ​៖ គិត​ត្រឹម​ឆ្នាំ​ ​2020​ នេះ​ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប្រា​សាក់​ ​មានបទពិសោធន៍​ ​25​ ឆ្នាំ​ក្នុង​ការបម្រើ​ជូន​នូវ​សេវា​ហិរញ្ញវត្ថុ​ដែល​ផ្តល់​នូវ​ភាព​រីកចម្រើន​ជូន​ប្រជាជន​កម្ពុជា​។ ​ក្នុង​ឱកាស​ដ៏​វិសេស​នៃ​ការ​អបអរ​ខួប​ទី​ 25​ ឆ្នាំ​ ​និង​អបអរ​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​ 2020​ ​នេះ​ ប្រា​សាក់​ ​នៅតែ​បន្ត​ដំឡើង​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​រហូតដល់​ ​8% ក្នុង​ 1 ឆ្នាំ​។

លោក​ សាយ​ សូ​នី​ នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ បាន​មានប្រសាសន៍​ថា​ «ដើម្បី​អបអរ​ខួប​ 25​ ឆ្នាំ​នៃ​ការបម្រើ​សេវា​ហិរញ្ញវត្ថុ​របស់​ប្រា​សាក់​ ​និង​ផ្តល់​ជា​កាដូ​ឆ្នាំ​ថ្មី​ ឆ្នាំ​ 2020​ ប្រា​សាក់​ បន្ត​ដំឡើង​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​រហូតដល់​ 8% ក្នុង​ 1 ឆ្នាំ​ជូន​ដល់​គ្រប់​អតិថិជន​ដែល​បើក​គណនី​បញ្ញើ​មានកាល​កំណត់​ចាប់ពី​រយៈពេល​ 12​ ខែ​ឡើង​ទៅ​។ ​ហេតុនេះ​ ​លោក​ ​លោកស្រី​ ​នាងកញ្ញា​ ​ដែល​មានសាច់​ប្រាក់​នៅទំនេរ​ ​អាច​អញ្ជើញ​មក​ទទួលយក​ការ​ផ្តល់​ជូន​ដ៏​ពិសេស​នេះ​ ​ជាមួយនឹង​ការ​បន្ថែម​អត្រា​ការប្រាក់​ ​0.25​% សម្រាប់​ប្រាក់​រៀល​ ​និង​ប្រាក់​ដុល្លារ​ លើ​អត្រា​ស្តង់ដារ​ ​7.75​% សម្រាប់​គណនី​ចម្រើន​ការប្រាក់​ចុង​គ្រា​ ​និង​ ​7.50​% សម្រាប់​គណនី​ចម្រើន​ការប្រាក់​ប្រចាំខែ​»។

លោក​បន្ត​ថា​ «អតិថិជន​មាន​ជម្រើស​ច្រើន​សម្រាប់​រយៈពេល​នៃ​ការ​ដាក់​ប្រាក់បញ្ញើ​សន្សំ​មានកាល​កំណត់​ គឺ​អាច​សន្សំ​ចាប់ពី​ 1 ខែ​ 2 ខែ​ រហូត​ 60​ ខែ​ ​ផ្អែក​តាម​លំហូរ​សាច់ប្រាក់​ ​ឬ ​តម្រូវការ​សាច់ប្រាក់​របស់​អតិថិជន​ម្នា​ក់ៗ​។ ​ហើយ​អ្វី​ដែល​កាន់តែ​ប្រសើរ​នោះ​ ​គឺ​អតិថិជន​អាច​ដក​ការប្រាក់​ប្រចាំខែ​ក៏បាន​ ​ប្រសិនបើ​អតិថិជន​ ត្រូវការ​យកការប្រាក់​ដែល​ទទួល​បាន​ជា​រៀងរាល់​ខែ​ សម្រាប់​ចាត់ចែង​ការចាយវាយ​របស់​ខ្លួន​តាម​ខែ​នី​មួយ​ៗ»។

លោក​ សូ​នី​ បាន​បន្ថែម​ទៀត​ថា​ «គណនី​បញ្ញើ​មានកាល​កំណត់​របស់​ប្រា​សាក់​ មិន​ត្រឹមតែ​ផ្ដល់​អត្រា​ការប្រាក់​ខ្ពស់​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ទទួល​បាន​នូវ​សុវត្ថិភាព​ខ្ពស់​ លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ចេះ​ចាត់ចែង​សាច់ប្រាក់​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ជា​អតិបរមា​ ​ជា​ការ​បំរុង​ទុក​សាច់ប្រាក់​សម្រាប់​ប្រើប្រាស់​ក្នុង​ភាព​បន្ទាន់​ ​ព្រមទាំង​ចូលរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​តាមរយៈ​ការ​ផ្តល់​ជា​ប្រភព​ទុន​ដល់​ប្រជាជន​ ឬ អាជីវកម្ម​ដែល​ខ្វះខាត​ទុន​បង្វិល​ជាដើម​»។

តាងនាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ប្រា​សាក់​ លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ប្រាក់បញ្ញើ​សន្សំ​ទាំងអស់​ ដែល​តែងតែ​គាំទ្រ​ ជឿជាក់​ និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​និង​សូម​ប្រសិទ្ធពរ​ជ័យមង្គល​ ​ហេង​ចូល​ហេង​ ​សុខភាព​ល្អ​ ​និង​រកទទួលទាន​មាន​បាន​គ្រប់​ៗគ្នា​។ លោក​អះអាង​បញ្ជាក់​ថា​ ការ​ដាក់​សន្សំ​នៅ​ប្រា​សាក់​ ​ពិតជា​ជម្រើស​ដ៏​ឆ្លាតវៃ​ ​និង​ទទួល​បាន​នូវ​ផលប្រយោជន៍​ជាទី​គាប់ចិត្ត​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​មក​ទូរស័ព្ទ​លេខ​ 023​ 999​ 911​ ឬ 086​ 999​ 911​ ឬ ចូល​ទៅកាន់​ https://cutt.ly/nrx70F9

អំពី​ប្រា​សាក់​

ប្រា​សាក់​ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ក្នុងចំណោម​ធនា​គារ​ធំៗ​ទាំង​ 5 នៅ​កម្ពុជា​ ដែល​ដំណោះស្រាយ​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ រួមមាន​៖ សេវា​ប្រាក់បញ្ញើ​សន្សំ​ ទូទាត់​វិក្កយបត្រ​ទឹក​ ទូទាត់​វិក្កយបត្រ​ភ្លើងផ្ទេរ​ប្រាក់​ 10​ ម៉ឺន​ដុល្លារ​ក្នុង​ 1 ថ្ងៃ​ដោយ​មិន​គិត​កម្រៃ​សេវា​ ​សេវា​ឥណទានដាក់​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​ដកប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​មប្រា​សាក់​ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹម​ ប្តូរ​ប្រាក់​ ទិញ​កាត​ទូរស័ព្ទ​ បើកប្រាក់​បៀវត្ស​ សេវា​ទូទាត់​រហ័ស​ អេ​ធី​អឹមសេវា​ធនាគារ​ចល័ត​ ម៉ាស៊ីន​ឆូត​កាត​ សេវា​ខេម​បូ​ឌាន​ស៊ែ​រស្វ៊ីច​ (CSS​) សេវា​ទូទាត់​ប្រព័ន្ធ​បាគង​ និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេង​ៗទៀត​ ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត​ 200​ ទីតាំង​ ព្រមទាំង​បុគ្គលិក​ជិត​ 9,000​ នាក់​។

គណនី​ចម្រើន​ការ​ប្រាក់​ប្រចាំ​ខែ គណនី​ចម្រើន​ការ​ប្រាក់​ចុង​គ្រា
រូបិយប័ណ្ណ ប្រាក់រៀល ដុល្លារ ប្រាក់បាត ប្រាក់រៀល ដុល្លារ ប្រាក់បាត
រយៈពេល អត្រាការប្រាក់ស្តង់ដារ អត្រាការប្រាក់បន្ថែម អត្រាការប្រាក់សរុប អត្រាការប្រាក់ស្តង់ដារ អត្រាការប្រាក់ស្តង់ដារ អត្រាការប្រាក់បន្ថែម អត្រាការប្រាក់សរុប អត្រាការប្រាក់ស្តង់ដារ
1 ខែ 4.00% 4.00% គ្មាន 4.00% 4.00% គ្មាន
2 ខែ 4.15% 4.15% គ្មាន 4.25% 4.25% គ្មាន
3 ខែ 5.25% 5.25% 3.25% 5.50% 5.50% 3.50%
4 ខែ 5.50% 5.50% 3.25% 5.75% 5.75% 3.50%
5 ខែ 5.75% 5.75% 3.25% 6.00% 6.00% 3.50%
6 ខែ 6.00% 6.00% 5.25% 6.25% 6.25% 5.50%
7 ខែ 6.10% 6.10% 5.25% 6.30% 6.30% 5.50%
8 ខែ 6.15% 6.15% 5.25% 6.40% 6.40% 5.50%
9 ខែ 6.25% 6.25% 5.75% 6.50% 6.50% 6.00%
10 ខែ 6.35% 6.35% 5.75% 6.60% 6.60% 6.00%
11 ខែ 6.45% 6.45% 5.75% 6.70% 6.70% 6.00%
12 ខែ 7.50% 0.25% 7.75% 7.00% 7.75% 0.25% 8.00% 7.25%
18 ខែ 7.50% 0.25% 7.75% 7.25% 7.75% 0.25% 8.00% 7.50%
24 ខែ 7.50% 0.25% 7.75% 7.25% 7.75% 0.25% 8.00% 7.50%
36 ខែ 7.50% 0.25% 7.75% 7.25% 7.75% 0.25% 8.00% 7.50%
48 ខែ 7.50% 0.25% 7.75% 7.25% 7.75% 0.25% 8.00% 7.50%
60 ខែ 7.50% 0.25% 7.75% 7.25% 7.75% 0.25% 8.00% 7.50%