សេវា​ផ្ទេរ​ប្រាក់​ ប្រា​សាក់​ ជួយ​សម្រួល​ដល់​ការ​រីកចម្រើន​របស់​អតិថិជន​

សេវា​ផ្ទេរ​ប្រាក់​ ពិតជា​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ ព្រោះ​ប្រជាជន​អាច​វេរ​លុយ​ និង​ទទួល​ប្រាក់​បាន​យ៉ាង​ងាយ​ សុវត្ថិភាព​ និង​កាត់បន្ថយ​ការ​មមាញឹក​ប្រចាំថ្ងៃ​ ព្រមទាំង​សម្រួល​ដល់​សកម្មភាព​អាជីវកម្ម​ និង​ការរស់នៅ​ផង​ដែរ​។

ប្រា​សាក់​ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ធំ​នៅ​កម្ពុជា​ និង​មាន​សាខា​ច្រើនជាង​គេ​នៅ​កម្ពុជា​ បាន​ចូលរួម​ក្នុង​ការ​ ផ្តល់​ភាព​ងាយស្រួល​ជូន​ដល់​ប្រជាជន​កម្ពុជា​ តាមរយៈ​ការ​ផ្តល់​ជូន​ សេវា​ផ្ទេរ​ប្រាក់​ ដែល​មាន​ភាព​សាមញ្ញ​ និង​សុវត្ថិភាព​ខ្ពស់​។

បច្ចុប្បន្ន​នេះ​ អតិថិជន​ប្រា​សាក់​ អាច​ធ្វើការ​ផ្ទេរ​ប្រាក់​ទៅកាន់​ដៃគូ​ជំនួញ​ មិត្ត​ស្និទ្ធស្នាល​ សាច់ញាតិ​ ពី​គណនី​ទៅ​គណនី​ ឬ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​ ឬ អាច​ផ្ទេរ​ឆ្លង​ធនាគារ​ក៏បាន​។

ជាមួយនឹង​សេវា​ផ្ទេរ​ប្រាក់​នៅ​ប្រា​សាក់​នេះ​ អតិថិជន​អាច​ធ្វើការ​ផ្ទេរ​ប្រាក់​ដោយខ្លួនឯង​តាម​ម៉ាស៊ីន​អេ​ធី​អឹម​សេវា​ធនាគារ​ចល័ត​ប្រា​សា​ក់​ម៉ូ​បា​លប៊ែង​ឃីង​ ឬ អាច​អញ្ជើញ​មក​ធ្វើការ​ផ្ទេរ​នៅ​តាម​ការិយាល័យ​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។

សូម​គោរព​អញ្ជើញលោក​អ្នក​មក​ទទួលយក​ការបម្រើ​ដោយ​ភាព​កក់ក្តៅ​ រាក់ទាក់​ពី​បុគ្គលិក​ប្រា​សាក់​ទូទាំង​រាជធានី​ខេត្ត​នៅ​កម្ពុជា​។

សូម​បញ្ជាក់​ថា​ ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​ប្រភេទ​រួមមាន​៖ សេវា​ឥណទាន​ ប្រាក់បញ្ញើ​សន្សំ​ ទូទាត់​វិក្កយបត្រ​ទឹក​ ទូទាត់​វិក្កយបត្រ​ភ្លើង​ ផ្ទេរ​ប្រាក់​ ប្តូរ​ប្រាក់​ ទិញ​កាត​ទូរស័ព្ទ​ សេវា​បើកប្រាក់​បៀវត្ស​ សេវា​ទូទាត់​រហ័ស​ សេវា​ទូទាត់​តាម​ប្រព័ន្ធ​បាគងសេវា​អេ​ធី​អឹម​ ម៉ាស៊ីន​ឆូត​កាតសេវា​ធនាគារ​ចល័ត​ និង​សេវា​បញ្ជាក់​សមតុល្យ​គណនី​ ដែល​គ្រប​ដណ្តប់​នៅ​ទូទាំង​ប្រទេស​។

ក្នុងរយៈពេល​ 6 ខែ​ដើមឆ្នាំ​ 2019​ នេះ​ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង​ 2,800​ លាន​ដុល្លារ​អាមេរិក​ សម្ពៀត​ឥណទាន​ច្រើនជាង​ 2,370​ លាន​ដុល្លារ​អាមេរិក​ អតិថិជន​ប្រាក់កម្ចី​ជាង​ 410​ ពាន់​នាក់​ បណ្តាញ​ការិយាល័យ​ និង​ទីតាំង​ម៉ាស៊ីន​អេ​ធី​អឹ​មគ្រប​ដណ្តប់​ទូទាំង​ប្រទេស​ និង​បុគ្គលិក​ជាង​ 8,០00​ នាក់​ ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ 40​ នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទូរស័ព្ទ​មក​លេខ​ ​023​ 999​ 911​ ​ឬ ​086​ 999​ 911​ ​ឬ ចូល​ទៅកាន់​​ www.prasac.com.kh