ប្រាសាក់ ផ្តល់កម្ចីសហហិរញ្ញប្បទានដល់សហគ្រាសធុនតូចនិងមធ្យម

​ប្រាសាក់ ​បាន​ចូលរួម​ក្នុង​ ​«​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​»​ ​ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​គោលបំណង​ផ្ដល់​ក​ម្ចី​ដែល​មាន​អត្រា​ការប្រាក់​ទាប​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​។

​គម្រោង​ឥណទាន​នេះ​នឹង​ធ្វើ​ឱ្យ​ប្រា​សាក់​អាច​ផ្ដល់​ក​ម្ចី​ដល់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ដែល​ត្រូវការ​ទុន​វិនិយោគ​រហូតដល់​ 1,26 ​ប៊ី​លាន​រៀល​ (​ឬ​ 30 ​ម៉ឺន​ដុល្លារ​) ​ឬ​ ​ទុន​បង្វិល​រហូតដល់​ 840 ​លាន​រៀល​ (​ឬ​ 20 ​ម៉ឺន​ដុល្លារ​) ​នៅ​ក្នុង​មុខរបរ​អាជីវកម្ម​របស់​ខ្លួន​ ​ជាមួយ​អត្រា​ការប្រាក់​ពិសេស​ទាប​បំផុត​ 7% ​ក្នុង​មួយ​ឆ្នាំ​ ​និង​រយៈពេល​ក​ម្ចី​រហូតដល់​ 4 ​ឆ្នាំ​។​

​លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​ ​ឥណទាន​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​និង​មធ្យម​នេះ​ ​ជា​ប្រភេទ​ក​ម្ចី​ដែល​ប្រា​សាក់​ ​និង​ ​ធនាគារ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​កម្ពុជា​ (S​ME​ ​Bank​) ​ដែល​ជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​សហការ​គ្នា​ក្នុង​ការ​ផ្តល់​សហ​ហិរញ្ញប្បទាន​បដិភាគ​ស្មើគ្នា​ដល់​អតិថិជន​ដែល​ជា​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ជាមួយ​អត្រា​ការ​ប្រាក់​ទាប​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ក្នុង​វិ​ស័យ​អាទិភាព​ ​ដូចជា​ផ្នែក​កម្មន្តសាល​ ​និង​សិប្បកម្ម​ ​សម្រាប់​ជំនួស​ឱ្យ​ការនាំចូល​ ​បម្រើ​សេចក្ដីត្រូវ​ការ​ក្នុងស្រុក​ ​ឬ​ ​បម្រើ​ជា​ធាតុ​ចូល​នៅ​ក្នុង​ការ​ផលិត​របស់​ក្រុមហ៊ុន​ធំ​ៗ​ជាដើម​ ​និង​ដើម្បី​បង្កើត​ឱកាស​ការងារ​។​

​ចំពោះ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ដែល​មាន​តម្រូវ​ការ​ដើមទុន​ ​អាច​ដាក់ពាក្យ​ស្នើសុំ​ក​ម្ចី​ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ​ ​ពីសា​ខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​ ​ទូរស័ព្ទ​មក​លេខ​ 023 999 911 ​ឬ​ 086 999 911 ​ឬ​ 096 999 9911 ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​។​

​លោក​បន្ត​ថា​ «​ក្នុងរយៈ​កាល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​ 19 ​នេះ​ ​ប្រា​សាក់​ ​នៅតែ​បន្ត​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​ជា​ធម្មតា​។​ ​តាងនាម​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ទាំងអស់​របស់​ប្រា​សាក់​ ​ខ្ញុំបាទ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​ដែល​បាន​គាំទ្រ​និង​ប្រើប្រាស់​សេវា​ឥណទាន​ប្រា​សាក់​ ​និង​សូម​គោរព​ជូនពរ​ចំពោះ​ចំពោះ​អតិថិជន​ទាំងអស់​ ​សូម​មាន​សុខភាព​ល្អ​ ​និង​មាន​សុវត្ថិភាព​គ្រប់​ៗ​គ្នា​ ​ក្នុង​ពេលវេលា​ដ៏​លំបាក​នេះ​។​ ​សូម​ចូលរួម​សកម្មភាព​ការពារ​ខ្លួន​អ្នក​ផ្ទាល់​ ​ក្រុម​គ្រួសារ​ ​សហគមន៍​ ​និង​សង្គមជាតិ​យើង​។​ ​យើង​រួមគ្នា​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​19 ​និង​រក្សា​សុវត្ថិភាព​កាន់តែ​ខ្ពស់​​»។