ប្រា​សាក់​ ផ្តល់​ឥណទាន​បៃតង​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​ និង​ថែរក្សា​បរិស្ថាន​

ប្រា​សាក់​ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​ បាន​និង​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​លើក​កំ​ពស់​បរិ​យា​ប័ន្នហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ពិសេស​កំពុង​ផ្តល់​ឥណទាន​បៃតង​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​ និង​ចូលរួម​ក្នុង​ការ​ថែរក្សា​សង្គម​និង​បរិស្ថាន​។

ឥណទាន​បៃតង​របស់​ប្រា​សាក់​ បាន​បង្កើត​ឡើង​ដើម្បី​ចូលរួម​ក្នុង​ការកាត់បន្ថយ​ការសន្សំសំចៃ​ការប្រើ​ប្រាស់​ថាមពល​ឱ្យ​បាន​យ៉ាងហោចណាស់​ 20​% ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​មានលទ្ធភាព​ក្នុង​ការ​បង្កើន​ផលិតភាព​ការងារ​ និង​ចំណូល​តាម​គ្រួសារ​ផង​ដែរ​។ ឥណទាន​បៃតង​ដែល​ប្រា​សាក់​ផ្តល់​ជូន​មាន​ ឥណទាន​សាងសង់​ឡជីវឧស្ម័ន​ ឥណទាន​ត្រាក់ទ័រ​និង​គោយន្ត​ដែល​សន្សំ​ថាមពល​។

លោក​ សាយ​ សូ​នី​ នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ បាន​មានប្រសាសន៍​ថា​ ប្រា​សាក់​ បាន​ចូលរួម​ជាមួយនឹង​កម្មវិធី​ឡជីវឧស្ម័ន​ជាតិ​ នៃ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​តាំងពី​ឆ្នាំ​ 2007​ មក​ម្ល៉េះ​ ក្នុង​ការ​ផ្តល់​កម្ចី​សម្រាប់​សាងសង់​ឡជីវឧស្ម័ន​ និង​ផ្តល់​កម្ចី​សម្រាប់​ជាវ​ត្រាក់ទ័រ​និង​គោយន្ត​ដែល​សន្សំ​ថាមពល​ចាប់តាំងពី​ឆ្នាំ​ 2016​ មក​។ ការ​ផ្តល់​ឥណទាន​បៃតង​ ក្នុង​គោលបំណង​ចូលរួម​បង្កើន​ចំណូល​គ្រួសារ​ និង​ចូលរួម​ថែរក្សា​បរិស្ថាន​។

លោក​ សូ​នី​ បាន​បន្ថែម​ថា​ ប្រា​សាក់​ផ្តល់​កម្ចី​នេះ​ក្នុង​ការ​អត្រា​ការ​ទាប​ រយៈពេល​វែង​ ងាយស្រួល​ និង​បត់បែន​ក្នុង​ការ​សង​ត្រលប់​ ដែល​សម្រួល​ដល់​ការប្រើ​ប្រាស់​កម្ចី​របស់​អតិថិជន​។ ប្រា​សាក់​នៅតែ​បន្ត​ពង្រីក​វិសាលភាព​ និង​ផ្សព្វផ្សាយ​ពីសា​រៈ​ប្រយោជន៍​នៃ​ការប្រើ​ប្រាស់​ឥណទាន​បៃតង​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ប្រា​សាក់​មិន​ត្រឹមតែ​ផ្តល់​ឥណទាន​បៃតង​ ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ផ្តល់​ឥណទាន​សម្រាប់​អាជីវកម្ម​ កសិកម្ម​ ទិញ​សម្ភារៈ​ប្រើប្រាស់​ និង​មុខរ​បរ​ផ្សេង​ៗទៀត​ជាច្រើន​។

ក្នុងរយៈពេល​ 6 ខែ​ដើមឆ្នាំ​ 2019​ នេះ​ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង​ 2,800​ លាន​ដុល្លារ​អាមេរិក​ សម្ពៀត​ឥណទាន​ច្រើនជាង​ 2,370​ លាន​ដុល្លារ​អាមេរិក​ អតិថិជន​ប្រាក់កម្ចី​ 410​ ពាន់​នាក់​ បណ្តាញ​ការិយាល័យ​ និងម៉ាស៊ីនអេធីអឹមទូទាំងប្រទេស និងបុគ្គលិកជិត 8,200នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាម បណ្តាខេត្តនានានៅកម្ពុជា។ ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh

ត្រូវការ​កម្ចី​ពី​ប្រា​សាក់​ សូម​អញ្ជើញ​ទាក់ទង​មកកាន់​លេខទូរស័ព្ទ​ 086​ 999​ 911​ ឬ 023​ 999​ 911​ ឬ 0969​ 999​ 911​ ឬ ទាក់ទង​មកកាន់​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។ ប្រា​សាក់​ រីកចម្រើន​ជាមួយគ្នា​!