​អបអរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​! ​ប្រា​សាក់​ ​ផ្ដល់​អត្រា​ការប្រាក់​ពិសេស​ ​សម្រាប់​បញ្ញើ​មានកាល​កំណត់​ ​រហូតដល់​ 8.50%

ភ្នំពេញ​ថ្ងៃ​ទី​ 10 ​ខែកុម្ភៈ​ ​ឆ្នាំ​ 2023​៖​ ​ដើម្បី​អប​អរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​ ​ប្រា​សាក់​ ​ផ្ដល់​អត្រា​ការប្រាក់​ពិសេស​ ​លើ​​គណនី​​បញ្ញើ​មានកាល​កំណត់​រហូតដល់​ 8.50% ​ក្នុង​ 1 ​ឆ្នាំ​។​ ​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​ជា​បុត្រ​ស​ម្ព័ន្ធ​របស់​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ ​ដែល​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ផ្តល់​អត្រា​ការប្រាក់​បន្ថែម​លើ​អត្រា​ការប្រាក់​ស្តង់​ដារ​នៃ​គណនី​បញ្ញើ​មានកាល​កំណត់​ ​ដើម្បី​បំពេញ​តម្រូវ​ការ​ ​និង​លើកទឹកចិត្ត​អតិថិជន​ឱ្យ​សន្សំប្រាក់​នៅ​ស្ថាប័ន​ដែល​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​។​ ​បច្ចុប្បន្ននេះ​ ​ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ជាង​ 5000 ​លាន​ដុល្លារ​អាមេរិក​ ​និង​មាន​អតិថិជន​សរុប​ជាង​ 70 ​ម៉ឺន​នាក់​។​

ការ​សន្សំ​នៅ​គ្រឹះស្ថាន​ផ្លូវការ​ ​គឺ​មិន​ត្រឹមតែ​ទទួល​បាន​នូវ​ចំណូល​ពី​ការ​សន្សំប្រាក់​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​រក្សា​បាន​នូវ​សុវត្ថិភាព​សាច់ប្រាក់​របស់យើង​ ​ព្រមទាំង​បាន​ចូល​រួមចំណែក​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។​ ​ឥឡូវនេះ​ ​ប្រា​សាក់​ផ្តល់​មធ្យោបាយ​ជាច្រើន​ជូន​អតិថិជន​ក្នុង​កា​របើក​គណនី​បញ្ញើ​មានកាល​កំណត់​ ​ដោយ​លោកអ្នក​អាច​អញ្ជើញ​ទៅកាន់​សាខា​ប្រា​សាក់​ណាមួយ​ក្នុងចំណោម​ជាង​180 ​សាខា​ទូទាំង​ប្រទេស​ ​ឬ​ ​បើក​គណនី​បញ្ញើ​មានកាល​កំណត់​ដោយខ្លួនឯង​ ​តាម​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Mobile​ ​Banking​) ​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​លោកអ្នក​។​
​ខាងក្រោម​នេះ​ជា​ ​អត្រា​ការប្រាក់​បញ្ញើ​មានកាល​កំណត់​នៅ​ប្រា​សាក់​៖

​សន្សំប្រាក់​នៅ​ប្រា​សាក់​ ​ក្រៅពី​ទទួល​បាន​អត្រា​ការប្រាក់​ជា​ទីគាប់ចិត្ត​ហើយ​ ​គឺ​នៅ​ទទួល​បានការ​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​នានា​ដោយ​មិន​ចំណាយ​ក​ម្រៃ​សេវា​ ​ដូចជា​ទូទាត់​ថ្លៃ​វិក្កយបត្រ​ទឹក​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​និង​សៀមរាប​ទូទាត់​ថ្លៃ​វិក្កយបត្រ​ប្រើប្រាស់​អគ្គិសនី​របស់​អគ្គិសនី​កម្ពុជា​ ​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​ជិត​ 50 ​ធនាគារ​និង​គ្រឹះស្ថាន​ ​ផ្ទេរ​ប្រាក់​ក្នុង​ ​ប្រា​សាក់​ ​ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់​ ​និង​ទិញ​កាត​ទូរស័ព្ទ​ជាដើម​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​តំណ​ភ្ជាប់​នេះ​៖​ គណនីបញ្ញើមានកាលកំណត់ ​ឬ​ ​ទូរស័ព្ទ​មក​លេខ​ 086 999 911 ​ឬ​ 023 999 911 ​។