​ប្រាសាក់ ​ចុះបញ្ជី​លក់​មូលបត្រ​បំណុល​ជា​ផ្លូវការ​នៅ​ផ្សារ​មូលបត្រ​កម្ពុជា

​រាជធានី​ភ្នំពេញ​ ​ថ្ងៃ​ទី​ 05​ ​ខែ​ឧសភា​ ​ឆ្នាំ​ 2020​ – ​បន្ទាប់ពី​ការបោះផ្សាយ​ទទួល​បាន​ជោគជ័យ​កាលពី​ខែ​​មេសា​ ​សញ្ញា​ប​ណ្ណ​សាជីវកម្ម​របស់​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​ ​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ដែល​អនុញ្ញាត​ឱ្យ​ចាប់ផ្តើម​សកម្មភាព​ជួញ​ដូរ​។​ ​មូលបត្រ​បំណុល​នេះ​នឹង​ត្រូវ​បាន​ជួញ​ដូរ​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជាក្រោម​និមិត្តសញ្ញា​ “​P​R​A​23​A​”​។​ ​សញ្ញា​ប​ណ្ណ​សាជីវកម្ម​ប្រា​សាក់​ ​គឺជា​សញ្ញា​ប​ណ្ណ​ទី​ ​6​ ​ដែល​ត្រូវ​បាន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ ​និង​ជា​សញ្ញា​ប​ណ្ណ​ទី​ ​2 ​ដែល​ត្រូវ​បាន​ធានា​ដោយ​ស្ថាប័ន​ ​Credit​ ​Guarantee​ ​and​ ​Investment​ ​Facility​ (C​G​IF​) ​ដែល​ជា​មូលនិធិ​បរ​ធន​មួយ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ។​

​ស្ថាប័ន​ C​G​IF​ ​បាន​បញ្ជាក់​ថា​ ​នេះ​គឺជា​សញ្ញា​ប​ណ្ណ​ទី​ ​2​ ​ដែល​ត្រូវ​បាន​ធានា​ដោយ​ស្ថាប័ន​ C​G​IF​ ​នៅ​ក្នុង​ទី​ផ្សារ​មូលបត្រ​កម្ពុជា​។​ ​ស្ថាប័ន​ C​G​IF​ ​បាន​ធានា​ ​100% ​លើ​សញ្ញា​ប​ណ្ណ​សាជីវកម្ម​ប្រា​សាក់​ ​ដែល​បាន​បោះផ្សាយ​លក់​ចំនួន​ ​127​.2​ ​ប៊ី​លាន​រៀល​ ​ដែល​មាន​រយៈពេល​ ​3​ ​ឆ្នាំ​ជាមួយនឹង​អត្រា​គូ​ប៉ុង​ថេរ​ ​7.50​% ​ក្នុង​មួយ​ឆ្នាំ​។​ ​ការបោះផ្សាយ​មូលបត្រ​បំណុល​លើក​ទី​ ​1 ​របស់​ប្រា​សាក់​នេះ​ ​បង្ហាញ​ពី​ការ​កៀរគរ​ដើមទុន​ធំ​ជាងគេ​តែមួយ​គត់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទី​ផ្សារ​មូលធន​របស់​ប្រទេស​កម្ពុជា​ ។​ ​សញ្ញា​ប​ណ្ណ​សាជីវកម្ម​ ​ប្រា​សាក់​ ​ត្រូវ​បាន​ចុះបញ្ជី​លក់​ក្រោម​ក្របខណ្ឌ​ការបោះផ្សាយ​សញ្ញា​ប​ណ្ណ​ពហុ​រូបិយប័ណ្ណ​អា​ស៊ាន​ +​3​ (​AM​B​IF​) ​តាមរយៈ​ការប្រើប្រាស់​ទម្រង់​ឯកសារ​រួម​សម្រាប់​ដាក់ពាក្យ​ស្នើសុំ​ការបោះផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​ស្របតាម​កម្មវិធី​គំនិត​ផ្ដួចផ្ដើម​វេទិកា​ទី​ផ្សា​រសញ្ញា​ប​ណ្ណ​អា​ស៊ាន​ +​3​ (​A​B​M​I​)​។​

លោកស្រី​ ​Sun​ ​G​u​i​y​in​g​ ​នាយក​ប្រតិបត្តិ​របស់​ ​ស្ថាប័ន​ C​G​IF​ ​បាន​មានប្រសាសន៍ថា​ «​នេះ​ជា​កិត្តិយស​របស់យើង​ដែល​បាន​បញ្ចប់​ប្រតិបត្តិការ​សម្រាប់​ដំណាក់កាល​ទីមួយ​នេះ​ប្រកបដោយជោគជ័យ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅពេលដែល​ប្រទេស​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជំងឺឆ្លង​កូ​វី​ដ​ ​19​ ​និង​បាន​ទទួលការ​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​ ​និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត​។​ ​ប្រតិបត្តិការ​នេះ​គឺជា​ការ​បង្កើត​សម័យកាល​មួយ​ដែល​មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​បង្កើន​ដើមទុន​ធំ​ជាងគេ​តែមួយ​គត់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទី​ផ្សារ​មូលធន​របស់​ប្រទេស​កម្ពុជា​ទេ​ ​ថែមទាំង​ជា​ប្រតិបត្តិការ​ដែល​ផ្អែកលើ​ទី​ផ្សារ​ ​និង​ត្រូវ​បាន​ធ្វើ​បរិវិសកម្ម​ទាំងអស់​ដោយ​វិនិ​យោគិន​ទាំង​ក្នុងស្រុក​ ​និង​បរទេស​ ​ដែល​នេះ​ជា​ការចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ទី​ផ្សារ​មូលបត្រ​នៅ​កម្ពុជា​ផង​ដែរ​ ​។​ ​សញ្ញា​ប​ណ្ណ​នេះ​ត្រូវ​បាន​បោះផ្សាយ​ជា​ប្រាក់​រៀល​ ​ដែល​ C​G​IF​ ​បាន​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​តម្កើង​ប្រាក់​រៀល​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​ ​វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយជ្រោមជ្រែង​ចំពោះ​តម្រូវ​ការ​ដើមទុន​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ធំ​ជាងគេ​បំផុត​ដើម្បី​ធ្វើ​បំណែង​ចែក​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ខ្នាត​តូចបំផុត​ ​ខ្នាត​តូច​ ​និង​មធ្យម​ ​និង​រូបវន្តបុគ្គល​នៅ​ក្នុង​ប្រទេស​អំឡុង​ពេល​ដ៏​លំបាក​នេះ»​ ​។​

​លោក​ ​ស៊ីម​ ​សេនា​ជាតិ​ ​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​ ​បាន​មានប្រសាសន៍ថា​ «​មូលបត្រ​បំណុល​គឺជា​ទី​ផ្សា​មូលធន​ថ្មី​មួយ​ដែល​មាន​សុវត្ថិភាព​និង​ជា​ជំហាន​មួយ​ដ៏​ប្រសើរ​ក្នុង​ការ​បង្កើន​ដើមទុន​រយៈពេល​វែង​។​ ​សាច់ប្រាក់​ដែល​ទទួល​បាន​ពី​ការបោះផ្សាយ​សញ្ញា​ប​ណ្ណ​របស់​ប្រា​សាក់​ជំរុញ​ឱ្យ​ប្រា​សាក់​អាច​ធ្វើ​ពិពិធ​កម្ម​ប្រភព​មូលធន​ជា​ប្រាក់​រៀល​ ​ទៅជា​ក​ម្ចី​ជា​ប្រាក់​រៀល​ក្នុង​ការ​ទ្រទ្រង់​សហគ្រាស​ខ្នាត​តូចបំផុត​ ​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​ ​នៅ​តាម​ជនបទ​ ​និង​សហគ្រិន​ជា​ស្ត្រី​ ​ក៏ដូចជា​ការ​លើក​តម្កើង​ការប្រើប្រាស់​ប្រាក់​រៀល​ស្រប​ទៅតាម​ការ​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារជាតិនៃកម្ពុជា​ ឱ្យ​កាន់តែ​ទូលាយ​ ​។​ ​សព្វថ្ងៃនេះ​ ​ក្នុងចំណោម​ផល​ប​ត្រក​ម្ចី​សរុប​ ​ចំនួន​ ​2,670 ​លាន​ដុល្លា​អាមេរិក​ ​យើង​មានផល​ប​ត្រក​ម្ចី​ជា​ប្រាក់​រៀល​ ​ចំនួន​ ​13​% ​និង​ ​ប្រមាណ​ជា​ ​80​% ​ជា​ហិរញ្ញប្បទាន​ទៅដល់​ម្ចាស់​សហគ្រាស​ខ្នាត​តូចបំផុត​ ​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​ ​ដែល​ជា​ស្ត្រី​ ​។​ ​សាច់ប្រាក់​ដែល​ទទួល​បាន​ពី​ការបោះផ្សាយ​សញ្ញា​ប​ណ្ណ​នេះ​ ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ផ្តល់​ក​ម្ចី​ជូន​ដល់​សាខា​របស់​ប្រា​សាក់​នៅ​តាម​បណ្ដា​ ​ភូមិ​ ​ឃុំ»​ ​។​ ​លោក​បាន​បន្ថែម​ទៀត​ថា​សញ្ញា​ប​ណ្ណ​សាជីវកម្ម​ប្រា​សាក់​ ​ជា​សញ្ញា​ប​ណ្ណ​ដំបូង​បំផុត​ដែល​មាន​ការធានា​ដោយ​ស្ថាប័ន​ C​G​IF​ ​ដែល​ជា​មូលនិធិ​បរ​ធន​មួយ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ ​នៅ​ក្នុង​ទី​ផ្សារ​មូលបត្រ​កម្ពុជា​ ​។​ ​ជា​រួម​ ​នេះ​គឺជា​ការ​វិនិយោគ​មួយ​ដែល​មិន​មាន​ហា​និ​ភ័យ​សម្រាប់​អ្នក​វិនិ​យោគិន​ ។​

​លោក​បាន​បន្ត​ទៀត​ថា​ ​«តាងនាម​ឱ្យ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ម​.​ក​ ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ធនាគារជាតិនៃកម្ពុជា​ ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ​និង​ទីប្រឹក្សា​សញ្ញា​ប​ណ្ណ​សាជីវកម្ម​ ​ប្រា​សាក់​ ​ទាំងអស់​ដែល​បាន​ជួយ​ឱ្យ​សម្រេច​បាន​លទ្ធផល​ជោគជ័យ​ដូច​ថ្ងៃនេះ​។​ ​នេះ​ជា​សមិទ្ធផល​ដ៏​ធំ​មួយ​របស់​ប្រា​សាក់​។​ ​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​វិជ្ជាជីវៈ​ ​និង​ភាព​ស្មោះត្រង់​របស់​ទីប្រឹក្សា​ទាំងអស់​។​ ​លទ្ធផល​នេះ​នឹង​មិន​អាច​កើតឡើង​សម្រាប់​ពួកយើង​ឡើយ​ក្នុង​ការ​កៀរគរ​ទុន​ដ៏​ធំបំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​តាមរយៈ​កា​របោះ​សញ្ញា​ប​ណ្ណ ​អំឡុង​ពេល​ដែល​មាន​ជំងឺរាតត្បាត​ជាស​កល​ ​ប្រសិនបើ​គ្មាន​ការ​ខិតខំ​ប្រឹងប្រែង​ ​និង​ការ​លះបង់​ខ្ពស់​ពី​ក្រុម​ការងារ​ ​និង​សង្ឃឹម​ថា​ស្មារតី​ដដែល​នេះ​នឹង​នៅតែ​បន្ត​នៅ​ក្នុង​គម្រោង​អនាគត​របស់យើង​ផង​ដែរ​» ​។​

លោក Shuzo Shikata នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី បានមានប្រសាសន៍ថា «ការបោះផ្សាយនិងការធ្វើបរិវិសកម្មទាំងស្រុងដោយជោគជ័យនៃសញ្ញាបណ្ណប្រាសាក់ សឱ្យឃើញពីទំនុកចិត្តខ្ពស់របស់វិនិយោគិនចំពោះផ្សារមូលធនកម្ពុជា និងចំពោះក្រុមហ៊ុនកម្ពុជា។ នេះគឺជាកិត្តិយសដ៏ធំធេងដែលយើងខ្ញុំបានជួយសម្រួលឱ្យមានប្រតិបត្តិការនេះកើតឡើង ពោលគឺយើងបានធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុដែលឈានមុខគេនៅកម្ពុជា និងស្ថាប័ន CGIF បានរួបរួមគ្នាដើម្បីបោះផ្សាយលក់មូលបត្របំណុលធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ផ្សារមូលធនរបស់ប្រទេសកម្ពុជា។ ប្រតិបត្តិការនេះនឹងផ្ដល់ជាផែនទីបង្ហាញផ្លូវសម្រាប់ក្រុមហ៊ុនក្នុងស្រុកដទៃទៀតដើរតាម ហើយយើងខ្ញុំទន្ទឹងរង់ចាំនឹងសម្របសម្រួលដើម្បីឱ្យមានការកៀរគរមូលនិធិដោយជោគជ័យបែបនេះបន្ថែមទៀត»។

​អំពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​ ​៖​
​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​ ​ជា​គ្រឹះស្ថាន​ដាក់​ប្រាក​បញ្ញើ​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា​ ​។​ ​ក្នុង​ខែ​មីនា​ ​ឆ្នាំ​ ​2020​ ​ប្រា​សាក់​ ​នៅតែ​បន្ត​ក្នុង​ការ​នាំមុខ​ទី​ផ្សារ​ ​បើ​គិត​ពី​ ​ទ្រព្យ​សកម្ម​ ​ឥណទាន​ដុល​ ​ប្រាក់​បញ្ញើ​របស់​អតិថិជន​ ​និង​ប្រាក់ចំណេញ​សុទ្ធ​។​ ​តាមរយៈ​ការពង្រីក​សាខា​រហូតដល់​ 180​ ​សាខា​ ​និង​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ​ចំនួន​ 138​ ​គ្រឿង​ ​គ្របដណ្តប់​ទូទាំង​ប្រទេស​ ​ប្រា​សាក់​ ​ផ្តល់​នូវ​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​ច្រើន​សម្បូរ​បែប​ដល់​សហគមន៍​ ​និង​សហគ្រាស​ខ្នាត​តូច​នៅ​ជនបទ​ ​ប្រកបដោយ​និរន្តរភាព​។​
​គិត​ត្រឹម​ថ្ងៃ​ទី 31 ​ខែ​ ​មីនា​ ​ឆ្នាំ​ 2020​ ​លទ្ធផល​ដ៏​ល្អ​ប្រសើរ​របស់​ប្រា​សាក់​ ​ត្រូវ​បាន​បង្ហាញ​តាមរយៈ​កំណើន​ឥណទាន​ដុល​ ​ដែល​បាន​កើន​ឡើង​ដល់​ 2,724 ​លាន​ដុល្លារ​អាមេរិក​ ​និង​ប្រាក់​បញ្ញើ​របស់​អតិថិជន​ ​ដែល​បាន​កើន​ឡើង​ដល់​ ​1,818​ ​លាន​ដុល្លារ​អាមេរិក​ ​ទ្រព្យ​សកម្ម​សរុប​របស់​ប្រា​សាក់​ ​បាន​កើន​ឡើង​ដល់​ 3,281​ ​លាន​ដុល្លារ​អាមេរិក​។​

​អំពី​ស្ថាប័ន​ C​G​IF​៖​
​ស្ថាប័ន​ ​Credit​ ​Guarantee​ ​and​ ​Investment​ ​Facility​ (“C​G​IF​”) ​ត្រូវ​បាន​បង្កើត​ឡើងជា​ពហុភាគី​ដោយ​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (“​អា​ស៊ាន​”) ​ចិន​ ​ជប៉ុន​ ​កូរ៉េ​ (“​អា​ស៊ាន​+3​”) ​និង​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(“​A​D​B”)​។​ ​ស្ថាប័ន​ C​G​IF​ ​ត្រូវ​បាន​បង្កើត​ឡើងជា​មូលនិធិ​បរ​ធន​មួយ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ជាមួយនឹង​ដើមទុន​ចំនួន​ ​1,077.6​ ​លាន​ដុល្លារ​អាមេរិក​ ​ដែល​បាន​មកពី​ភាគី​ចូលរួម​បរិច្ចាគ​។​ ​ក្នុងនាម​ជា​ផ្នែក​សំខាន់​នៃ​គំនិត​ផ្តួចផ្តើម​ទី​ផ្សា​រសញ្ញា​ប​ណ្ណ​អាស៊ី​ ​ស្ថាប័ន​ C​G​IF​ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​អភិវឌ្ឍ​ ​និង​ពង្រឹង​រូបិយប័ណ្ណ​ក្នុងស្រុក​ ​និង​ទី​ផ្សា​រសញ្ញា​ប​ណ្ណ​ក្នុង​តំបន់​ ​ក្នុង​អា​ស៊ាន​+3​។​ ​ស្ថាប័ន​ C​G​IF​ ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ធានា​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ 01​ ​ខែ​ឧសភា​ ​ឆ្នាំ 2020​ ​និង​ផ្តោត​លើ​ការ​ផ្តល់​ឥណទាន​ជា​ចម្បង​ចំពោះ​សញ្ញា​ប​ណ្ណ​ដែល​បោះផ្សាយ​ជា​រូបិយប័ណ្ណ​ក្នុងស្រុក​ ​ដោយ​ក្រុមហ៊ុន​បោះផ្សាយ​ដែល​មាន​កេរ្តិ៍ឈ្មោះ​សក្ដិ​សមនឹង​ទទួល​បាន​ឥណទាន​ ​នៅ​ក្នុង​តំបន់​អា​ស៊ាន​+​៣​ ​។

​អំពី​ ​ក្រុមហ៊ុន​ អេ​ស​ប៊ី​អាយ​ រ៉ូ​យ៉ា​ល់ ​ស៊ី​ឃ្យួរឹ​ធី​ ​៖​
​ក្រុមហ៊ុន​ អេ​ស​ប៊ី​អាយ​ រ៉ូ​យ៉ា​ល់ ​ស៊ី​ឃ្យួរឹ​ធី​ ​គឺជា​ក្រុមហ៊ុន​មូលបត្រ​ឈាន​មុខ​គេ​នៅ​កម្ពុជា​ ​ដែល​ផ្តល់​ជូន​នូវ​​សេវា​វិនិយោគ​គ្រប់បែប​រួម​មាន​ ​ការធានា​ទិញ​មូលបត្រ​ ​ការ​ប្រឹក្សា​យោបល់​ ​ការ​រួមបញ្ចូល​គ្នា​ ​និង​ការ​ទិញ​ក្រុមហ៊ុន​ ​និង​ឈ្មួញ​ជើងសា​មូលបត្រ​ផង​ដែរ​។​ ​នៅ​ក្នុង​ឆ្នាំ​ 2018​ ​ក្រុមហ៊ុន​ ​ក្រុមហ៊ុន​ អេ​ស​ប៊ី​អាយ​ រ៉ូ​យ៉ា​ល់ ​ស៊ី​ឃ្យួរឹ​ធី​ ​ត្រូវ​បាន​ទទួលស្គាល់​ជា​ “​Best​ ​Corporate​ ​and​ ​Investment​ ​Bank​” ​ដោយ​ទស្សនាវដ្ដី​ ​Asia​money​។​

​ក្រុមហ៊ុន​ អេ​ស​ប៊ី​អាយ​ រ៉ូ​យ៉ា​ល់ ​ស៊ី​ឃ្យួរឹ​ធី ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែកុម្ភៈ​ ​ឆ្នាំ 2010 ​ហើយ​គឺជា​ក្រុមហ៊ុន​មូលបត្រ​របស់​ជប៉ុន​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ដែល​ទទួល​បាន​អាជ្ញា​ប​ណ្ណ​ពេញលេញ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ដើម្បី​ធ្វើ​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម​មូលបត្រ​។​

​ក្រុមហ៊ុន​ អេ​ស​ប៊ី​អាយ​ រ៉ូ​យ៉ា​ល់ ​ស៊ី​ឃ្យួរឹ​ធី​ ​បាន​ទទួល​នូវ​ជោគជ័យ​ពី​ប្រតិបត្តិការ​ជាច្រើន​ដែល​រួម​មាន​​មូលបត្រ​កម្មសិទ្ធិ​ ​របស់​ ​កំពង់ផែ​ក្រុង​ព្រះ​សី​ហ​នុ (CSX ​l​i​sting​: ​P​AS​) ​មូលបត្រ​កម្មសិទ្ធិ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ (CSX ​l​i​sting​: ​P​P​S​P​) ​សញ្ញា​ប​ណ្ណ​សាជីវកម្ម​ដំបូង​នៅ​កម្ពុជា​ដែល​បោះផ្សាយ​ហត្ថា​កសិករ​លី​មី​ត​ធី​ត​ (CSX ​l​i​sting​: ​H​K​L​21​A​) ​ធនាគារ​ ​A​B​A​ (CSX ​l​i​sting​: ​A​BAA​22​A​) ​និង​គម្រោង​ហិរញ្ញវត្ថុ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​សម្រាប់​ការសាកសួរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​
​ការសាកសួរ​ព័ត៌មាន​៖​   ​pe​n.​so​van​n​so​k​sit​h​a​@​p​r​a​sac​.​co​m​.k​h​
    +855​ 12 505 286
    +855​ 16 505 286
​គេហទំព័រ​ ​ប្រា​សាក់​៖​ ​w​w​w​.​p​r​a​sac​.​co​m​.k​h

​សម្រាប់​ការសាកសួរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ C​G​IF​ ​និង​ការធានា​
​ការសាកសួរ​អំពី​ការធានា​៖​ ​guarantee​_​e​nqu​i​r​i​e​s@c​g​if​-​a​b​m​i​.or​g​
​ការសាកសួរ​ព័ត៌មាន​៖​  ​media​@c​g​if​-​a​b​m​i​.or​g​
    +63 2 8580 7944
+63 919 087 9643
​គេហទំព័រ​ ​ស្ថាប័ន​ C​G​IF​៖​  ​w​w​w​.c​g​if​-​a​b​m​i​.or​g​

​សម្រាប់​ការសាកសួរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ អេ​ស​ប៊ី​អាយ​
​ការសាកសួរ​ព័ត៌មាន​៖​  c​f​@sb​i​royal​.​co​m​
    +855 23 999 595
+855 78 777 064
​គេហទំព័រ​ក្រុមហ៊ុន​ អេ​ស​ប៊ី​អាយ​៖​ ​w​w​w​.sb​i​royal​.​co​m