ការិយាល័យ​សាខា​ប្រា​សាក់​មួយផ្សេងទៀត​បាន​ឧប្បត្តិក​នៅ​កណ្តាល​ក្រុង​ច្បារមន​នៃ​ខេត្ត​កំពង់ស្ពឺ​

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប្រា​សាក់​ មាន​សេចក្តី​សោមនស្ស​សូមជម្រាប​ជូន​អតិថិជន​ និង​សាធារណជន​ មេត្តា​ជ្រាប​ថា​ ប្រា​សាក់​ បាន​បើក​ឱ្យ​ដំណើរការ​ការិយាល័យ​សាខា​ចំនួន​ 1 បន្ថែម​ទៀត​គឺ​ សាខា​ស្វាយក្រវ៉ាន់​ ដែល​មាន​ទីតាំងនៅ​ខាងត្បូង​សាលាខេត្ត​កំពង់ស្ពឺ​ចម្ងាយ​ប្រហែល​ 300​ ម៉ែត្រ​ក្នុង​ភូមិ​ទួលគក​ សង្កាត់​ស្វាយក្រវ៉ាន់​ ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ​។

លោក​ សាយ​ សូ​នី​ នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប្រា​សាក់​ បាន​មានប្រសាសន៍​ថា​៖ «យើង​មាន​ក្ដី​រំភើប​រីករាយ​ដែល​បា​នព​ង្រី​កប​ណ្តា​ញកា​រិយា​ល័យ​របស់​យើង​ឱ្យ​ខិត​ជិត​អតិថិជន​ ដើម្បី​បម្រើសេវា​ធនាគារ​ជូន​ប្រកបដោយ​ភាព​ងាយស្រួល​ លឿន​រហ័ស​ និង​សុវត្ថិភាព​ជាមួយនឹង​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ពី​ប្រា​សាក់​។ ការ​បើក​ គណនី​សន្សំ​ នៅ​ប្រា​សាក់​នៅ​ថ្ងៃនេះ​ អតិថិជន​អាច​ផ្ទេរ​ប្រាក់​ ទិញ​កាត​ទូរ​សព្ទ​ ផ្ទេរ​ប្រាក់​តាម​លេខសម្ងាត់​ទៅ​អ្នក​គ្មាន​គណនី​ ពិនិត្យ​សមតុល្យ​គណនី​ និង​សេ​វា​ផ្សេង​ៗដោយ​មិន​អស់​កម្រៃ​សេវា​»។

ជាមួយនឹង​បទពិសោធន៍​ដ៏​ប៉ិនប្រសប់​ប្រមាណ​ជា​ 25​ ឆ្នាំ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ប្រា​សាក់​បាន​និង​កំពុង​រីកចម្រើន​ប្រកប​ដោយសក្តានុពល​ជាមួយនឹង​ដំណោះ​ ស្រាយ​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ និង​មាន​ភាព​បត់បែន​ វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ​ និងអេ​ធី​អឹ​មគ្របដណ្ដប់​ទូទាំង​ប្រទេស​ និង​បច្ចេកវិទ្យា​ឌីជីថល​ហិរញ្ញវត្ថុ​។ សេវា​ហិរញ្ញវត្ថុ​ដែល​ប្រា​សាក់​ផ្តល់​ជូន​មាន​ ប្រាក់បញ្ញើ​សន្សំ​ ប្រាក់កម្ចី​ ផ្ទេរ​ប្រាក់​ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​ ឬ ដកប្រាក់​ដោយ​មិន​ចាំបាច់​ប្រើ​ប័ណ្ណ​អេ​ធី​អឹ​មប្រា​សាក់​ បង់ថ្លៃ​ទឹក​ បង់ថ្លៃ​ភ្លើង​ ទិញ​កាត​ទូរស័ព្ទ​ សេវា​ទូទាត់​រហ័ស​ អេ​ធី​អឹ​ម សេវា​ធនាគារ​ចល័ត​ សេវា​បើកប្រាក់​បៀវត្ស​ និង​សេ​វា​ផ្សេង​ៗទៀត​។

អាស្រ័យហេតុ​នេះ​ សូម​អតិថិជន​ទាំងអស់​រីករាយ​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ និង​ការ​ផ្តល់​សេវា​បម្រើ​ដោយ​ភាពរួស​រាយ​រាក់ទាក់​ពី​ប្រា​សាក់​សាខា​ស្វាយក្រវ៉ាន់​ ឬ អាច​រក​ទីតាំង​សាខា​តាម​ https://goo.gl/maps/

អំពីប្រាសាក់

ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចី 410 ពាន់នាក់ បណ្តាញ​ការិយាល័យ​ និងទីតាំង​ម៉ាស៊ីន​អេ​ធី​អឹ​មគ្រប​ដណ្តប់​ទូទាំង​ប្រទេស​ និង​បុគ្គលិក​ជិត​ 8,200​ នាក់​ ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ 40​ នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។

សម្រាប់​ព័ត៌មាន​បន្ថែម​ ឬ ត្រូវការ​ប្រើប្រាស់​កម្ចី​ពី​ប្រា​សាក់​ សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​ 086​ 999​ 911​ ឬ 023​ 999​ 911​ ឬ 096​ 9 999​ 911​ ឬ ចូល​ទៅ​កាន់​វេ​បសា​យត៍​ www.prasac.com.kh