ប្រា​សាក់​ ចូលរួម​កម្មវិធី​ទិវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ ឆ្នាំ​ 2019​

ប្រា​សាក់​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​ មាន​មោទនភាព​ក្នុង​ការឧបត្ថម្ភ​កម្មវិធី​ទិវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ ឆ្នាំ​ 2019​ ដែល​រៀបចំឡើង​ដោយ​ធនាគារជាតិនៃកម្ពុជា​។ កម្មវិធី​នេះ​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​ 2 ខែតុលា​ ឆ្នាំ​ 2019​ នៅ​សណ្ឋាគារ​ Raffles​ Hotel​ Le​ Royal​ ក្នុង​ទីក្រុង​ភ្នំពេញ​។

ប្រា​សាក់​ ចូលរួម​ឧបត្ថម្ភ​កម្មវិធី​ទិវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ ឆ្នាំ​ 2019​

គោលបំណង​នៃ​ព្រឹត្តិ​ការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​គឺ​ដើម្បី​បង្កើន​ការយល់​ដឹង​ និង​ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា​អំពី​និន្នាការ​ទីផ្សារ​ និង​ការ​វិវឌ្ឍ​រីកចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ក៏ដូចជា​បញ្ហា​បទប្បញ្ញត្តិ​ដែល​ទាក់ទិន​នឹង​សេវា​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ និង​នៅក្នុង​តំបន់​។

កម្មវិធី​នេះ​មាន​អ្នកចូលរួម​ប្រមាណ​ 500​ នាក់​ ដែល​ជា​តំណាង​ពី​មន្ត្រី​រដ្ឋាភិបាល​ អ្នកធ្វើ​គោលនយោបាយ​ និយ័ត​ករ​ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ មជ្ឈដ្ឋាន​បណ្ឌិត​បញ្ញវន្ត​ ព្រមទាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ផង​ដែរ​។

ប្រា​សាក់​ ចូលរួម​ឧបត្ថម្ភ​កម្មវិធី​ទិវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ ឆ្នាំ​ 2019​

សូម​បញ្ជាក់​ថា​ FinTech​ ឬបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ជា​កម្មវិធី​កុំព្យូទ័រ​ កម្មវិធី​តាម​ទូរស័ព្ទ​ (app​) ឬដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​នានា​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​ជា​ជំនួយ​ ឬផ្ដល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​។

លោក​ សាយ​ សូ​នី​ នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ បាន​មានប្រសាសន៍​ថា​ «ប្រា​សាក់​ មាន​មោទនភាព​ដែល​បាន​ឧបត្ថម្ភ​កម្មវិធី​ទិវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ ឆ្នាំ​ 2019​ ។ នេះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​ឧត្ដុង្គ​ឧត្ដម​មួយ​ដែល​បាន​ប្រមូលផ្ដុំ​ប្រតិបត្តិ​ករ​ក៏ដូចជា​និយ័ត​ករ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដើម្បី​ជួបពិភាក្សា​អំពី​សារៈសំខាន់​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ (FinTech​) ក្នុង​ការកំណត់​ទិសដៅ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៃ​យុគសម័យ​សេដ្ឋកិច្ច​ថ្មី​ និង​ដើម្បី​ស្វែងយល់​ឱ្យ​ទាន់ពេល​វេលា​នូវ​ក្របខ័ណ្ឌ​បទ​ប្ប​ញ្ញ​ត្តិ​ថ្មី​ៗ កត្តា​ប្រឈម​ កាលានុវត្ត​ភាព​ និង​ការ​វិវឌ្ឍ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ និង​នៅក្នុង​តំបន់​»។

ប្រា​សាក់​ ចូលរួម​ឧបត្ថម្ភ​កម្មវិធី​ទិវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ ឆ្នាំ​ 2019​

លោក​បន្ត​ថា​ «ចំពោះ​ប្រា​សាក់​ យើង​ទទួលស្គាល់​យ៉ាង​ខ្លាំង​ពី​គុណសម្បត្តិ​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។ យើង​ជឿជាក់​ថា​បច្ចេកវិទ្យា​នេះ​នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​ និង​បង្កើន​ចំនួន​ប្រជាជន​ដែល​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​។ តាមន័យ​នេះ​ហើយ​ បាន​ជា​យើង​បាន​ធ្វើការ​វិនិយោគ​យ៉ាងច្រើន​ទាំង​ពេលវេលា​ និង​ថវិកា​ដើម្បី​ចាប់​យក​អត្ថ​ប្រយោជន៍​នៃ​និ​វានុ​វត្តន៍​ថ្មីនេះ​។ ហេតុនេះ​ ប្រា​សាក់​បាន​ខិតខំ​ធ្វើ​ទំនើបកម្ម​រាល់​ប្រតិបត្តិ​ការ​របស់​ខ្លួន​ដោយ​បំពាក់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ដូចជា​ ប្រព័ន្ធ​ធនាគារ​ស្នូល​ដ៏​ទំនើប​ សេវា​អេ​ធី​អឹម​ សេវា​ធនាគារ​ចល័ត​ ម៉ាស៊ីន​ឆូត​កាត​ និង​ការប្រើ​លេខ​ QR​ កូដ​ជាដើម​។

លោក​ សាយ​ សូ​នី​ បាន​បញ្ជាក់​ថា​ បច្ចេកវិទ្យា​ទាំងនេះ​ បាន​ជួយ​បង្កើន​ប្រសិទ្ធភាព​ សុវត្ថិភាព​ និង​តម្លាភាព​នៃ​សេវា​ហិរញ្ញវត្ថុ​ ដោយ​បាន​កាត់បន្ថយ​ចំណាយ​ និង​បង្កើន​លទ្ធភាព​កាន់តែ​ច្រើន​ឱ្យ​ប្រជាជន​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​។ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន​ជួយ​ធ្វើ​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ ដែល​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​ និង​លើក​កំ​ពស់​បរិ​យា​ប័ន្នហិរញ្ញវត្ថុ​។

ប្រា​សាក់​ ចូលរួម​ឧបត្ថម្ភ​កម្មវិធី​ទិវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ ឆ្នាំ​ 2019​

លោក​ សូ​នី​ បន្ថែម​ទៀត​ថា​ «បច្ចុប្បន្ន​នេះ​ យើង​មាន​អតិថិជន​ជាង​ 410​ ពាន់​នាក់​ ដែល​ពួកគាត់​អាច​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រា​សាក់​ ដែល​រួមមាន​សេវា​ ឥណទានបញ្ញើ​សន្សំ​ ទូទាត់​វិក្កយបត្រ​ ផ្ទេរ​ប្រាក់ប្តូរ​ប្រាក់​ តាមរយៈ​ការិយាល័យ​ទាំង១៨០សាខា​ អេ​ធី​អឹម​ និង​សេវា​ធនាគារ​ចល័ត​យ៉ាង​ងាយស្រួល​»។

អំពី​ប្រា​សាក់​៖

ក្នុងរយៈពេល​ 6 ខែ​ដើមឆ្នាំ​ 2019​ នេះ​ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង​ 2,800​ លាន​ដុល្លារ​អាមេរិក​ សម្ពៀត​ឥណទាន​ច្រើនជាង​ 2,370​ លាន​ដុល្លារ​អាមេរិក​ បណ្តាញ​ការិយាល័យ​និង​ម៉ាស៊ីន​អេ​ធី​អឹ​មទូ​ទាំង​ប្រទេស​ សេវា​ហិរញ្ញវត្ថុ​ឌីជីថល​ដែល​ស្របតាម​តម្រូវការ​អតិថិជន​ និង​បុគ្គលិក​ជិត​ 8,200នាក់​ ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ 40​ នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់​៖ www.prasac.com.kh

ត្រូវការ​កម្ចី​ពី​ប្រា​សាក់​ សូម​អញ្ជើញ​ទាក់ទង​មកកាន់​លេខទូរស័ព្ទ​ 086​ 999​ 911​ ឬ 023​ 999​ 911​ ឬ 0969​ 999​ 911​ ឬ ទាក់ទង​មកកាន់​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។

ប្រា​សាក់​ រីកចម្រើន​ជាមួយគ្នា​!