​ប្រាសាក់ ​ទទួល​បាន​លិខិត​សរសើរ​ជា​សហគ្រាស​ ​ដែល​បាន​បង់ពន្ធ​ច្រើនជាង​គេ​លំដាប់​ទី​ 4 ​ក្នុង​ឆ្នាំ​ 2022

ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​មាន​ភាគ​ទុនិ​ក​រឹង​មាំ​ពី​ប្រទេស​កូរ៉េ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​បាន​ទទួល​លិខិត​ថ្លែង​អំណរគុណ​ ​និង​កោតសរសើរ​ពី​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ចំពោះ​ការចូលរួម​ចំណែក​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ដារ​ជូន​រដ្ឋ​របស់​ ​ប្រា​សាក់​ ​និង​ទទួល​បាន​ឈ្មោះ​ជា​ក្រុមហ៊ុន​ដែល​បាន​បង់ពន្ធ​ច្រើនជាង​គេ​ ​ជាប់​ចំណាត់ថ្នាក់​លេខ​ 4 ​និង​ទទួល​បាន​អនុលោម​ភាព​សារពើពន្ធ​ប្រភេទ​មាស​ ​ក្នុង​ឆ្នាំ​ 2022 ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​ប្រាសាក់ ​ទទួល​បាន​លិខិត​សរសើរ​ជា​សហគ្រាស​ ​ដែល​បាន​បង់ពន្ធ​ច្រើនជាង​គេ​លំដាប់​ទី​ 4 ​ក្នុង​ឆ្នាំ​ 2022

​ក្នុង​លិខិត​សរសើរ​ដែល​មាន​ប្រថាប់ត្រា​ ​និង​ហត្ថលេខា​របស់​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​ចំណារ​ថា​៖​ ​«​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ ​និង​កោតសរសើរ​ដោយ​ស្មោះចំពោះ​លោក​-​លោកស្រី​នាយក​គ្រឹះស្ថាន​ ​ដែល​បាន​ចូល​រួមចំណែក​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ដារ​ផ្ទៃក្នុង​ជូន​រដ្ឋ​ ​ជា​សហគ្រាស​ជាប់​ចំណាត់ថ្នាក់​លេខ​ 4 ​ក្នុងចំណោម​សហគ្រាស​ដែល​បាន​បង់ពន្ធ​ច្រើនជាង​គេ​ ​និង​ទទួល​បាន​អនុលោម​ភាព​សារពើពន្ធ​ ​ប្រភេទ​មាស​ ​ក្នុង​ឆ្នាំ​ 2022 ​។​ ​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​របស់​សហគ្រាស​លោក​-​លោកស្រី​ ​គឺជា​ការចូលរួម​ចំណែក​ដែល​មិន​អាច​ខ្វះ​បាន​ពី​វិ​ស័យ​ឯកជន​ដែល​ជា​ដៃគូ​ដ៏​សំខាន់​របស់​រដ្ឋ​ ​និង​ជា​កម្លាំង​ច​លក​រ​សម្រាប់​ការ​អភិវឌ្ឍ​ ​និង​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​ជាតិ​និង​សង្គមជាតិ​កម្ពុជា​»​។

​ប្រាសាក់ ​ទទួល​បាន​លិខិត​សរសើរ​ជា​សហគ្រាស​ ​ដែល​បាន​បង់ពន្ធ​ច្រើនជាង​គេ​លំដាប់​ទី​ 4 ​ក្នុង​ឆ្នាំ​ 2022