ប្រា​សាក់​ ផ្តល់​សេវា​បង់​ទឹក​ភ្លើង​ ហ្រ្វីៗ​ជូន​អតិថិជន​តាម​សេវា​ធនាគារ​ចល័ត​ និង​អេ​ធី​អឹម​

នៅក្នុង​យុគសម័យ​ទំនើប​ និង​ទីផ្សារ​ប្រកួតប្រជែង​ បច្ចេកវិទ្យា​ពិតជា​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​សម្រួល​ដល់​អតិថិជន​និង​សាធារណជន​ក្នុង​ការ​ប្រកបមុខរបរ​ទទួលទាន​ប្រកបដោយ​ភាព​ងាយស្រួល​ ចំណេញពេលវេលា​ និង​បង្កើន​ចំណូល​សម្រាប់​គ្រួសារ​។

ឆ្លើយតបទៅនឹង​តម្រូវការ​នេះ​ ប្រា​សាក់​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​បាន​និង​កំពុង​ផ្តល់​សេវា​ទូទាត់​វិក្កយបត្រ​ទឹក​ភ្លើង​ ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ទាំងអស់​អាច​ប្រើប្រាស់​សេវា​នេះ​ដោយ​មិន​អស់​កម្រៃ​សេវា​ មាន​ភាព​ស្រួល​ និង​រហ័ស​ទាន់ចិត្ត​ តាមរយៈ​ប្រើ​ម៉ាស៊ីន​អេ​ធី​អឹម​ និង​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​ ឬ ប្រា​សា​ក់​ម៉ូ​បា​លប៊ែង​ឃីង​ បាន​គ្រប់ពេលវេលា​ និង​ទីកន្លែង​។

ប្រភេទ​វិក្កយបត្រ​ដែល​អតិថិជន​ប្រា​សាក់​អាច​ទូទាត់​បាន​ គឺ​មាន​វិក្កយបត្រ​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ និង​វិក្កយបត្រ​អគ្គិសនី​កម្ពុជា​ រាជធានី​ភ្នំពេញ​ ខេត្ត​កណ្ដាល​ កំពត​ កំពង់ចាម​ ក្រចេះ​ រតនគិរី​ បន្ទាយមានជ័យ​ ​ស្រុក​កំពង់ត្រាច​ ស្នួល​ វើន​សៃ​ លំផាត់​ និង​ស្រុក​តាវែង​។

ការ​ផ្តល់​ជូន​​សេវា​ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង​នេះ​ ផ្តល់​ភាព​ងាយស្រួល​កាន់តែ​ខ្លាំង​ចំពោះ​អតិថិជន​ទាំងអស់​ ដោយ​មិន​ចាំបាច់​ធ្វើដំណើរ​ទៅ​បង់ថ្លៃ​ទឹក​-ភ្លើង​នោះ​ទេ​ ដោយ​អតិថិជន​គ្រាន់តែ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ ឬ ប្រា​សា​ក់​ម៉ូ​បា​លប៊ែង​ឃីង​ ឬ អាច​រក​ទីតាំង​ម៉ាស៊ីន​អេ​ធី​អឹ​មប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ នោះ​អតិថិជន​អាច​ទូទាត់​វិក្កយបត្រ​ទឹក​ភ្លើង​បាន​ដោយខ្លួនឯង​ បាន​យ៉ាង​ងាយ​។

សូម​អញ្ជើញ​មក​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​ថ្ងៃនេះ​ ដើម្បី​ទទួល​បានការ​ទូទាត់​វិក្កយបត្រ​ទឹក​-ភ្លើង​ និង​ធ្វើ​ប្រតិបត្តិ​ការ​សេវា​ធនាគារ​ជាច្រើន​ទៀត​ដោយ​មិន​អស់​កម្រៃ​សេវា​។

សូម​បញ្ជាក់​ថា​ ក្នុងរយៈពេល​ 6 ខែ​ដើមឆ្នាំ​ 2019​ នេះ​ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង​ 2,800​ លាន​ដុល្លារ​អាមេរិក​ សម្ពៀត​ឥណទាន​ច្រើនជាង​ 2,370​ លាន​ដុល្លារ​អាមេរិក​ អតិថិជន​ប្រាក់កម្ចី​ជាង​ 410​ ពាន់​នាក់​ បណ្តាញ​ការិយាល័យ​ និង​ទីតាំង​ម៉ាស៊ីន​អេ​ធី​អឹ​មគ្រប​ដណ្តប់​ទូទាំង​ប្រទេស​ និង​បុគ្គលិក​ជាង​ 8,000​ នាក់​ ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ 40​ នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទូរស័ព្ទ​មក​លេខ​ 023​ 999​ 911​ ឬ 086​ 999​ 911​ ឬ ចូល​ទៅកាន់​ www.prasac.com.kh