ប្រា​សាក់​ផ្ដល់​កម្ចី​គ្មាន​ទ្រព្យ​ធានា​ដើម្បី​លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ​

ភ្នំពេញ​៖ ប្រា​សាក់​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ បាន​បង្កើត​កម្ចី​មួយ​ប្រភេទ​ដែល​មិន​ទាមទារ​ទ្រព្យ​ដាក់​ធានា​ ដោយ​អតិថិជន​អាច​ខ្ចី​បាន​រហូតដល់​ 6 លាន​រៀល​ ឬ 1,500​ ដុល្លារ​អាមេរិក​ រយៈពេល​រហូតដល់​ 36​ ខែ​ ដើម្បី​បម្រើ​ដល់​សេចក្ដី​រីកចម្រើន​របស់​អតិថិជន​។

លោក​ សាយ​ សូ​នី​ នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ បាន​មានប្រសាសន៍​ថា​ «កម្ចី​គ្មាន​ទ្រព្យ​ធានា​នេះ​ ផ្ដល់​ជូនចំពោះ​អតិថិជន​កម្ចី​ខ្នាត​តូច​ និង​កម្ចី​ជា​ក្រុម​។ កម្ចី​នេះ​ផ្ដល់​ភាព​ងាយស្រួល​យ៉ាង​ខ្លាំង​ ព្រោះ​អតិថិជន​មិន​ចាំបាច់​មានទ្រព្យ​មក​ដាក់​ធានា​ឡើយ​ រី​ឯអត្រា​ការប្រាក់​សមរម្យ​ ឯកសារ​មិន​ស្មុគស្មាញ​ និង​មាន​ភាព​បត់បែន​ក្នុង​ការ​សង​ត្រលប់​»។

លោក​ សូ​នី​ ក៏បាន​គូសបញ្ជាក់​ថា​ ប្រា​សាក់​ ជា​គ្រឹះស្ថាន​ដែល​ប្រកាន់​ខ្ជាប់​តាម​ក្រម​ស្ដីពី​ការ​ផ្ដល់​ឥណទាន​ប្រកបដោយ​ក្រមសីលធម៌​ និង​គោលការណ៍​ការពារ​អតិថិជន​។ ប្រា​សាក់​ ជា​គ្រឹះស្ថាន​ឯកជន​ ដែល​រួមចំណែក​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​ជំ​រុ​ញប​រិយា​ប័ន្នហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​ពិសេស​នៅ​តាម​ទី​ជនបទ​។ ​ព្រម​ជាមួយគ្នា​នេះ​ដែរ​ លោក​ សូ​នី​ ​បាន​មានប្រសាសន៍​បន្ថែម​ថា​៖ ​«ជំនួសមុខ​ឱ្យ​គណៈ​គ្រប់គ្រង​និង​បុគ្គលិក​ប្រា​សាក់​ទាំងអស់​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ធនាគារជាតិនៃកម្ពុជា​ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ និង​ភាគី​ពាក់ព័ន្ធ​ដែល​បាន​គាំទ្រ​ និង​ផ្តល់​អនុសាស​ន៍​ល្អ​ៗ និង​ជាពិសេស​សូម​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​បាន​ និង​បន្ត​ការប្រើ​ប្រាស់​សេវា​របស់​ប្រា​សាក់​ និង​សូមជូនពរ​ជ័យ​ដល់​អតិថិជន​ទាំងអស់​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ និង​បន្ត​រីកចម្រើន​ជាមួយគ្នា​ប្រកបដោយ​និរន្តរភាព​។

ក្នុងរយៈពេល​ 6 ខែ​ដើមឆ្នាំ​ 2019​ នេះ​ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង​ 2,800​ លាន​ដុល្លារ​អាមេរិក​ សម្ពៀត​ឥណទាន​ច្រើនជាង​ 2,370​ លាន​ដុល្លារ​អាមេរិក​ អតិថិជន​ប្រាក់កម្ចី​ ​410​ ពាន់​នាក់​ បណ្តាញ​ការិយាល័យ​ 177​ ទីតាំង​ មាន​ម៉ាស៊ីន​អេ​ធី​អឹម​ 129​ និង​បុគ្គលិក​ជិត​ 8,200​នាក់​ ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ ​40​ នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។ ​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់​៖ www.prasac.com.kh​ ។

សម្រាប់​តម្រូវការ​ ឬព័ត៌មាន​បន្ថែម​អំពី​កម្ចី​ប្រា​សាក់​ សូម​ទាក់ទង​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ឬទូរស័ព្ទ​មក​លេខ​ 086​ 999​ 911​ ឬ 023​ 999​ 911​ ឬ 0969​ 999​ 911​។