​ប្រាសាក់ ​ជាប់​ចំណាត់ថ្នាក់​លេខ​ 2 ​ជា​សហគ្រាស​ដែល​បាន​បង់ពន្ធ​ច្រើនជាង​គេ​ក្នុង​ឆ្នាំ​ 2021

  ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​មាន​ភាគ​ទុនិ​ក​រឹង​មាំ​ពី​ប្រទេស​កូរ៉េ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​ជាថ្មី​ម្ដងទៀត​ ​បាន​ទទួល​លិខិត​ថ្លែង​អំណរគុណ​ ​និង​កោតសរសើរ​ពី​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ចំពោះ​ការចូលរួម​ចំណែក​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ដារ​ជូន​រដ្ឋ​របស់​ប្រា​សាក់​ ​និង​ទទួល​បាន​ឈ្មោះ​ជា​ក្រុមហ៊ុន​ដែល​បាន​បង់ពន្ធ​ច្រើនជាង​គេ​ ​ជាប់​ចំណាត់ថ្នាក់​លេខ​ 2 ​និង​ទទួល​បាន​អនុលោម​ភាព​សារពើពន្ធ​ ​ប្រភេទ​មាស​ ​ក្នុង​ឆ្នាំ​ 2021 ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​។

 ​ក្នុង​លិខិត​សរសើរ​ដែល​មាន​ប្រថាប់ត្រា​ ​និង​ហត្ថលេខា​របស់​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​ចំណារ​ថា​៖​ ​«​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ ​និង​កោតសរសើរ​ដោយ​ស្មោះចំពោះ​លោក​-​លោកស្រី​នាយក​គ្រឹះស្ថាន​ ​ដែល​បាន​ចូល​រួមចំណែក​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ដារ​ផ្ទៃក្នុង​ជូន​រដ្ឋ​ ​ជា​សហគ្រាស​ជាប់​ចំណាត់ថ្នាក់​លេខ​ 2 ​ក្នុងចំណោម​សហគ្រាស​ដែល​បាន​បង់ពន្ធ​ច្រើនជាង​គេ​ ​និង​ទទួល​បាន​អនុលោម​ភាព​សារពើពន្ធ​ ​ប្រភេទ​មាស​ ​ក្នុង​ឆ្នាំ​ 2021 ​។​ ​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​របស់​សហគ្រាស​លោក​-​លោកស្រី​ ​គឺជា​ការចូលរួម​ចំណែក​ដែល​មិន​អាច​ខ្វះ​បាន​ពី​វិ​ស័​យ​ឯកជន​ដែល​ជា​ដៃគូ​ដ៏​សំខាន់​របស់​រដ្ឋ​ ​និង​ជា​កម្លាំង​ច​លក​រ​សម្រាប់​ការ​អភិវឌ្ឍ​ ​និង​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​ជាតិ​និង​សង្គមជាតិ​កម្ពុជា​»​។​

 ​លោក​ ​អ៊ុំ​ ​សម​អឿន​ ​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​ ​«​យើងខ្ញុំ​ពិតជា​មាន​សេចក្ដីរីករាយ​ដែល​បាន​ទទួល​លិខិត​ដ៏​មាន​តម្លៃ​យ៉ាង​ឧត្តុង្គឧត្តម​ពី​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​។​ ​នេះ​គឺជា​ឆ្នាំ​ទីពីរ​ហើយដែល​ប្រា​សាក់​បាន​ទទួល​លិខិត​សរសើរ​។​ ​ការណ៍​នេះ​ដែរ​គឺ​បាន​បង្ហាញ​ពី​ការ​បន្ដ​ប្តេជ្ញា​ចិត្ត​ ​និង​តម្លា​ភាព​របស់​ប្រា​សាក់​ក្នុង​អភិបាល​កិច្ច​ពន្ធ​សារ​ជីវកម្ម​ដ៏​ល្អ​របស់​ខ្លួន​តាមរយៈ​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ដារ​ជូន​រដ្ឋ​»​។