​ឱកាស​ការ​ងារ​ជា​មន្ត្រី​ឥណទានជា​មួយ​ប្រាក់​ចំណូល​រហូត​ដល់ 800 ដុល្លារ​ក្នុង​មួយ​ខែ ពី​ប្រាសាក់​! សូម​ត្រៀម CV! ដាក់​ពាក្យ​ភ្លាម សម្ភាសន៍​ភ្លាម នៅ​ថ្ងៃ​ទី 16-17-18 ខែមិថុនា ឆ្នាំ 2018

នៅ​ថ្ងៃ​ទី 16-17-18 ខែមិថុនា ឆ្នាំ 2018 ខាង​មុខ​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ប្រាសាក់ នឹង​រៀប​ចំការ​ជ្រើសរើស​​បុគ្គលិក​ជាលក្ខណៈ​ពិសេស​គឺ ដាក់​ពាក្យ​ភ្លាម បាន​សម្ភាសន៍​ភ្លាម សម្រាប់​តួ​នាទី​​មន្ត្រី​ឥណទាន សម្រាប់​ទី​តាំង​ការ​ងារ​គ្រប់​ខេត្ត​ក្រុង នៅ​ទូ​ទាំង​ប្រទេស។
អាស្រ័យដូច​បាន​ជម្រាប​ជូន​នេះ សូម​ប្អូនៗ​សិស្ស និស្សិត លោក លោក​ស្រី មាតា​បិតា ទាំង​អស់​ជួយ​ផ្សព្វ​​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ និង​ត្រៀម ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការ​ងារ និង​ត្រៀម​ចូល​រួម​សម្ភាសន៍​ដោយ​ផ្ទាល់​នៅ​តាម​ទី​តាំង ថ្ងៃ និង​ពេល​វេលា​ដែល​បាន​កំណត់ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​អត្ត​សញ្ញាណ​ប័ណ្ណសញ្ជាតិ​ខ្មែរ។
បេក្ខជន​នឹង​ដឹង​លទ្ធផល នៅ​ថ្ងៃ​ទី 22 ខែមិថុនា ឆ្នាំ​2018។

តើការ​សម្ភាសន៍​ធ្វើ​ឡើង​ពេល​ណា? នៅ​ឯណា?

  • ​ថ្ងៃ​សៅរ៍ ទី 16 ខែមិថុនា ឆ្នាំ 2018 ពី​ម៉ោង 08:00 ព្រឹក ដល់ 03:00 រសៀល ៖ ស្នាក់​ការ​ប្រាសាក់​ខេត្ត​បន្ទាយ​មាន​ជ័យ បាត់​ដំបង មណ្ឌល​គិរី កំពង់ចាម និង​ខេត្ត​តាកែវ
  • ថ្ងៃ​អាទិត្យ ទី 17 ខែមិថុនា ឆ្នាំ 2018 ពី​ម៉ោង 08:00 ព្រឹក ដល់ 03:00 រសៀល ៖ ស្នាក់​ការ​ប្រាសាក់ ខេត្ត​សៀមរាប ពោធិ៍សាត់ រតនគិរី ព្រៃ​វែង និង​រាជធានី​ភ្នំពេញ (នៅ​ស្នាក់​ការ​ប្រាសាក់​ការិយាល័យ​កណ្តាល)
  • ​ថ្ងៃ​ច័ន្ទ ទី 18 ខែមិថុនា ឆ្នាំ 2018 ពី​ម៉ោង 08:00 ព្រឹក ដល់ 03:00 រសៀល ៖ ស្នាក់​ការ​ប្រាសាក់​ខេត្ត​កំពង់​ធំ កំពង់ឆ្នាំ​ង ក្រ​ចេះ ស្វាយ​រៀង និង​រាជធានី​ភ្នំពេញ (នៅ​ស្នាក់​ការ​ប្រាសាក់​ការិយាល័យ​កណ្តាល)

របៀប​ដាក់​ពាក្យ​សម្ភាសន៍៖

1. បេក្ខជន​អាច​ទទួល​បាន​ពាក្យ​សុំ​ចូល​បម្រើ​ការ​ងារ​នៅ​គ្រប់ស្នាក់​ការ​ប្រាសាក់ ឬ​ទាញ​យកពីវេបសាយត៍​របស់​ប្រាសាក់ https://goo.gl/3GMvXQ
2. បេក្ខជន​បំ​ពេញ​ពាក្យ​សុំ​ចូល​បម្រើ​ការ​ងារ និង​ចូល​រួម​សម្ភាសន៍​ដោយ​ផ្ទាល់​នៅ​តាម​ទី​តាំង ថ្ងៃ និង​ពេល​វេលា​ដែល​កំណត់ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​អត្ត​សញ្ញាណ​ប័ណ្ណសញ្ជាតិ​ខ្មែរ។
3. ​បេក្ខជន​ដែល​អញ្ជើញ​មក​មុន​នឹង​បាន​សម្ភាសន៍​មុន។
4. ​បេក្ខជន​នឹង​ដឹង​លទ្ធផល នៅ​ថ្ងៃ​ទី 22 ខែមិថុនា ឆ្នាំ 2018។ (ប្រាសាក់​នឹង​ទាក់​ទង​ទៅ​តែ​បេក្ខជន​ដែល​បាន​ជាប់​ក្នុង​ការ​សម្ភាសន៍​តែ​ប៉ុណ្ណោះ។

សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់​ទង​លេខ​ទូរស័ព្ទ​ដែល​មាន​នៅ​ក្នុង​ផ្ទាំង​ផ្សព្វ​​ផ្សាយ​នេះ។


​ឱកាស​ការ​ងារ​ជា​មន្ត្រី​ឥណទានជា​មួយ​ប្រាក់​ចំណូល​រហូត​ដល់ 800 ដុល្លារ​ក្នុង​មួយ​ខែ ពី​ប្រាសាក់​! សូម​ត្រៀម CV! ដាក់​ពាក្យ​ភ្លាម សម្ភាសន៍​ភ្លាម នៅ​ថ្ងៃ​ទី 16-17-18 ខែមិថុនា ឆ្នាំ 2018