​ប្រាសាក់​ស្វា​​គម​ន៍​ភាគ​ទុនិ​ក​ថ្មី​ក្នុង​ការ​គាំទ្រ​ដល់​ការ​រីក​ចម្រើន​ជាមួយគ្នា

​ប្រាសាក់ ​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​អាជ្ញា​ប​ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ធំ​ជាងគេ​ ​និង​មាន​បទពិសោធន៍​ 25 ​ឆ្នាំ​នៅ​ទី​ផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​ទទួល​បាន​ភាគ​ទុនិ​ក​ធំ​ថ្មី​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ ​គឺ​ ​«​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ (KB Kook​m​in​ ​Bank​)​»​។

ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ ​គឺជា​ធនាគារ​ឈាន​មុខ​គេ​នៅ​កូរ៉េ​ខាងត្បូង​ ​បាន​ជោគជ័យ​លើ​ការ​ទិញ​ភាគ​ហ៊ុន​ចំនួន​ 70% ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​នៅ​ថ្ងៃ​ទី​ 10 ​ខែ​មេសា​ ​ឆ្នាំ​ 2020 ​។​ ​នៅ​ពេលនេះ​ ​ប្រា​សាក់​ ​ក្លាយ​ជា​បុត្រ​ស​ម្ព័ន្ធ​មួយ​ក្នុងចំណោម​បុត្រ​ស​ម្ព័ន្ធ​ទាំងអស់​របស់​ KB ​Financial​ ​Group​ ​ហើយ​ ខេ​ប៊ី​ ​គូក​មីន​ ​បន្ត​ផែនការ​របស់​ខ្លួន​ក្នុង​ការ​បញ្ចូល​ប្រា​សាក់​ជា​បុត្រ​ស​ម្ព័ន្ធ​ទាំងស្រុង​ ​នៅពេលដែល​ទិញ​បាន​ភាគ​ហ៊ុន​ដែល​នៅសល់​ចំនួន​ 30% ​ទៀត​នា​ពេល​អនាគត​។

​ប្រាសាក់ ​ត្រូវ​បាន​ស្គាល់​ថា​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មាន​សមិទ្ធផល​ដ៏​លេចធ្លោ​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ៗ​ទាំង​ 5 ​នៅ​កម្ពុជា​ដោយ​ផ្អែកលើ​ចំណែក​ទី​ផ្សារ​ ​និង​ទ្រព្យ​សកម្ម​សរុប​។​ ​ប្រា​សាក់​ ​ប្រតិបត្តិការ​ទូទាំង​ប្រទេស​ដោយមាន​បណ្តាញ​ការិយាល័យ​ចំនួន​ 180 ​សាខា​ ​និង​ទីតាំង​ម៉ាស៊ីន​ ​AT​M​ ​ជិត​ 150 ​កន្លែង​។

លោក​ ​H​ur ​Y​in​ ​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ ​បាន​ថ្លែង​ថា​ ​«​ការ​ទិញ​យក​ប្រា​សាក់​នេះ​ ​នឹង​ដើរ​តួនាទី​យ៉ាងសំខាន់​សម្រាប់​ការពង្រីក​បណ្ដាញ​ធនាគារ​សម្រាប់​សាធារណជន​ទូទៅ​របស់​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ ​នៅ​ទ្វីបអាស៊ី​ ​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​សាកល​របស់​ខេ​ប៊ី​»​។​ ​លោក​បន្ថែម​ទៀត​ថា​ ​«​ជាមួយនឹង​ផែនការ​រយៈពេល​វែង​ក្នុង​ការ​ប្រែក្លាយ​ប្រា​សាក់​ទៅជា​ធនាគារ​ពាណិជ្ជ​ ​យើង​សង្ឃឹម​ថា​នឹង​អភិវឌ្ឍ​ប្រា​សាក់​ឱ្យ​ក្លាយ​ជា​ធនាគារ​ឈាន​មុខ​គេ​ ​តាមរយៈ​ការផ្ទេរ​សមត្ថភាព​ផ្នែក​ធនាគារ​ដ៏​រឹង​មាំ​របស់​ខេ​ប៊ី​ ​និង​ការ​ធ្វើ​ឱ្យ​ប្រា​សាក់​ក្លាយ​ជា​គ្រឹះ​ក្នុង​ការ​ធ្វើអាជីវកម្ម​នៅ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​»​។

លោក​ ​ស៊ីម​ ​សេនា​ជាតិ​ ​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​ ​«​ការ​វិនិយោគ​របស់​ ខេ​ប៊ី​ ​គូក​មីន​ ​បង្ហាញ​ពី​សញ្ញាណ​វិជ្ជមាន​ ​និង​ទំនុក​ចិត្ត​របស់​វិនិ​យោគិន​បរទេស​មក​លើ​ប្រទេស​កម្ពុជា​និង​ប្រា​សាក់​។​ ​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ ​ប្រា​សាក់​សូមស្វាគមន៍​ភាគ​ទុនិ​ក​ថ្មី​របស់យើង​គឺ​ ​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ ​ដែល​នឹង​ជ្រោមជ្រែង​ប្រា​សាក់​ក្នុង​ការ​បន្ត​ប្រសិទ្ធ​ភាព​ ​និង​ស័ក្តិសិទ្ធិ​ភាព​ដើម្បី​ពង្រីក​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​»

​លោក​ ​សេនា​ជាតិ​ ​បាន​បន្ថែម​ថា​ ​«​ប្រា​សាក់​ ​តែងតែ​នាំមុខ​គេ​លើ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ដោយមាន​បណ្តាញ​ប្រតិបត្តិការ​ធំ​ជាងគេ​ ​លទ្ធភាព​រក​ប្រាក់ចំណេញ​ខ្ពស់​ ​និង​ធានា​បាន​នូវ​កំនើ​ន​ប្រកបដោយ​និរន្តរភាព​លើស​ម្ពៀ​ត​ឥណទាន​ ​និង​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​។​ ​យើង​សម្រេច​បាន​លទ្ធផល​សំខាន់​ៗ​ជាច្រើន​នៅ​ឆ្នាំ​ 2019 ​រួម​មាន​ ​i​). ​ទ្រព្យ​សកម្ម​សរុប​មាន​ចំនួន​ 3.11 ​ប៊ី​លាន​ដុល្លារ​ ​i​i​). ​សមតុល្យ​ឥណទាន​សរុប​មាន​ចំនួន​ 2.50 ​ប៊ី​លាន​ដុល្លារ​ ​និង​មាន​អតិថិជន​សេវា​ឥណទាន​សរុប​ចំនួន​ 417 ​ពាន់​នាក់​ ​i​i​i​). ​អនុ​បាត​ឥណទាន​មិន​ដំណើរ​ការមានត្រឹមតែ​ 0.4% ​ទាប​ជា​ងអត្រា​ទី​ផ្សារ​ ​i​v​). ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប​មាន​ចំនួន​ 1.78 ​ប៊ី​លាន​ដុល្លារ​ ​និង​មាន​ 742 ​ពាន់​ ​គណនី​បញ្ញើ​សន្សំ​។​»

លោក​ ​សេនា​ជាតិ​ ​បាន​បន្ត​ថា​ ​«​លទ្ធផល​ដែល​ប្រា​សាក់​សម្រេច​បាន​មកនេះ​ ​ដោយសារតែ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន​ ​និយ័ត​ករ​ ​អាជ្ញាធរ​មូលដ្ឋាន​ ​ព្រមទាំង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ប្រា​សាក់​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​របស់យើង​ ​ការ​ធ្វើ​ពិពិធ​កម្ម​សេវា​ហិរញ្ញវត្ថុ​ ​ការ​បណ្តុះ​វប្បធម៌​បុគ្គលិក​ក្នុង​ការ​នាំមក​ជូន​នូវ​ការ​រីក​ចម្រើន​ជាមួយគ្នា​ ​និង​ការ​ទាញ​យក​អត្ថប្រយោជន៍​ពី​ប​ម្រែ​ប​ម្រួ​ល​ទី​ផ្សារ​។​»

លោក​ ​សេនា​ជាតិ​ ​លើកឡើង​ថា​ ​«​ដោយមាន​ការ​វិនិយោគ​ពី​ ខេ​ប៊ី​ ​ប្រា​សាក់​នឹង​នាំមក​នូវ​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​ទំនើប​ៗ​ ​រួម​មាន​ ​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថល​ ​និង​ធ្វើ​ឱ្យ​ប្រសើរ​នូវ​បទពិសោធន៍​ធនាគារ​ដើម្បី​ឆ្លើយតប​តាម​តម្រូវ​ការ​របស់​ទី​ផ្សារ​ជូន​ដល់​អតិថិជន​ចាស់​ ​និង​អតិថិជន​ថ្មី​ ​ជាពិសេស​គឺ​ ​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​។​»

អំពីប្រាសាក់

​ប្រាសាក់ ​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ពី​ធនាគារជាតិនៃកម្ពុជា​ ​និង​ប្រតិ​ ​ប​ត្តិ​ការ​ 25 ​ឆ្នាំ​ក្នុង​វិ​ស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​ ​ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ជូន​ដល់​អតិថិជន​ ​រួម​មាន​៖​ ​សេវា​ឥណទាន​ ​ប្រាក់​បញ្ញើ​សន្សំ​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ ​ទូទាត់​វិក្កយបត្រ​ទឹក​ ​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថល​ ​ដកប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់​ទោះ​ជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹ​ម​ ​ផ្ទេរ​ប្រាក់​ ​ប្តូរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​ ​សេវា​ខេ​ម​បូ​ឌា​ន​ស៊ែ​រ​ស្វ៊ី​ច​ (CSS) ​សេវា​ទូទាត់​រហ័ស​ ​បើកប្រាក់​បៀវត្ស​ អេ​ធី​អឹ​ម​ ​ម៉ាស៊ីន​ដាក់​ប្រាក់​ ​សេវា​ធនាគារ​ចល័ត​ ​ម៉ាស៊ីន​ឆូត​កាត​ ​សេវា​ទូទាត់តាម​ប្រព័ន្ធ​បាគង​ ​សេវាបញ្ជា​ក់​សមតុល្យ​គណនី​ ​និង​សេវា​ហិរញ្ញវត្ថុ​ដទៃផ្សេងៗ​ទៀត​ជូន​ដល់​អតិថិជន​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់ www.prasac.com.kh

អំពី ធនាគារ ខេប៊ី គូកមីន (KB Kookmin Bank)

ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ (KB Kook​m​in​ ​Bank​) ​គឺជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ដែល​មាន​ចំនួន​សាខា​ច្រើនជាង​គេ​បំផុត​នៅ​ក្នុង​វិ​ស័យ​ធនាគារ​ ​និង​មាន​អតិថិជន​ជាង​ 30 ​លាន​នាក់​ ​ដែល​សម​មូល​នឹងជា​ង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​កូរ៉េ​ទូទាំង​ប្រទេស​។​ ​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ ​ក៏​ឈរ​ជា​ធនាគារ​នាំមុខ​គេ​លើ​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​លតា​ម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ ​រួម​មាន​ ​L​i​i​v​ ​និង​ KB ​Star​ ​Banking​ ​ដោយមាន​អតិថិជន​ច្រើនជាង​ 15 ​លាន​នាក់​។​ ​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ ​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​រួមបញ្ចូល​គ្នា​ក្នុងចំណោម​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ KB ​Financial​ ​Group​ ​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់ www.kbstar.comwww.kbfg.com