ថ្ងៃទី 6 ខែតុលា ឆ្នាំ 2022 ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងមានភាគទុនិករឹងមាំពីប្រទេសកូរ៉េគឺ ធនាគារ KB Kookmin Bank បានទទួលបានពានរង្វាន់ជាគ្រឹះស្ថានឆ្នើមក្នុងការផ្ដល់វិភាគទានទិន្នន័យពី ក្រេឌីត ប្យួរ៉ូ ខេមបូឌា ដែលជាក្រុមហ៊ុនឯករាជ្យផ្តល់របាយការណ៍ព័ត៌មានហិរញ្ញវត្ថុ ដល់ស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនប្រើប្រាស់សេវាហិរញ្ញវត្ថុ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ពានរង្វាន់នេះត្រូវបានប្រគល់ជូន ប្រាសាក់ ក្នុងឱកាសគម្រប់ខួប 10 ឆ្នាំនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) កាលពីថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022 សម្រាប់ការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើររបស់ប្រាសាក់ ក្នុងការរួមចំណែកផ្តល់ទិន្នន័យដល់ CBC សម្រាប់ការកសាងប្រព័ន្ធព័ត៌មានហិរញ្ញវត្ថុ ដំណោះស្រាយការវិភាគ និងសេវារបាយការណ៍ឥណទាន។
លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ មានបានប្រសាសន៍ថា «យើងខ្ញុំពិតជារីករាយ ដែលបានទទួលពានរង្វាន់ដ៏សំខាន់នេះពី CBC»។

