​W​o​w​! ​អតិថិជន​ប្រា​សាក់​នៅ​ខេត្ត​តាកែវ​អាច​ទូទាត់​វិក្កយបត្រ​ភ្លើង​ដោយ​មិន​អស់​ក​ម្រៃ​សេវា​

​តាកែវ​ ​ថ្ងៃ​ទី​ 3 ​ខែ​មិថុនា​ ​ឆ្នាំ​ 2021​៖​ ​កាន់តែ​ងាយស្រួល​សម្រាប់​អ្នក​ខេត្ត​តាកែវ​! ​ឥឡូវនេះ​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​ផ្ដល់​ជូន​សេវា​ទូទាត់​ថ្លៃ​ប្រើប្រាស់​អគ្គិសនី​នៅ​ខេត្ត​តាកែវ​ ​ពិសេស​អតិថិជន​ប្រា​សាក់​ដែល​រស់នៅ​ទីរួមខេត្ត​នេះ​ ​អាច​ធ្វើការ​ទូទាត់​វិក្កយបត្រ​ភ្លើង​ ​តាមរយៈ​កម្មវិធី​ ​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Mobile​ ​Banking​) ​បាន​គ្រប់​ទីកន្លែង​ ​គ្រប់ពេល​វេលា​ ​និង​មិន​អស់​ក​ម្រៃ​សេវា​។​

​W​o​w​! ​អតិថិជន​ប្រា​សាក់​នៅ​ខេត្ត​តាកែវ​អាច​ទូទាត់​វិក្កយបត្រ​ភ្លើង​ដោយ​មិន​អស់​ក​ម្រៃ​សេវា​

​លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​ ​បាន​មានប្រសាសន៍ថា​ ​«​ប្រា​សាក់​ ​មាន​មោទកភាព​ដែល​ទទួល​បានការ​ផ្តល់​ទំនុក​ចិត្ត​ ​និង​ជ្រើសរើស​ធ្វើជា​ដៃគូ​របស់​អគ្គិសនី​កម្ពុជា​ ​ក្នុង​ការ​បម្រើ​សេវា​ទូទាត់​ថ្លៃ​ប្រើប្រាស់​អគ្គិសនី​តាកែវ​ ​តាមរយៈ​ ​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Mobile​ ​Banking​) ​អុីន​ធឺ​ណិ​ត​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Inter​net​ ​Banking​) ​និង​នៅ​សាខា​ប្រា​សាក់​»​។​

​លោក​ ​សាយ​ ​សូ​នី​ ​បាន​បន្ត​ថា​ ​«​យើង​ប្តេជ្ញា​ចិត្ត​ ​ដើម្បី​ផ្ដល់​ជូន​នូវ​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​ក្នុង​ការធ្វើដំណើរ​ទៅ​ទូទាត់​វិក្កយបត្រ​ ​មិន​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-19 ​មាន​ពេលវេលា​ច្រើន​ក្នុង​ការ​ប្រកប​អាជីវកម្ម​ ​ដោយ​គ្រាន់តែ​ជ្រើស​យក​ការ​ទូទាត់​វិក្កយបត្រ​អគ្គិសនី​ដោយ​មិន​គិត​ក​ម្រៃ​សេវា​តាមរយៈ​ ​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Mobile​ ​Banking​) ​ដែល​មាននៅ​ក្នុង​ទូរស័ព្ទ​ដៃ​ ​បាន​គ្រប់ពេល​វេលា​ ​និង​គ្រប់​ទីកន្លែង​»​។​

​ក្រៅពី​សេវា​ទូទាត់​វិក្កយបត្រ​អគ្គិសនី​ខេត្ត​តាកែវ​ ​ប្រា​សាក់​ក៏បាន​ផ្ដល់​សេ​វានេះ​សម្រាប់​អតិថិជន​ដែល​រស់នៅ​ក្នុង​តំបន់​ប្រតិបត្តិ​របស់​អគ្គិសនី​កម្ពុជា​ស្ថិតនៅ​បណ្តា​ទីតាំង​ខាងក្រោម​នេះ​ផង​ដែរ​ ​មាន​ដូចជា​ 1. ​រាជធានី​ភ្នំពេញ​ 2. ​ខេត្ត​កណ្តាល​ 3. ​ខេត្ត​កំពត​ 4. ​ស្រុក​កំពង់​ត្រាច​ 5. ​ខេត្ត​ក្រចេះ​ 6. ​ស្រុក​ស្នួល​ 7. ​ខេត្ត​រតនគិរី​ 8. ​ស្រុក​វើ​ន​សៃ​ 9. ​ស្រុក​លំ​ផាត់​ 10. ​ស្រុក​តា​វែង​ 11. ​ក្រុង​សែន​មនោ​រម្យ​ 12. ​ខេត្ត​បន្ទាយ​មានជ័យ​ 13. ​ខេត្ត​កំពង់ចាម​ 14. ​ខេត្ត​កំពង់ស្ពឺ​ 15. ​ខេត្ត​សៀមរាប​ 16. ​ស្រុក​បន្ទាយស្រី​ 17. ​ខេត្ត​ស្ទឹង​ត្រែង​ 18. ​ខេត្ត​ព្រៃវែង​ 19. ​ខេត្ត​ត្បូងឃ្មុំ​ 20. ​ក្រុង​ព្រះ​សី​ហ​នុ 21. ​ខេត្ត​បាត់​ដំបង​ 22. ​ខេត្ត​មណ្ឌលគិរី​ 23. ​ស្រុក​កែវ​សីមា​ 24. ​ស្រុក​ពេជ្រា​ដា​ 25. ​ស្រុក​កោះ​ញែក​ 26. ​ខេត្ត​ស្វាយរៀង​ 27. ​ក្រុង​បា​វិ​ត​ 28. ​ជី​ភូ​ 29. ​ស្រុក​កំពង់​រោទ៍​។​

​សូម​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅ​ថ្ងៃនេះ​ ​ដើម្បី​ទទួល​បាន​ចំណូល​ពី​ការប្រាក់​ ​និង​ងាយស្រួល​ចាត់ចែង​សាច់ប្រាក់​ដោយខ្លួនឯង​។​