សន្សំប្រាក់​នៅ​ប្រា​សាក់​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​

នៅ​យុគសម័យ​ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ឬ FinTech​ ការប្រើ​ «គណនី​សន្សំ​» ពិតជា​ជម្រើស​ដ៏​ឆ្លាតវៃ​របស់​ប្រជាជន​កម្ពុជា​ ជាពិសេស​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ ដើម្បី​គ្រប់គ្រង​ចរន្ត​សាច់ប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព​ ធានា​បាន​នូវ​សុវត្ថិភាព​ និង​ភាព​ងាយស្រួល​ក្នុង​ការចាត់ចែង​សាច់ប្រាក់​លើ​មុខរបរ​ទទួលទាន​ ឬអាជីវកម្ម​ ព្រមទាំង​បាន​ចំណូល​ការប្រាក់​បន្ថែម​ផង​ដែរ​។

ប្រាសាក់ ជាគ្រឹះស្ថានមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា គឺពិតជាដៃគូផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អសម្រាប់អតិថិជន ពិសេសផ្តល់ជូនភាពងាយស្រួលដល់អតិថិជនក្នុងការចាត់ចែងសាច់ប្រាក់របស់ខ្លួនជាមួយនឹងការបើកគណនីសន្សំនៅប្រាសាក់។ អតិថិជននឹងទទួលបានអត្រាការប្រាក់ខ្ពស់ និងអាចគ្រប់គ្រងចំណូលនិងចំណាយបានយ៉ាងងាយស្រួល ក៏ព្រោះតែអតិថិជនអាចធ្វើប្រតិបត្តិការសាច់ប្រាក់បានដោយខ្លួនឯងតាមរយៈសេវាធនាគារចល័ត និងម៉ាស៊ីនអេធីអឹមប្រាសាក់ ដោយមិនគិតកម្រៃសេវា បានគ្រប់ពេលវេលា គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព ហើយអាចធ្វើការត្រួតពិនិត្យរបាយការណ៍ប្រើប្រាស់សាច់ប្រាក់បានថែមទៀតផង។

លោកស្រី​ ស៊ុយ​ សុខ​នាង​ នាយិកា​នាយកដ្ឋាន​សេវា​ធនាគារ​របស់​ប្រា​សាក់​បាន​លើកឡើង​ថា​៖ «យើងខ្ញុំ​សូម​ស្វា​គម​ន៏​សាធារណជន​ទាំងអស់​ដែល​មានបំណង​ចង់បើ​កគណនី​សន្សំ​នៅ​ប្រា​សាក់​ ជាពិសេស​អតិថិជន​ដែល​មាន​គណនី​សន្សំ​នៅ​ប្រា​សាក់​ នឹង​ទទួល​បាន​ប័ណ្ណ​អេ​ធី​អឹ​មដ៏​ស្រស់​ស្អាត​ ការ​ភ្ជាប់​សេវា​ធនាគារ​ចល័ត​ដែល​អតិថិជន​អាច​បង់ថ្លៃ​ទឹកថ្លៃ​ភ្លើង​ ផ្ទេរ​ប្រាក់​ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​ ពិនិត្យ​របាយការណ៍​និង​សមតុល្យ​គណនី​ និង​អត្រា​ប្ដូរប្រាក់​ដោយ​មិន​គិត​កម្រៃ​សេវា​»។

សូម​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​ដើម្បី​ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​ ងាយស្រួល​គ្រប់គ្រង​សាច់ប្រាក់​គ្រប់ពេលវេលា​ គ្រប់​ទីកន្លែង​ប្រកបដោយ​សុវត្ថិភាព​ ​ជាមួយ​លក្ខខណ្ឌ​ងាយ​ងាយ​។

អំពីប្រាសាក់

ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចី 410 ពាន់នាក់ បណ្តាញការិយាល័យ 177 ទីតាំង មានម៉ាស៊ីនអេធីអឹម 129 និងបុគ្គលិកជិត 8,200នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាមបណ្តាខេត្តនានានៅកម្ពុជា។ ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh

សម្រាប់តម្រូវការ ឬព័ត៌មានបន្ថែមអំពីកម្ចីប្រាសាក់ សូមទាក់ទងសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ឬ 096 9 999 911។