ភ្នំពេញថ្ងៃទី 14 ខែតុលា ឆ្នាំ 2022 ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ ដំឡើងអត្រាការប្រាក់គណនីបញ្ញើមានកាលកំណត់រហូតដល់ 7.75% ក្នុង 1 ឆ្នាំ។
ប្រាសាក់ ដំឡើងអត្រាការប្រាក់គណនីបញ្ញើមានកាលកំណត់ ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងលើកទឹកចិត្តសាធារណជនឱ្យសន្សំជាលក្ខណៈផ្លូវការនៅស្ថាប័នដែលមានអាជ្ញាប័ណ្ណដើម្បីទទួលបានចំណូលបន្ថែម។
នេះជាឱកាសក្នុងការរីកចម្រើនបន្ថែមទៀត។ ការផ្តល់ជូនពិសេសនេះមានពេលកំណត់។ សូមកុំឱ្យឱកាសនេះកន្លងហួស។
លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ មានបានប្រសាសន៍ថា «លោកអ្នកមិនត្រឹមតែទទួលបានបានការប្រាក់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសុវត្ថិភាពសាច់ប្រាក់ផងដែរ ហើយរឹតតែពិសេស ឥឡូវនេះ លោកអ្នកអាចបើកគណនីបញ្ញើមានកាលកំណត់ តាម ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) បានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។»
លោកបានបន្តថា «សូមបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ និងអត្ថប្រយោជន៍ហ្វ្រីៗជាច្រើនរួមមាន ទូទាត់ថ្លៃវិក្កយបត្រទឹកភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនីនិងអត្រាប្តូរប្រាក់ ប្រើសេវាធនាគារចល័តប្រាសាក់ដោយខ្លួនឯង និងទទួលបានប័ណ្ណអេធីអឹម ដើម្បីធ្វើប្រតិបត្តិការធនាគារ បានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងទីកន្លែង»។
ខាងក្រោមនេះជា ការផ្តល់ជូនដ៏អស្ចារ្យពីប្រាសាក់៖