អំពីសិទ្ធិឯកជននិងសុវត្ថិភាព

នៅប្រាសាក់ យើងខ្ញុំប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារសិទ្ធិឯកជនរបស់លោកអ្នកយ៉ាង​ហ្មត់ចត់។ ខាងក្រោមនេះបង្ហាញពីការប្រតិបត្តិសិទ្ធិឯកជនភាព និងសុវត្ថិភាពពាក់ព័ន្ធ​នឹង​ទំនាក់ទំនងយើង​ខ្ញុំ​​ជាមួយលោកអ្នក។

សេចក្ដីថ្លែងការណ៍ទូទៅ

សេចក្ដីថ្លែងការណ៍នេះទាក់ទងនឹងការអនុវត្តសិទ្ធិឯកជនភាពដែលពាក់ព័ន្ធជាមួយវេបសាយត៍ប្រាសាក់។​ តំណភ្ជាប់ទៅកាន់វេបសាយត៍ខាងក្រៅ អាចកំណត់អត្តសញ្ញាណបាន ហើយមិនត្រូវបានគ្របដណ្ដប់ដោយសេចក្ដី​ថ្លែងការណ៍នេះទេ។ ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍អំពីសិទ្ធិឯកជននិងសុវត្ថិភាពលើវេបសាយត៍នេះ អាចនឹងមានការផ្លាស់ប្តូរដោយគ្មានការជូនដំណឹងទុកជាមុន។

សូមកត់សម្គាល់ថា ការប្រើប្រាស់ពាក្យ «យើងខ្ញុំ» គឺសំដៅទៅលើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។

យើងខ្ញុំ​គោរពសិទ្ធិឯកជនភាពរបស់លោកអ្នកយ៉ាងពេញលេញ ហើយយើងខ្ញុំនឹងមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនណាមួយអំពីលោកអ្នក នៅលើគេហទំព័រនេះដោយគ្មានការអនុញ្ញាតរបស់លោកអ្នកនោះទេ។ គ្រប់ព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នកផ្តល់ឲ្យយើងខ្ញុំ នឹងត្រូវបានរក្សាទុកយ៉ាងហ្មត់ចត់ ប្រកបដោយនឹងបទដ្ឋានសុវត្ថិភាពខ្ពស់។

ការប្រមូល និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន

យើងខ្ញុំមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនណាមួយរបស់លោកអ្នកនៅលើគេហទំព័រនេះ ក្រៅតែពីព័ត៌មានដែលលោកអ្នកផ្តល់ឲ្យ​យើងខ្ញុំ​ដោយ​ស្ម័គ្រ​ចិត្ត (ឧទាហរណ៍ តាមរយៈការ​ផ្ញើអ៊ីម៉ែលមកយើងខ្ញុំ ឬតាមរយៈ​ការចុះឈ្មោះ សម្រាប់សេវាធនាគារតាមអ៊ិនធឺណែត ឬសេវាធនាគារតាមទូរស័ព្ទដៃ-ល-)។ មុននឹងប្រមូលព័ត៌មានបែបនេះ យើងខ្ញុំ​នឹងជូនដំណឹង​ដល់លោកអ្នកអំពីគោលបំណងដែលយើងខ្ញុំនឹងប្រើប្រាស់ព័ត៌មានទាំងនោះ។ ព័ត៌មានណាមួយ​ដែលលោកអ្នកផ្តល់តាមវិធីនេះ នឹងត្រូវបានប្រើប្រាស់ស្របទៅតាមគោលបំណងដែលលោកអ្នកផ្ដល់ជូន។ យើងខ្ញុំនឹងប្រើប្រាស់ព័ត៌មានដែលលោកអ្នកបានផ្តល់ជូនដើម្បីឆ្លើយតបទៅនឹងសំណួររបស់លោកអ្នក ក្នុងករណីសេវាធនាគារតាមអ៊ីនធឺណែត និងសេវាធនាគារតាមទូរស័ព្ទចល័ត ដើម្បីឲ្យការចុះឈ្មោះប្រើប្រាស់សេវាទាំងពីរនេះអាចប្រព្រឹត្ត​ទៅបាន។

យើងក៏អាចប្រមូលព័ត៌មានផ្ទាល់ខ្លួនពីលោកអ្នក តាមមធ្យោបាយផ្សេងៗទៀតក្រៅពីតាមគេហទំព័រនេះ ឧទាហរណ៍ តាមទូរស័ព្ទ តាមការសរសេរជាលាយលក្ខណ៍អក្សរ​ ឬការជួបប្រាស្រ័យដោយផ្ទាល់។

ការប្រើព័ត៌មានបច្ចេកទេស “Cookies”

ទិន្នន័យអំពីករណីដែលលោកអ្នកចូលទស្សនាគេហទំព័រនេះអាចត្រូវបានប្រមូលតាមរយៈការប្រើប្រាស់ “cookies”។

សូមចងចាំថា គ្មានព័ត៌មានណាមួយដែលកំណត់អត្តសញ្ញាណរបស់លោកអ្នក នឹងត្រូវបានប្រមូលតាមវិធីនេះទេ។

Cookies គឺជាឯកសារដែលត្រូវបានផ្ទេរទៅក្នុងថាសរឹងកុំព្យូទ័ររបស់លោកអ្នកតាមរយៈវេបសាយត៍មួយ។ Cookies អាចផ្ទុកព័ត៌មានអំពីចំណង់ចំណូលចិត្តរបស់លោកអ្នក ​ និងព័ត៌មានផ្សេងទៀតដែលលោកអ្នកត្រូវការ នៅពេលលោកអ្នកចូលទស្សនាក្នុងវេបសាយត៍មួយ។ ដើម្បីបង្ការការប្រើប្រាស់ cookies លោកអ្នកគួរតែធ្វើប្រើ​មុខងារដែលមាននៅក្នុងកម្មវិធីបើកអ៊ីនធឺណែត ដែលអាចឲ្យលោកអ្នកអាចបដិសេធ ឬទទួលយកការ​ប្រើប្រាស់ cookies។ ព័ត៌មានស្ថិតិនិងវិភាគដែលប្រមូលបានតាមរយៈប្រតិបត្តិការនៃម៉ាស៊ីន servers និងកំណត់ត្រា logs នឹងផ្តល់ឲ្យយើងខ្ញុំជាព័ត៌មានទូទៅ មិនមែនជាព៌ត៌មានជាក់លាក់ពីបុគ្គលណាមួយឡើយ។ គ្មានព័ត៌មានណាមួយដែលយើងបានប្រមូល នឹងត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណអ្នកទស្សនាវេបសាយត៍ឡើយ។ យើងខ្ញុំកត់ត្រាតែសេចក្ដីលម្អិតបច្ចេកទេសដូចខាងក្រោមប៉ុណ្ណោះ៖

ប្រាសាក់គ្មានគោលបំណងកំណត់អត្តសញ្ញាណរបស់អ្នកទស្សនា ឬភ្ជាប់សេចក្ដី​លម្អិតបច្ចេកទេសដែលបានរៀបរាប់ខាងលើជាមួយបុគ្គលណាម្នាក់ឡើយ។ នេះគឺជាគោលនយោបាយរបស់ប្រាសាក់ដែលមិនត្រូវបង្ហាញព័ត៌មានបច្ចេកទេសបែបនេះរបស់អ្នកទស្សនាវេបសាយត៍​យើងទៅកាន់ភាគីទីបីឡើយ លើកលែងតែមានការ​តម្រូវ​ពី​ច្បាប់។ ព័ត៌មានបច្ចេកទេសនឹងត្រូវបានប្រើប្រាស់ដោយប្រាសាក់តែប៉ុណ្ណោះ និងសម្រាប់តែគោលបំណងផ្នែកស្ថិតិនិងផ្នែករដ្ឋបាលផ្សេងទៀត។