សេវាអេធីអឹម

ប្រាសាក់សូមផ្តល់ជូន សេវាអេធីអឹមទំនើប ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ជាមួយនឹងប្រត្តិបត្តិការសាច់ប្រាក់បានយ៉ាងរហ័សនិងសុវត្ថិភាពខ្ពស់។ តាមរយៈការប្រើប្រាស់សេវាអេធីអឹមប្រាសាក់ លោកអ្នកអាចធ្វើការដកប្រាក់ ផ្ទេរប្រាក់ពីគណនីទៅគណនី ផ្ទេរតាមប្រាក់តាមលេខសម្ងាត់ (Cash-by-Code) ទូទាត់វិក្កយបត្រទឹក ភ្លើង និងទិញកាតទូរស័ព្ទ គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ចាប់ពីពេលនេះតទៅលោកអ្នកអាចទទួលបានប័ណ្ណ អេធីអឹម ប្រាសាក់ ដែលជាកាត VIP ឬ កាត VIP Plus ឬ កាត VIP Plus Chip ដោយឥតគិតថ្លៃ។

លក្ខណៈពិសេសរបស់ផលិតផល

លោកអ្នកអាចធ្វើប្រតិបត្តិការទាំងប្រាក់រៀល និង ប្រាក់ដុល្លារអាមេរិក ព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • អ្នកអាចប្រើប្រាស់សេវា ATM របស់ប្រាសាក់បានគ្រប់ពេលវេលា 24/7
  • ទទួលអារម្មណ៍ សុវត្ថិភាព ភាពស្ងប់ចិត្ត និងអ្នកមិនចាំបាច់យកសាច់ប្រាក់ទៅតាមខ្លួន
  • របៀបរស់នៅតាមបែបសម័យទំនើប និងចំណេញពេលវេលា
  • ទទួលបានការប្រាក់ខ្ពស់ពីការសន្សំរបស់លោកអ្នក
  • ពិនិត្យមើលសមតុល្យគណនីបានគ្រប់ពេលវេលា
  • ងាយស្រួលក្នុងការគ្រប់គ្រងការចំណាយ

កម្រៃសេវា

ប្រភេទប្រតិបត្តិការ ប្រភេទប័ណ្ណអេធីអឹម ទំហំកំណត់ក្នុង 01 ប្រតិបត្តិការ កម្រៃសេវា
វីអាយភី វីអាយភីភ្លើស វីអាយភីភ្លើសឈីប គ្រប់ប្រភេទប័ណ្ណ
ដកប្រាក់ 1,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល 2,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល 2,500 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល
  • 1,000 ដុល្លារអាមេរិក
  • 400,000 រៀល
  • ប្រតិបត្តិការ ≤ 5ដង ឬ ≤ 800,000 រៀល ៖ មិនគិតកម្រៃសេវា
  • ប្រតិបត្តិការ > 5ដង ឬ > 800,000 រៀល  ៖ គិតកម្រៃសេវា 1 ដុល្លារ ឬ 4,000រៀល
ផ្ទេរប្រាក់ 1,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល 2,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល 2,500 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល
  • 1,000 ដុល្លារអាមេរិក
  • 4,000,000 រៀល
  • 0.25 ដុល្លារអាមេរិក ឬ 1,000 រៀល
  • មិនគិតកម្រៃ ករណីសាខាតែមួយ
ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) 1,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល 2,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល 2,500 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល
  • 200 ដុល្លារអាមេរិក
  • 200,000 រៀល
0.10 ដុល្លារអាមេរិក ឬ 400 រៀល
ទូទាត់វិក្កយបត្រទឹក រដ្ឋាករស្វយ័តក្រុងភ្នំពេញ (PPWSA) មិនកំណត់ 1,000 រៀល
ទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា (EDC) មិនកំណត់ 1,000 រៀល
ទិញកាតទូរស័ព្ទ មិនកំណត់ មិនគិតកម្រៃ
ថ្លៃសេវាប្រចាំខែ 0.50 ដុល្លារអាមេរិក ឬ 2,000 រៀល
ចេញប័ណ្ណលើកដំបូង ឥតគិតកម្រៃ
ចំនួនដងនៃការធ្វើប្រត្តិបត្តិការក្នុង 1 ថ្ងៃ មិនកំណត់

សម្គាល់៖

  • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
  • លោកអ្នកអាចស្វែងរកទីតាំងអេធីអឹមរបស់ប្រាសាក់ www.prasac.com.kh/contact-us/branch-location