ទូទាត់វិក្កយបត្រទឹក

ឥឡូវនេះ លោកអ្នក អាចទូទាត់វិក្កយបត្រទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តាមរយៈសេវាធនាគារចល័ត​ សេវាម៉ាស៊ីនឆូតកាត និង ម៉ាស៊ីនអេធីអឹមប្រាសាក់នៅគ្រប់ទីកន្លែង និងពេលវេលា (24/7) បាន​យ៉ាង​លឿន​ ប្រកប​ដោយ​ភាព​ងាយ​ស្រួល​ និង​សុវត្ថិភាព​ខ្ពស់។

លក្ខណៈផលិតផល បរិយាយ
ប្រភេទវិក្កយបត្រដែលអាចទូទាត់បាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
រូបិយប័ណ្ណ ប្រាក់រៀល ឬ ប្រាក់ដុល្លារ
លក្ខខណ្ឌក្នុងការទូទាត់វិក្កយបត្រ ត្រូវទូទាត់ឲ្យបានមុន​កាល​បរិច្ឆេទ​ផុត​កំណត់​លើ​វិក្កយបត្រ​យ៉ាង​តិច​ 2 ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ​
ចំនួនប្រតិបត្តិការ និងទឹកប្រាក់សម្រាប់ទូទាត់វិក្កយបត្រក្នុងមួយថ្ងៃ មិនកំណត់
កម្រៃសេវាលើការទូទាត់វិក្កយបត្រ 1,000 រៀល​ ក្នុង​ 01 ប្រតិបត្តិការ​
សម្គាល់៖ សូមរក្សាទុកវិក្កយបត្រនៃការទូទាត់ឲ្យបានមួយសប្តាហ៍ ដើម្បីងាយស្រួលធ្វើការផ្ទៀងផ្ទាត់លើប្រតិបត្តិការ ក្នុងករណីធ្វើការទូទាត់វិក្កយបត្រតាមរយៈម៉ាស៊ីនអេធីអឹម និង ម៉ាស៊ីនឆូតកាត។

លោកអ្នកអាចចូលទៅប្រើប្រាស់សេវាធនាគារចល័តនៅលើកុំព្យូទ័រ ឬ Browser ឬ ទូរស័ព្ទដៃតាម https://ibanking.prasac.com.kh/

សូម​ចូល​ទៅ​ទាញ​យក​កម្មវិធី​ពី App Store សម្រាប់​ទូរស័ព្ទ​ដៃ​ប្រភេទ iPhone និង​ចូល​ទៅ​កាន់ Play Store សម្រាប់​ទូរស័ព្ទ​ដៃ​ដែល​ដំណើរ​ការ​ដោយប្រព័ន្ធ Android ។