គណនីចម្រើនតាមលំដាប់

ទទួល​បាន​ការ​ប្រាក់​ខ្ពស់​និង​បត់បែន​តាម​ទំហំ​ទឹក​ប្រាក់​ដាក់​សន្សំ​ សុវត្ថិភាព​ខ្ពស់​និង​អាច​ធ្វើ​ប្រតិបត្តិការ​ដាក់​ប្រាក់​ ដក​ប្រាក់​ ឬ​ ផ្ទេរ​ប្រាក់​ជា​ប្រចាំ​ថ្ងៃ​តាម​តម្រូវ​ការ​ជាក់​ស្តែង​ គឺ​ គណនី​ចម្រើន​តាម​លំដាប់​ ដែល​ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​លោក​អ្នក។​ ដូច​នេះ​ លោក​អ្នក​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពី​កង្វះ​សាច់​ប្រាក់​ក្នុង​ការ​បង្វិល​ប្រាក់​ក្នុង​មុខ​ជំនួញ​របស់​លោក​អ្នក​ ហើយ​ថែម​ទាំង​ទទួល​បាន​អត្រា​ការ​ប្រាក់​រហូត​ដល់​ 3.50% ក្នុង​មួយ​ឆ្នាំ។​

លក្ខណៈផលិតផល

 

លក្ខណៈផលិតផល បរិយាយ
ទឹកប្រាក់ដាក់ដំបូង ឬ សមតុល្យអប្បបរមាក្នុង​គណនី​ ចាប់ពី 2,000,000 រៀល ឬ 500 ដុល្លារ ឬ 20,000 បាត
រូបិយប័ណ្ណ ប្រាក់រៀល ប្រាក់ដុល្លារ ប្រាក់បាត
អត្រាការប្រាក់សម្រាប់គណនីឯកត្តជន(ប្រចាំឆ្នាំ) 2,000,000
– ≤
200,000,000
3.25% 500
– ≤
50,000
3.25% 20,000
–≤
2,000,000
3.25%
> 200,000,000 3.50% > 50,000 3.50% > 2,000,000 3.50%
អត្រាការប្រាក់សម្រាប់គណនីនីតិបុគ្គល(ប្រចាំឆ្នាំ) 2,000,000
– ≤
400,000,000
3.25% 500
– ≤
100,000
3.25% 20,000
–≤
4,000,000
3.25%
> 400,000,000 3.50% > 100,000 3.50% > 4,000,000 3.50%
ការគណនាការប្រាក់ ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ ហើយដាក់បញ្ចូលទៅក្នុងគណនីលោកអ្នករៀងរាល់ចុងខែដោយស្វ័យប្រវត្តិ
ពន្ធលើការប្រាក់
 • និវាសនជន 4%
 • អនិវាសនជន 14%
ឯកសារគណនី
 • សៀវភៅគណនីសន្សំ៖ 12,000 រៀល ឬ 3 ដុល្លារអាមេរិក ឬ 120 បាត
 • ប័ណ្ណព័ត៌មានគណនី៖ មិនគិតកម្រៃ
ការដាក់ប្រាក់ / ការដកប្រាក់ នៅគ្រប់សាខាប្រាសាក់រៀងរាល់ម៉ោងបម្រើសេវាអតិថិជន
គណនីគ្មានប្រតិបត្តិការ គណនីទាំងឡាយណាដែលគ្មានប្រតិបត្តិការក្នុងរយៈពេល 12 ខែ នឹងត្រូវកាត់កម្រៃសេវាចំនួន 4,000 រៀល ឬ 1 ដុល្លារអាមេរិក ឬ 40 បាត ក្នុង 1 ខែ
សេវាកម្មបន្ថែម
 • មិនអស់កម្រៃសម្រាប់ការស្នើសុំ​របាយការណ៍គណនី ប័ណ្ណអេធីអឹម និងការភ្ជាប់សេវាធនាគារចល័ត
 • 40,000 រៀល ឬ 10 ដុល្លារអាមេរិក ឬ 400 បាត សម្រាប់កម្រៃសេវាលើ មូលប្បទានប័ត្រធនាគារ ឬ លិខិតបញ្ជាក់សមតុល្យគណនី ឬ លិខិតបញ្ជាក់សមតុល្យគណនីសម្រាប់សវនកម្មក្នុង 1 សន្លឹក

គណនីនេះមិនផ្តល់ជូនសម្រាប់អតិថិជនប្រភេទជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេងៗឡើយ។

លក្ខខណ្ឌតម្រូវសម្រាប់ការបើកគណនី

 • ជានីតិជន (ជនជាតិខ្មែរ ឬ បរទេស) អាយុចាប់ពី 16 ឆ្នាំឡើងទៅ
 • ការបើកគណនីឯកត្តជន៖ អតិថិជន ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព
 • ការបើកគណនីនីតិបុគ្គល៖ ឯកសារពាក់ព័ន្ធរបស់ស្ថាប័ន ក្រុមហ៊ុន សហគ្រាស សាលារៀន ឬ ស្ថាប័នរដ្ឋ
 • អតិថិជនត្រូវមានមុខរបរ ឬ ធ្វើអាជីវកម្មស្របច្បាប់ និងមិនជាប់ទោសឧក្រិដ្ឋ ឬ បទល្មើសផ្សេងៗ

សម្គាល់៖

 • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងថ្លៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
 • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។