គណនី​កូន​ចម្រើន​

​អនាគត​ត្រចះត្រ​ចង់​របស់​កូនៗជា​រឿង​សំខាន់​ដែល​មាតា​បិតា​គ្រប់រូបប្រាថ្នា​ចង់​បាន​!

សម្រេច​គោល​បំណង ឬ ក្តីស្រមៃ​របស់​លោក​អ្នក ដោយ​បើក «គណនី​កូន​ចម្រើន» នៅ​ប្រាសាក់ នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​បុត្រធីតាជាទី​ស្រលាញ់​ទទួល​បាន​ការ​អប់រំ​ខ្ពស់ ឬ ការបង្កើត​មុខ​ជំនួញ​ផ្សេងៗ ឬ មាន​អាជីពការ​ងារ​ល្អៗនា​ពេល​អនាគត។

លក្ខណៈ បរិយាយ
ប្រភេទអតិថិជន
  • ឯកត្តជន
  • កុមារអាយុស្មើ ឬ តិ​ចជាង16 ឆ្នាំ
រូបិយប័ណ្ណ ប្រាក់រៀល ប្រាក់ដុល្លារ ប្រាក់បាត
ទំហំទឹកប្រាក់ដាក់ដំបូង 100 ដុល្លារ ឬ 400,000 រៀល ឬ 4,000 បាត
ទំហំទឹកប្រាក់តម្កល់អប្បបរមា 500 ដុល្លារ ឬ 2,000,000 រៀល ឬ 20,000 បាត
រយៈពេលសន្សំ
  • រយៈពេលដាក់ប្រាក់បញ្ញើត្រូវបានកំណត់ជាចំនួនថ្ងៃ
  • ចំនួនថ្ងៃអាចមានចន្លោះពី 725 ថ្ងៃ (ឬ 2 ឆ្នាំ) ទៅ 6,575 (ឬ 18 ឆ្នាំ)
អត្រាការប្រាក់ស្តង់ដារប្រចាំឆ្នាំ ប្រាក់ដុល្លារ ប្រាក់រៀល ប្រាក់បាត
ទំហំ អត្រា ទំហំ អត្រា ទំហំ អត្រា
≤ 1,000 5.00% ≤ 4,000,000 5.00% ≤ 40,000 5.00%
> 1,000 – 5,000 5.50% > 4,000,000- 20,000,000 5.50% > 40,000-200,000 5.50%
> 5,000 6.00% > 20,000,000 6.00% > 200,000 6.00%
ការទូទាត់ការប្រាក់ ការប្រាក់ត្រូវបានគណនា និងបង្គរជាប្រចាំថ្ងៃ និងទូទាត់ចូលគណនីអតិថិជនជាប្រចាំឆ្នាំ
ពន្ធលើការប្រាក់
  • 6% សម្រាប់និវាសនជន
  • 14% សម្រាប់អនិវាសនជន
សៀវភៅគណនីកូនចម្រើន
  • មិនគិតកម្រៃចំពោះការស្នើសុំលើកដំបូង និងពេលប្រើអស់សន្លឹក
  • កម្រៃសេវាពេលស្នើសុំថ្មីក្នុងករណីបាត់ ឬ ខូច៖ 3 ដុល្លារអាមេរិក ឬ 12,000 រៀល ឬ 120 បាត
ប័ណ្ណព័ត៌មានគណនី ផ្ដល់ជូនដោយមិនគិតថ្លៃសេវា
ការដាក់ប្រាក់
  • ដាក់ប្រាក់បន្ថែមបានគ្រប់សាខា ម៉ាស៊ីនអេធីអឹម សេវាធនាគារចល័ត ឬ ​ម៉ាស៊ីន​ឆូតកាត
  • ករណីដាក់ប្រាក់ឆ្លងសាខា គឺគិតថ្លៃសេវាតាមសេវាផ្ទេរប្រាក់ក្នុងស្រុក
ការដកប្រាក់
  • អាចដកប្រាក់តាមតែបញ្ជរបេឡាប៉ុណ្ណោះ
  • ករណីដកប្រាក់ឆ្លងសាខា គឺគិតថ្លៃសេវាតាមសេវាផ្ទេរប្រាក់ក្នុងស្រុក
សេវាកម្មផ្សេងៗ
  • មិនអស់កម្រៃសម្រាប់ការស្នើសុំ លិខិតបញ្ជាក់សមតុល្យគណនី របាយការណ៍គណនី ភ្ជាប់សេវាធនាគារចល័ត
  • មិនអាចស្នើសុំប្រើប្រាស់ប័ណ្ណអេធីអឹមបានទេ

ឯកសារ​តម្រូវ (សម្រាប់​កុមារ និង​អ្នក​រួម​គណនី)៖

  • សំបុត្រ​កំណើត សំបុត្របញ្ជាក់​​កំណើត ឬ​
  • សៀវភៅ​គ្រួសារ ឬ
  • សៀវភៅស្នាក់​នៅ ឬ​
  • អត្ត​សញ្ញាណ​ប័ណ្ណ ឬ​
  • ​លិខិត​ឆ្លងដែន ឬ
  • រូបថត​របស់​កុមារ (ករណី​មាន)

សម្គាល់៖

  • ប្រាសាក់​ រក្សា​សិទ្ធិ​ក្នុង​ការកែប្រែ​អត្រា​ការ​ប្រាក់ និង​ថ្លៃ​សេវា​ដោយ​ពុំ​ចាំបាច់​ជូន​ដំណឹងទុកជា​មុន។
  • លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុ​វត្ត​។