គណនីមូលនិធិសោធននិវត្តន៍

ការថែរក្សានិងគ្រប់គ្រងសាច់ប្រាក់សម្រាប់ចំណាយផ្សេងៗផ្ទាល់ខ្លួន ឬ ក្រុមគ្រួសារក្រោយពេលចូលនិវត្តន៍ គឺជាភាពចាំបាច់សម្រាប់បុគ្គលម្នាក់ៗ ឬ ក្រុមគ្រួសារ។ ប្រាសាក់ផ្តល់ជូនគណនីមូលនិធិសោធននិវត្តន៍សម្រាប់ក្រុមហ៊ុន សហគ្រាស អង្គការជាតិ និងអន្តរជាតិ ដើម្បីផ្តល់ភាពងាយស្រួលនិងលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួន។

លក្ខណៈផលិតផល

បរិយាយ លក្ខណៈផលិតផល
អត្រាការប្រាក់ប្រចាំឆ្នាំ 8.50% (ប្រាក់រៀល) និង 7.00% (ប្រាក់ដុល្លារ)
សមតុល្យអប្បបរមាពេលបើកគណនី មិនតម្រូវ
រយៈពេលនៃកិច្ចសន្យា ពី 1 ទៅដល់ 5 ឆ្នាំ
ឯកសារគណនី
  • សៀវភៅគណនី៖ 12,000 រៀល ឬ 3 ដុល្លារអាមេរិក ឬ 120 បាត
  • ប័ណ្ណព័ត៌មានគណនី៖ មិនគិតកម្រៃ
ការគណនាការប្រាក់ ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ ហើយដាក់បញ្ចូលទៅក្នុងគណនី រៀងរាល់ចុងឆ្នាំដោយស្វ័យប្រវត្តិ
លក្ខខណ្ឌនៃការដាក់ ឬដកប្រាក់ យោងតាមកិច្ចសន្យា
ពន្ធលើការប្រាក់
  • និវាសនជន 6%
  • អនិវាសនជន 14%
ការពិន័យចំពោះការបិទគណនី ឬ ដកប្រាក់មុនកិច្ចសន្យា
  • 50 ដុល្លារ ឬ 200,000 រៀល ករណីបិទ ឬដកប្រាក់មុន 1 ឆ្នាំ
  • 30 ដុល្លារ ឬ 120,000 រៀល ករណីបិទ ឬដកប្រាក់លើសពី 1 ឆ្នាំ ឬ មុនកិច្ចសន្យា
អត្រាការប្រាក់ចំពោះការបិទគណនី ឬ ដកប្រាក់មុនកិច្ចសន្យា ឬ មុនអាយុចូលនិវត្តន៍ ផ្តល់ជូនអត្រាការប្រាក់ទៅតាមអត្រាការប្រាក់ស្តង់ដារនៃគណនីមូលនិធិសោធននិវត្តន៍ដោយគិតទៅតាមរយៈពេល (ចំនួនថ្ងៃ) ដែលបានរក្សាទុកជាក់ស្តែង។

សម្គាល់៖

  • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងថ្លៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។