គណនីសន្សំតាម​ផែនការ

លោកអ្នកអាចសន្សំប្រាក់ក្នុងចំនួនទឹកប្រាក់ថេរជារៀងរាល់ខែ រហូតទទួលបានទំហំទឹកប្រាក់មួយសមស្របដើម្បីសម្រេចគោលដៅ ឬ ក្ដីសុបិនរបស់លោកអ្នក និងទទួលបានអត្រាការប្រាក់ខ្ពស់ តាមរយៈគណនីសន្សំតាមផែនការរបស់ប្រាសាក់។

លក្ខណៈ បរិយាយ
ទឹកប្រាក់ដាក់ប្រចាំខែអប្បបរមា 40,000 រៀល ឬ 10 ដុល្លារ ឬ 400 បាត
អត្រាការប្រាក់គោល 2.50% (រៀល) ឬ 2.00% (ដុល្លារ) ឬ 2.00% (បាត)
អត្រាការប្រាក់បន្ថែម 4.50% (ឆ្នាំទី1) និង 5.50% (ឆ្នាំទី2) (ផ្តល់ជូនទាំងបីរូបិយប័ណ្ណ)
ពន្ធលើការប្រាក់
  • និវាសនជន 6%
  • អនិវាសនជន 14%
រយៈពេលសន្សំ 12 ខែ ឬ 24 ខែ
លក្ខខណ្ឌនៃការដាក់ប្រាក់ ប្រចាំខែ
ឯកសារគណនី
  • មិនគិតកម្រៃចំពោះការស្នើសុំលើកដំបូង និងពេលប្រើអស់សន្លឹកសម្រាប់វិញ្ញាបនបត្របញ្ញើនិងសៀវភៅសន្សំតាមផែនការលើកដំបូង
  • កម្រៃសេវាពេលស្នើសុំថ្មីក្នុងករណីបាត់ ឬ ខូច៖ 3 ដុល្លារអាមេរិក ឬ12,000 រៀល ឬ 120 បាត
លក្ខខណ្ឌដើម្បីទទួលបានការប្រាក់បន្ថែម
  • ដាក់ប្រាក់ទៅតាមចំនួនកំណត់ពេលបើកគណនី និងឲ្យបានទៀងទាត់ជាប្រចាំខែ
  • រក្សាទុកគណនីរហូតដល់កាលកំណត់
ការបិទគណនីមុនកាលកំណត់
  • អាចស្នើសុំបាននៅគ្រប់សាខា ដោយមិនគិតកម្រៃសេវា
  • ការប្រាក់ដែលទទួលបានគឺមានតែការប្រាក់គោលតែប៉ុណ្ណោះ

សម្គាល់ ៖

  • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងថ្លៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។