គណនីបញ្ញើមានកាលកំណត់

ជម្រើស​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ចាត់​ចែង​សាច់​ប្រាក់​ដែល​នៅ​សល់​ គឺ​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​ជា​មួយ​ប្រាសាក់។​ លោក​អ្នក​នឹងទទួល​បាន​ទាំង​សុវត្ថិភាព​សាច់​ប្រាក់​​ និង​ការ​ប្រាក់​ខ្ពស់​ផង​ដែរ។​ ម្យ៉ាង​ទៀត​ ក្នុង​ករណី​ដែល​លោក​អ្នក​ត្រូវ​ការ​ប្រាក់​បន្ទាន់​ លោក​អ្នក​ក៏​អាច​ទទួល​បាន​ប្រាក់​កម្ចី​ពី​ប្រាសាក់​យ៉ាង​ងាយ​ស្រួល​តាម​រយៈ​ការ​ដាក់​វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​ជា​ទ្រព្យ​ដាក់​ធានា​ ដោយ​ពុំ​ចាំ​បាច់​បិទ​គណនី​របស់​លោក​អ្នកឡើយ។​

អត្រាការប្រាក់

រូបិយប័ណ្ណ ប្រាក់រៀល ឬ ដុល្លារ ឬ បាត
រយៈពេល គណនី​ចម្រើន​ការ​ប្រាក់​ចុង​គ្រា គណនី​ចម្រើន​ការ​ប្រាក់​ប្រចាំ​ខែ​
អត្រាការ​ប្រាក់​ស្ដង់​ដារ​ អត្រាការ​ប្រាក់​បន្ថែម​ អត្រាការ​ប្រាក់​សរុប អត្រាការ​ប្រាក់​ស្ដង់​ដារ​ អត្រាការ​ប្រាក់​បន្ថែម​ អត្រាការ​ប្រាក់​សរុប
1 ខែ 4.00% 4.00% 4.00% 4.00%
2 ខែ 4.25% 4.25% 4.15% 4.15%
3 ខែ 5.50% 5.50% 5.25% 5.25%
4 ខែ 5.75% 5.75% 5.50% 5.50%
5 ខែ 6.00% 6.00% 5.75% 5.75%
6 ខែ 6.25% 6.25% 6.00% 6.00%
7 ខែ 6.30% 6.30% 6.10% 6.10%
8 ខែ 6.40% 6.40% 6.15% 6.15%
9 ខែ 6.50% 6.50% 6.25% 6.25%
10 ខែ 6.60% 6.60% 6.35% 6.35%
11 ខែ 6.70% 6.70% 6.45% 6.45%
12 ខែ 7.75% 0.25% 8.00% 7.50% 0.25% 7.75%
18 ខែ 7.75% 0.25% 8.00% 7.50% 0.25% 7.75%
24 ខែ 7.75% 0.25% 8.00% 7.50% 0.25% 7.75%
36 ខែ 7.75% 0.25% 8.00% 7.50% 0.25% 7.75%

*អត្រាការប្រាក់ប្រចាំឆ្នាំ

លក្ខណៈផលិតផល

លក្ខណៈផលិតផល បរិយាយ
ទឹកប្រាក់ដាក់ដំបូង ឬ សមតុល្យអប្បបរមា ចាប់ពី 200,000 រៀល ឬ 50 ដុល្លារ ឬ 2,000 បាត
រយៈពេល 1 ខែ / 2 ខែ / 3 ខែ / 4 ខែ / 5 ខែ / 6 ខែ /7 ខែ /8 ខែ / 9 ខែ /10 ខែ /11 ខែ / 12 ខែ / 18 ខែ / 24 ខែ ឬ 36 ខែ
ពន្ធលើការប្រាក់
  • និវាសនជន 6%
  • អនិវាសនជន 14%
ការដាក់ប្រាក់ អាចធ្វើបានតែម្តងគត់នៅពេលបើកគណនី (ករណីចង់ដាក់ប្រាក់បន្ថែម អាចបើកគណនីថ្មីបន្ថែមបាន)
ឯកសារគណនី
  • ផ្តល់ជូន វិញ្ញាបនបត្របញ្ញើមានកាលកំណត់លើកដំបូង ដោយមិនគិតកម្រៃសេវា
  • ករណីខូច ឬ បាត់វិញ្ញាបនបត្របញ្ញើមានកាលកំណត់ កម្រៃសេវាលើការស្នើសុំវិញ្ញាបនបត្របញ្ញើមានកាលកំណត់ថ្មី គឺចំណាយត្រឹមតែ 12,000 រៀល ឬ​ 3 ដុល្លារ ឬ 120 បាត
ការបិទគណនីមុនកាលកំណត់ មិនគិតថ្លៃសេវា និងផ្តល់ជូនការប្រាក់ទៅតាមអត្រានៃគណនីប្រភព
សេវាកម្មបន្ថែម របាយការណ៍គណនី មិនគិតកម្រៃ
ការភ្ជាប់គណនីជាមួយនឹងសេវាធនាគារចល័ត មិនគិតកម្រៃ
មូលប្បទានប័ត្រធនាគារ 40,000 រៀល ឬ 10 ដុល្លារអាមេរិក ឬ 400 បាត
លិខិតបញ្ជាក់សមតុល្យគណនី ឬលិខិតបញ្ជាក់សមតុល្យគណនីសម្រាប់សវនកម្ម 40,000 រៀល ឬ 10 ដុល្លារអាមេរិក ឬ 400 បាត
លក្ខខណ្ឌផ្សេងៗ តម្រូវឲ្យអតិថិជនមានគណនីសន្សំ ឬ គណនីចម្រើនគ្មានកាលកំណត់ ជាគណនីប្រភព។

សម្គាល់៖

  • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងថ្លៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។