គណនីចម្រើនគ្មានកាលកំណត់

ជា​ប្រភេទ​គណនី​សន្សំ ដែល​ផ្តល់​ជូន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​គណនី​សន្សំ​ធម្មតា ហើយ​អាច​ឲ្យ​លោក​អ្នក​ធ្វើ​ការ​ដាក់​ប្រាក់ ដក​ប្រាក់ ផ្ទេរ​ប្រាក់​ទៅ​ដៃ​គូជំនួញ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់ (Cash-by-Code) ទូទាត់​វិក្កយបត្រ​ទឹក​ភ្លើង និង​ទិញ​កាត​ទូរស័ព្ទ​តាម​រយៈប័ណ្ណអេធីអឹម ឬ សេវា​ធនាគារ​ចល័ត ។

អត្រាការប្រាក់

រូបិយប័ណ្ណ រៀល ដុល្លារអាមេរិក បាត
អត្រាការប្រាក់ប្រចាំឆ្នាំ 3.00% 3.00% 3.00%

គណនី​នេះ​មិន​ផ្តល់​ជូន​សម្រាប់​អតិថិជន​ប្រភេទ​ជា​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​ផ្សេងៗ​ឡើយ។

លក្ខណៈផលិតផល

លក្ខណៈផលិតផល បរិយាយ
ទឹកប្រាក់ដាក់ដំបូងពេលបើកគណនី ចាប់ពី 400,000 រៀល ឬ 100 ដុល្លារអាមេរិក ឬ 4,000 បាត
សមតុល្យតម្កល់អប្បបរមាក្នុងគណនី 400,000 រៀល ឬ 100 ដុល្លារអាមេរិក ឬ 4,000 បាត
ការគណនាការប្រាក់ ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ ហើយដាក់បញ្ចូលទៅក្នុងគណនីលោកអ្នករៀងរាល់ចុងខែដោយស្វ័យប្រវត្តិ
ពន្ធលើការប្រាក់
 • និវាសនជន 4%
 • អនិវាសនជន 14%
ឯកសារគណនី
 • សៀវភៅគណនីសន្សំ៖ 12,000 រៀល ឬ 3 ដុល្លារអាមេរិក ឬ 120 បាត
 • ប័ណ្ណព័ត៌មានគណនី៖ មិនគិតកម្រៃ
ការដាក់ប្រាក់ / ការដកប្រាក់ នៅគ្រប់សាខាប្រាសាក់រៀងរាល់ម៉ោងបម្រើសេវាអតិថិជន
សេវាកម្មបន្ថែម
 • មិនអស់កម្រៃសម្រាប់ការស្នើសុំ​របាយការណ៍គណនី ប័ណ្ណអេធីអឹម និងការភ្ជាប់សេវាធនាគារចល័ត
 • 40,000 រៀល ឬ 10 ដុល្លារអាមេរិក ឬ 400 បាត សម្រាប់កម្រៃសេវាលើ មូលប្បទានប័ត្រធនាគារ ឬ លិខិតបញ្ជាក់សមតុល្យគណនី ឬ លិខិតបញ្ជាក់សមតុល្យគណនីសម្រាប់សវនកម្មក្នុង 1 សន្លឹក
គណនីគ្មានប្រតិបត្តិការ គណនី​ទាំងឡាយ​ណា​ដែល​គ្មាន​ប្រតិបត្តិការ​ក្នុង​រយៈពេល 12 ខែ នឹង​ត្រូវ​កាត់​កម្រៃសេវា​ចំនួន 4,000 រៀល ឬ 1 ដុល្លារអាមេរិក ឬ 40 បាត ក្នុង 1 ខែ

លក្ខខណ្ឌតម្រូវសម្រាប់ការបើកគណនី

 • ជា​នីតិជន (ជនជាតិ​ខ្មែរ ឬ បរទេស) អាយុ​ចាប់ពី 16 ឆ្នាំ​ឡើង​ទៅ​
 • ការបើកគណនីឯកត្តជន៖ អតិថិជន ត្រូវ​មាន​ឯកសារ​បញ្ជាក់អត្តសញ្ញាណ​ច្បាប់ដើម និង​មាន​សុពលភាព
 • ការបើកគណនីនីតិបុគ្គល៖ ឯកសារ​ពាក់ព័ន្ធ​របស់​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស សាលារៀន ឬ ស្ថាប័នរដ្ឋ
 • អតិថិជន​ត្រូវ​មាន​មុខរបរ ឬ ធ្វើ​អាជីវកម្ម​ស្របច្បាប់ និង​មិន​ជាប់ទោស​ឧក្រិដ្ឋ ឬ បទល្មើស​ផ្សេងៗ

សម្គាល់៖

 • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងថ្លៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
 • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។