សេវាទូទាត់រហ័ស

ជា​សេវា​ផ្ទេរប្រាក់​ ដែល​បាន​ផ្តួចផ្តើម​ដោយ​ធនាគារជាតិ​នៃកម្ពុជា​ និង​ចូលរួម​សហការ​ដោយ​ធនាគារ​ពាណិជ្ជ​ និង​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​លោក​អ្នក​ក្នុង​ការ​ផ្ទេរ​ ឬ​ទទួល​ប្រាក់​រៀល​ ទូទាត់​ទំនិញ ​ឬ​សេវាកម្ម​ផ្សេងៗ​ដូច​ជា​៖ ទិញ​អាហារ​ គ្រឿង​អេឡិច​ត្រូនិក​ សំបុត្រឡាន​ក្រុង ដោយ​ការ​ទូទាត់​ឆ្លង​ធនាគារ​ ឬ​គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​ តាមរយៈ​បញ្ជរ​បេឡា ​ឬ​ម៉ាស៊ីន​អេធីអឹម​ បាន​ភ្លាមៗ​ ប្រកប​ដោយ​ភាព​ងាយ​ស្រួល​ សុវត្ថិ​ភាព ​និង​ជឿ​ជាក់​បំផុត។

លក្ខណៈ បរិយាយ
រូបិយប័ណ្ណ ប្រាក់រៀល (ប៉ុណ្ណោះ)
លក្ខខណ្ឌតម្រូវ
  • អ្នកផ្ញើប្រាក់ ត្រូវមានគណនីជាមួយប្រាសាក់
  • អ្នកទទួលប្រាក់ ត្រូវមានគណនីជាមួយស្ថាប័នផ្សេង

ចំនួនផ្ទេរអតិបរមា ក្នុង​ 01 ប្រតិបត្តិការ

40,000,000 រៀល
កម្រៃសេវាផ្ទេរប្រាក់ ទំហំទឹកប្រាក់ (រៀល) កម្រៃសេវា (រៀល)
<= 4 លាន 4,000
> 4 លាន ដល់ <= 2០ លាន 8,000
> 20 លាន ដល់ <= 40 លាន 12,000
ការគិតកម្រៃសេវា អ្នកផ្ទេរប្រាក់ជាអ្នកទទួលបន្ទុកបង់កម្រៃសេវា
សមតុល្យក្នុងគណនី ត្រូវមានសមតុល្យគ្រប់គ្រាន់ (ថ្លៃសេវា + ចំនួនទឹកប្រាក់ផ្ទេរ)
ឯកសារតម្រូវ
  • អ្នកផ្ទេរប្រាក់៖ បំពេញប័ណ្ណផ្ទេរប្រាក់អន្តរធនាគារ
  • ផ្តល់ព័ត៌មានរបស់អ្នកផ្ទេរ និងអ្នកទទួលនៅលើប័ណ្ណ
ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដៃគូ

ធនាគារ៖ អេស៊ីលីដា, វឌ្ឍនៈអាស៊ី, ជេ ត្រាស់ រ៉ូយ៉ាល់, បាងកក, វិនិយោគនិងអភិវឌ្ឍន៍កម្ពុជា, ធនាគារចិន, ប៊ូយ៉ុងខ្មែរ, កសិកនផាប់ប្ល៊ីក, ប្រេដប៊ែង, កម្ពុជាអាស៊ី, មេគង្គ, ប្រៃសណីយ៍កម្ពុជា, កម្ពុជាសាធារណៈ, កម្ពុជាពាណិជ្ជ, កាណាឌីយ៉ា, កាថេយូណៃធីត, ស៊ីអាយអិមប៊ី, ធនាគារពាណិជ្ជទីមួយ, ធនាគារពាណិជ្ជកម្មក្រៅប្រទេស, ហុងលីអុង, អាយស៊ីប៊ីស៊ី, គូកមីន, មេយប៊ែង, មេហ្គាអិនធើណេសិនណលខមមើសលប៊ែង, ហ្វីលីព, ភ្នំពេញពាណិជ្ជ, អអេចប៊ីឥណ្ដូឆៃណា, សាខមប៊ែង, ស្ថាបនា, ធនាគារសៃហ្គន-ហាណូយកម្ពុជាភីអិលស៊ី, ស៊ិនហាន, តៃវ៉ាន់ខូអបភើរេធីវ, សហពាណិជ្ជ, វឌ្ឍនៈ និងធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម,

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ៖ ប្រាសាក់, អេអឹមខេ, អម្រឹត, ហត្ថាកសិករ, ក្រេឌីត, អិលអូអិលស៊ី, និង ដាប់ប៊ែលយូប៊ី ហ្វាយនែន ។

សម្គាល់៖

  • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
  • លក្ខខណ្ឌផ្សេងត្រូវបានអនុវត្ត។