ឥណទានខ្នាតតូច និងមធ្យម

ប្រសិនបើលោកអ្នកកំពុងមានគម្រោងចង់ពង្រីកអាជីវកម្ម ប្រាសាក់អាចផ្តល់ឥណទានខ្នាតតូចនិងមធ្យមជូនលោកអ្នកតាមតម្រូវការ សម្រាប់ប្រើប្រាស់ក្នុងការធ្វើធុរកិច្ច ផលិតកម្ម ការកែច្នៃសម្ភារផ្សេងៗ និងសេវាកម្មជាច្រើនទៀត។

លក្ខណៈផលិតផល

 • ទំហំប្រាក់កម្ចី៖ 1,600 ដុល្លារអាមេរិក ដល់ 500,000 ដុល្លារអាមេរិក / 6,400,000 រៀល ដល់ 2,100,000,000 រៀល
 • អត្រាការប្រាក់៖ សមរម្យ
 • រយៈពេលខ្ចី៖ រហូតដល់ 120 ខែ
 • របៀបសង៖ បត់បែនតាមលំហូរទឹកប្រាក់

ការគណនាការប្រាក់

 • ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

 • ជានីតិជនមានអាយុពី 18 ទៅ 65 ឆ្នាំ
 • មានអាសយដ្ឋានអចិន្រ្តៃយ៍
 • មានប្រវត្តិល្អនិងអាចជឿជាក់បាន
 • មានប្រតិបត្តិការអាជីវកម្មត្រឹមត្រូវ និងស្របច្បាប់
 • អាជីវកម្មរក្សាបាននូវបរិស្ថានល្អ និងស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា

ឯកសារដែលតម្រូវឲ្យមាន

 • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត ឬ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
 • វិញ្ញាបនបត្រសម្គាល់​ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្របញ្ញើមានកាលកំណត់
 • ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម