ឥណទានសហគ្រាសធុនតូចនិងមធ្យម

ប្រសិនបើលោកអ្នកកំពុងមានគម្រោងចាប់ផ្ដើម ឬ ពង្រីកអាជីវកម្ម ធនាគារ ខេប៊ីប្រាសាក់ អាចផ្តល់ឥណទានធុនតូចនិងមធ្យមជូនលោកអ្នកតាមតម្រូវការ សម្រាប់ប្រើប្រាស់ក្នុងការធ្វើធុរកិច្ច ផលិតកម្ម ការកែច្នៃសម្ភារផ្សេងៗ និងសេវាកម្មជាច្រើនទៀត។ សូមចុចទីនេះ ដើម្បីស្នើសុំឥណទានឥឡូវនេះ។

លក្ខណៈផលិតផល

 • ទំហំប្រាក់កម្ចី៖ រហូតដល់ 2,100 លានរៀល ឬ 50 ម៉ឺនដុល្លារអាមេរិក
 • អត្រាការប្រាក់៖ ចាប់ពី 0.54% ក្នុងមួយខែ
 • រយៈពេលខ្ចី៖ រហូតដល់ 120 ខែ
 • របៀបសង៖ បត់បែនតាមលំហូរសាច់ប្រាក់

ការគណនាការប្រាក់

 • ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

    រូបវន្តបុគ្គល

 • ជានីតិជនមានអាយុពី 18 ដល់ 65 ឆ្នាំ
 • មានអាសយដ្ឋានអចិន្រ្តៃយ៍
 • មានប្រវត្តិល្អ និងអាចជឿជាក់បាន
 • មានប្រតិបត្តិការអាជីវកម្មត្រឹមត្រូវ និងស្របច្បាប់
 • អាជីវកម្មរក្សាបាននូវបរិស្ថានល្អ និងស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា

    នីតិបុគ្គល

 • ជាសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីផ្លូវការ និងស្របច្បាប់

ឯកសារដែលតម្រូវឱ្យមាន

    រូបវន្តបុគ្គល

 • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត ឬ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
 • វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្របញ្ញើមានកាលកំណត់
 • ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម

    នីតិបុគ្គល

 • លក្ខន្តិកៈ ឬ អនុស្សរណៈក្រុមហ៊ុន
 • លិខិតអនុញ្ញាតធ្វើអាជីវកម្ម
 • ប័ណ្ណប៉ាតង់ដែលមានសុពល
 • របាយការណ៍ប្រាក់ចំណេញ (បើមាន)
 • លិខិតបញ្ជាក់ពីការចុះបញ្ជី

សម្គាល់៖

 • ប្រាសាក់ សូម​រ​ក្សា​សិ​ទ្ធិក្នុង​ការ​ផ្លា​ស់​ប្ដូ​រ​ល​ក្ខខ​ណ្ឌ​នា​នា​ ដោយ​ជូន​ដំណឹង​ទៅ​អ​តិ​ថិ​ជ​ន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃ​ច្បាប់។
 • លក្ខខណ្ឌផ្សេងនឹងត្រូវអនុវត្ត។