សេវាធនាគារចល័តតាមទូរស័ព្ទដៃ

សេវាធនាគារចល័ត ឬ Mobile Banking គឺជាសេវាទំនើប និងមានភាពងាយស្រួលដែលបំពាក់ដោយបច្ចេកវិទ្យាកម្រិតខ្ពស់បំផុតដែលផ្តល់ជូនលោកអ្នកក្នុងការទូទាត់ថ្លៃទឹកភ្លើង ផ្ទេរប្រាក់ទៅកាន់ដៃគូជំនួញ ផ្ទេរប្រាក់ឲ្យមនុស្សជាទីស្រឡាញ់ ផ្ទេរ ប្រាក់តាមលេខសម្ងាត់ (Cash-by-Code) ទិញកាតទូរស័ព្ទ ទូទាត់ថ្លៃទំនិញនិងសេវា ពិនិត្យមើលសមតុល្យគណនី គ្រប់គ្រងប័ណ្ណអេធីអឹម បានយ៉ាងលឿន​ប្រកប​ដោយ​ភាព​ងាយស្រួល និងសុវត្ថិភាព គ្រប់ពេលវេលា និងទីកន្លែង ។

 

ទាញយកកម្មវិធីសេវាធនាគារចល័តប្រាសាក់ពី៖

appstore_button_google app_store

 

ទំហំប្រតិបត្តិការ និងកម្រៃសេវា

ប្រភេទប្រតិបត្តិការ ទំហំកំណត់ក្នុងមួយ (01) ថ្ងៃ ទំហំកំណត់ក្នុងមួយ (01) ប្រតិបត្តិការ កម្រៃសេវាក្នុងមួយ (01) ប្រតិបត្តិការ
ផ្ទេរប្រាក់ពីគណនីទៅគណនី 2,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល
  • 1,000 ដុល្លារអាមេរិក
  • 4,000,000 រៀល
  • 0.25 ដុល្លារអាមេរិក ឬ 1,000រៀល
  • មិនគិតកម្រៃ ករណីសាខាតែមួយ
ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) 2,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល
  • 200 ដុល្លារអាមេរិក
  • 200,000 រៀល
0.10 ដុល្លារអាមេរិក ឬ 400 រៀល
ទូទាត់វិក្កយបត្រទឹក រដ្ឋាករស្វយ័តក្រុងភ្នំពេញ (PPWSA) មិនកំណត់  1,000 រៀល
ទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា (EDC) មិនកំណត់  1,000 រៀល
ទូទាត់វិក្កយបត្រទំនិញនិងសេវា មិនកំណត់  មិនគិតកម្រៃ
ទិញកាតទូរស័ព្ទ មិនកំណត់  មិនគិតកម្រៃ
ពិនិត្យសមតុល្យគណនី / របាយការណ៍គណនី / អត្រាប្តូរប្រាក់ មិនកំណត់  មិនគិតកម្រៃ
ចំនួនដងនៃការធ្វើប្រតិបត្តិការក្នុងមួយថ្ងៃ មិនកំណត់

ទំហំ និងកម្រៃសេវាផ្សេងៗ

បរិយាយ កម្រៃសេវា
ទឹកប្រាក់តម្កល់ដំបូង 20 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល (សម្រាប់គណនីសន្សំ) ឬ 100 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល (សម្រាប់គណនីសន្សំចម្រើនគ្មានកាលកំណត់)
កម្រៃសេវាចុះឈ្មោះ មិនគិតកម្រៃ
កម្រៃសេវាប្រចាំខែ 0.50 ដុល្លារអាមេរិក ឬ 2,000 រៀល
មោឃភាពសេវាធនាគារចល័ត (មុនរយៈពេល 1 ឆ្នាំ) 5 ដុល្លារអាមេរិក ឬ 20,000 រៀល

រូបិយប័ណ្ណ

លោកអ្នកអាចប្រើប្រាស់ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ជាមួយនឹងសេវាធនាគារចល័តប្រាសាក់។ ប្រសិនបើលោកអ្នកធ្វើការទូទាត់ប្រាក់ខុសពីប្រភេទរូបិយប័ណ្ណក្នុងគណនីរបស់លោកអ្នក ប្រព័ន្ធនឹងធ្វើការប្តូរប្រាក់ដោយស្វ័យប្រវត្តិតាមអត្រាប្តូរប្រាក់របស់ប្រាសាក់។

សម្គាល់៖

  • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែថ្លៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។