លក្ខខណ្ឌប្រើប្រាស់​វេបសាយត៍

លក្ខខណ្ឌ​ប្រើប្រាស់​ទាំង​នេះ កំណត់​សិទ្ធិ​និងកាតព្វកិច្ច​របស់​អ្នក​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ (តទៅហៅថា ប្រាសាក់) ដែលពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សេវា។ លក្ខខណ្ឌ​ប្រើប្រាស់​ទាំង​អស់​នៃ​កិច្ច​ព្រមព្រៀង​នេះ គឺ​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់។ ដោយ​បាន​ចូល​បើក​ទស្សនា​វេបសាយត៍​នេះ លោក​អ្នក​យល់ព្រមអនុលោម​តាម​លក្ខខណ្ឌ​ទាំង​នេះ។

យុត្តាធិការ និង ការកម្រិត

ប្រាសាក់ គ្រប់គ្រង​និង​ត្រួត​ពិនិត្យ​វេបសាយត៍​នេះពី​ប្រទេសកម្ពុជា។ ប្រាសាក់មិន​អះអាង​ថា រាល់​មាតិកានិង​ព័ត៌មាន​​នៅ​ក្នុង​វេបសាយត៍​នេះសមស្រប​ឬ​អាច​ប្រើប្រាស់​បាន​នៅ​ក្នុង​ទីតាំងឬដែនយុត្តាធិការ​ដទៃឡើយ។ លក្ខខណ្ឌ​ប្រើប្រាស់​ទាំង​នេះ​ស្ថិត​ក្រោម​ច្បាប់​កម្ពុជា ហើយ​ទំនាស់​ណា​មួយ​ដែល​កើតឡើង​ត្រូវ​ដោះ​ស្រាយ​មុខ​តុលាការ​កម្ពុជា។

ការចែកចាយ​មាតិកា​របស់​វេបសាយត៍​នេះ អាច​កំណត់​ដោយ​ច្បាប់។ លោក​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង។

ផលិតផល និង សេវាកម្ម

វេបសាយត៍​នេះមិនត្រូវ​ចាត់​ទុក​ជា​ការ​ផ្ដល់​ជូន ជា​ផ្នែក​របស់​ប្រាសាក់​ក្នុង​ការ​ផ្ដល់​ផលិតផល និង​សេវាកម្មដូច​ដែល​បាន​រៀបរាប់​នៅ​ទីនេះ ចំពោះ​បុគ្គល​ណាម្នាក់ឲ្យ​ទទួល​យក​សេវាទាំង​នេះ បើ​ច្បាប់របស់ប្រទេស​ដែល​បុគ្គល​នោះ​ស្នាក់​នៅ មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ផលិតផល ឬ​សេវាកម្ម​បែបនេះ។ ក្នុងករណី​មាន​ការ​សង្ស័យ លោក​អ្នក​គួរ​សាកសួរ​​អាជ្ញាធរ​មានសមត្ថកិច្ច មុន​នឹង​ធ្វើការ​ប្រើប្រាស់ផលិតផល ឬសេវាកម្ម​នេះ។

ដោយ​បាន​អាន​ព័ត៌មាននេះ លោកអ្នក​យល់ព្រមថា​លោកអ្នក​មិន​ស្នាក់នៅ ឬមិន​ស្នើសុំ​ប្រើប្រាស់​សេវាកម្ម ឬ ផលិតផល​ពី​ក្រៅប្រទេស​កម្ពុជា​ឡើយ។

ផលិតផល និងសេវាកម្ម មាន​ការ​ផ្ដល់​ជូន​អាស្រ័យ​តាម​ឆន្ទានុសិទ្ធិ​របស់​ប្រាសាក់ តាម​លក្ខខណ្ឌ​ប្រើប្រាស់ ដែល​ខ្លួន​អាច​កដកចេញ កែប្រែ គ្រប់ពេលវេលា​ដោយ​គ្មាន​ការជូនដំណឹង។ ផលិតផលនិង​សេវាកម្ម អាច​គ្មាន​ការ​ផ្ដល់ជូន​គ្រប់​ទីតាំង​នោះ​ទេ។ កម្រៃ​សេវា និង​ថ្លៃ​ចំណាយ​ផ្សេងៗ អាច​ត្រូវ​បាន​អនុវត្ត​ចំពោះ​សេវា​មួយ​ចំនួន។ ការិយាល័យ​ដែល​ផ្ដល់​សេវាកម្ម​នោះ អាច​ផ្ដល់​ព័ត៌មាន​លម្អិត​ជូន​លោក​អ្នក​បាន។

ការប្រើប្រាស់ព័ត៌មាន និង មាតិកា

វេបសាយត៍​នេះមិន​មែន​ជា​ការ​ផ្ដល់​ជូន​របស់​ប្រាសាក់​​ដោយ​ផ្នែកដល់​បុគ្គល​ណាម្នាក់​ឲ្យ​ធ្វើ​ការ​ដាក់​ប្រាក់​សន្សំ ប្រសិន​បើខុសច្បាប់របស់​ប្រទេស​ដែល​បុគ្គល​នោះ​ស្នាក់​នៅ។

ព័ត៌មាន​ណាមួយ​ដែល​ផ្ដល់​ជូន​នៅ​លើ​វេបសាយត៍​នេះ មិន​ត្រូវ​ចាត់​ទុក​ជា​ការ​ផ្ដល់​ប្រឹក្សា​ផ្នែក​វិនិយោគ ហិរញ្ញវត្ថុ​ ឬវិជ្ជាជីវៈ​ឡើយ។ លោក​អ្នក​គួរ​ទទួល​ការ​ប្រឹក្សា​ផ្នែក​វិនិយោគ ហិរញ្ញវត្ថុ និង​វិជ្ជា​ជីវៈ​ដែល​សមស្រប។

វេបសាយត៍​ដែល​បាន​តភ្ជាប់

ប្រាសាក់មិនទទួល​ខុស​ត្រូវចំពោះ​មាតិកា​ដែល​ស្ថិត​នៅ​លើ​វេបសាយត៍​ដទៃ​ដែល​តភ្ជាប់​មក​វេបសាយត៍​នេះ​ឡើយ (ដែល​តទៅ​ហៅថា វេបសាយត៍​ខាង​ក្រៅ)។ ការ​ចូល​ប្រើប្រាស់​របស់​អ្នកនៅ​លើ​វេបសាយត៍​ខាង​ក្រៅ​ណាមួយ​គឺ​លោកអ្នក​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង ហើយ​ត្រូវ​អនុលោម​តាម​លក្ខខណ្ឌ​ប្រើប្រាស់​ស្ដី​ពី​ការ​ចូល​ប្រើប្រាស់​នោះ។ តាម​រយៈ​ការ​ផ្ដល់​ hyperlinks ទៅ​វេបសាយត៍​ខាង​ក្រៅ យើង​ខ្ញុំ​មិន​គួរ​ត្រូវ​បាន​ចាត់​ទុក​ថា 1) បាន​គាំទ្រ ផ្ដល់អនុសាសន៍ យល់ព្រម ធានា ឬណែនាំ​ភាគី​ទី​បី​ណាមួយ ឬផលិតផល ឬសេវាកម្ម​ណាមួយ​ដែល​ស្ថិត​នៅ​លើ​វេបសាយត៍​ខាង​ក្រៅ​នោះ​ឡើយ ឬ 2) មាន​ការ​សហការ​ណាមួយជាមួយ​ភាគី​ទីបី និង​វេបសាយត៍​ខាង​ក្រៅ។ យើង​ខ្ញុំ​មិន​មែនជា​ភាគីដែល​ពាក់​ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​រវាង​លោកអ្នក​ និង​អ្នក​ផ្គត់​ផ្គង់​វេបសាយត៍​ខាង​ក្រៅ​ណាមួយ​ឡើយ លុះត្រា​តែ​យើង​បាន​បញ្ជាក់​ឬ​យល់​ព្រម​ជា​ចំហ។

ការបញ្ជូនព័ត៌មានលើអ៊ីនធឺណែត

ប្រតិបត្តិការ​ដែល​ធ្វើ​នៅ​លើ​អ៊ីនធឺណែតអាច​ត្រូវ​បាន​កាត់​ផ្ដាច់ ឈប់​ដំណើរការ យឺតយ៉ាវ​ក្នុងអំឡុង​ពេល​បញ្ជូន​ព័ត៌មាន ហើយ​អាច​បណ្ដាល​ឲ្យ​ផ្ទេរ​ទិន្នន័យ​ដែល​មិនត្រឹមត្រូវ។ ប្រាសាក់ មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​មិន​ដំណើរការ​ដែល​កើត​មាននៅ​ក្នុង​ឧបករណ៍​ទំនាក់ទំនង​ដែល​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ឡើយ ដែល​អាច​ប៉ះពាល់​ដល់​សុក្រិតភាព ឬ​កាលវិភាគ​នៃ​សារ និង​ប្រតិបត្តិការ​ដែល​អ្នក​ផ្ញើ។

ការ​ដោនឡូដ

ប្រាសាក់ មិន​តំណាង​ឬ​សន្យា​ថា វេបសាយត៍​នេះមាន​ព័ត៌មាន​គ្រប់គ្រាន់ និង​បំពេញ​គ្រប់​តម្រូវ​ការ​របស់​លោក​អ្នក​, ថាការ​ចូល​ទស្សនា​មិន​ត្រូវ​បាន​កាត់​ផ្ដាច់, ថា នឹង​គ្មាន​ការ​យឺតយ៉ាវ បើកមិនចេញ កំហុស​ឆ្គង ឬ ខ្វះព័ត៌មាន ឬ​ការ​បាត់បង់​ការ​បញ្ជូន​ព័ត៌មាន ថាគ្មាន​វីរុស ឬ file ដែល​មិន​ល្អ ឬ​អាច​បំផ្លាញ ដែល​នឹង​ត្រូវ​បាន​បញ្ជូន ថាគ្មាន​ការ​ខូច​ខាត​ណាមួយ​នឹង​កើត​មាន​ចំពោះ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​លោក​អ្នក​ឡើយ។ លោក​អ្នកមាន​ទំនួល​ខុស​ត្រូវក្នុង​ការ​ការពារ​និង​រក្សា​ទុក​ទិន្នន័យ និង/ឬ ឧបករណ៍ សម្រាប់​ធ្វើ​ការ​បង្ការ​ដោយ​សមហេតុ​ផល និង​សម​ស្រប ក្នុងការ​ស្គែន​រក​វីរុស​កុំព្យូទ័រ ឬ​លក្ខណៈ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លាញ​ផ្សេង​ទៀត។ ប្រាសាក់​នឹង​មិន​តំណាង ឬ​ធានា​នូវ​សុក្រិតភាព ការ​បំពេញ​មុខងារ ឬ ដំណើរការ​ល្អ​នៃ​កម្មវិធី​ទន់​របស់​ភាគី​ទី​បីណាមួយ ដែល​អាច​ប្រើប្រាស់​ពាក់ព័ន្ធ​នឹង​វេបសាយត៍​នេះ​ឡើយ។

ឯកជនភាព​ព័ត៌មាន​ផ្ទាល់​ខ្លួន

លុះត្រា​តែមាន​ការ​កម្រិត​ដោយ​ច្បាប់ លោក​អ្នក​យល់​ព្រម​ថា គ្រប់​ព័ត៌មាន/ទិន្នន័យ​ផ្ទាល់​ខ្លួនរបស់​អ្នក ដែល​ប្រមូល​ដោយ​ប្រាសាក់​ពី​វេបសាយត៍​នេះ​ពីមួយ​ពេល​ទៅ​មួយ​ពេល អាច​ត្រូវ​បាន​ប្រើប្រាស់​និង​បង្ហាញ​សម្រាប់​គោល​បំណង​បែប​នេះ និង​ចំពោះ​បុគ្គល​ ដោយ​អនុលោម​តាមគោលការណ៍​ឯកជនភាព​បច្ចុប្បន្ន​របស់​ប្រាសាក់។

សំណង

លោកអ្នកយល់ព្រមថា លោក​អ្នក​នឹង​មិន​ឲ្យ​ប្រាសាក់​ទទួល​ខុស​ត្រូវ​ចំពោះ សកម្មភាព បំណុល ចំណាយ ការទាមទារ ការខូចខាត ថ្លៃរត់ការ (រួមមាន​ថ្លៃ​សេវា​លើ​ច្បាប់ ចំណាយ​លើសំណង​ទាំង​ស្រុង) ដែល​បណ្ដាល​មក​ពី​ប្រាសាក់ ដែល​កើត​ឡើង​ដោយ​ផ្ទាល់ឬ​ប្រយោល​ពី​ករណី​ដូច​ខាង​ក្រោម៖

ក) ការចូល​ទស្សនា ឬ​ ប្រើប្រាស់វេបសាយត៍​ប្រាសាក់ រួម​មាន​បុគ្គល ឬ ស្ថាប័ន​ដទៃ​ដែល​អាច​ចូល​ប្រើប្រាស់​សេវាកម្ម ឬ វេបសាយត៍​ដោយ​ប្រើប្រាស់​អត្តលេខ​អ្នក​ប្រើប្រាស់ ឬ លេខ​សម្ងាត់​របស់​អ្នក ឬ

ខ) ការ​ល្មើស ឬ មិន​បាន​គោរព​តាម​លក្ខខណ្ឌ​ប្រើប្រាស់​ទាំង​នេះ ដោយ​លោកអ្នក ឬ បុគ្គល ឬ ស្ថាប័ន​ដែល​អាច​ចូល​ទស្សនា ឬ ប្រើប្រាស់សេវាកម្មឬវេបសាយត៍​ប្រាសាក់ដោយ​ប្រើប្រាស់​អត្តលេខ​អ្នក​ប្រើប្រាស់ ឬ លេខ​សម្ងាត់​របស់​អ្នក។

ការផ្លាស់ប្ដូរព័ត៌មាន និងការកែប្រែលក្ខខណ្ឌប្រើប្រាស់

ប្រាសាក់រក្សាសិទ្ធិជាឯកច្ឆ័ន្ទក្នុង​ការ​កែប្រែ​រាល់​ព័ត៌មានឬមាតិកា​ដែល​មាន​នៅ​លើវេបសាយត៍​នេះ ដោយ​គ្មានការ​ជូនដំណឹង​ជាមុន រួម​ទាំង​លក្ខខណ្ឌ​ប្រើប្រាស់​នៅ​លើ​វេបសាយត៍​នេះ។

សិទ្ធិកម្មសិទ្ធិបញ្ញា

ការរក្សាសិទ្ធិ

មាតិកាទាំងអស់​នៅ​លើ​វេបសាយត៍​នេះ រួមមាន រូបភាព តំណភ្ជាប់ និង​សំឡេង រក្សា​សិទ្ធិ​ដោយ​ប្រាសាក់ ហើយ​មិន​អាច​ត្រូវ​បាន​ចម្លង ដោនឡូដ ចែកចាយ ឬ​ផ្សព្វផ្សាយ តាម​គ្រប់​មធ្យោបាយ ដោយ​គ្មាន​ការ​យល់​ព្រម​ជា​លាយលក្ខណ៍អក្សរ​ពី​ប្រាសាក់។

អាជ្ញាប័ណ្ណ

ពាក់ព័ន្ធនឹង​ព័ត៌មាន ឬ មាតិកា​ដែល​លោក​អ្នកផ្ដល់​ឲ្យ​ប្រាសាក់​តាម​រយៈ​វេបសាយត៍​នេះ លោក​អ្នក​យល់​ព្រម​ផ្ដល់​ឲ្យ​ប្រាសាក់នូវ​សិទ្ធិ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ នូវ​សិទ្ធិ​កម្មសិទ្ធិ​បញ្ញា ចំពោះ​ព័ត៌មាន​និង​មាតិកា​ដែល​ប្រាសាក់​យល់​ថា​សមស្រប ក្នុង​នោះ​រួមមាន ការ​ថត​ចម្លង ការ​ផ្ទេរ ការ​ចែកចាយ និង ផ្សព្វផ្សាយ លើក​លែង​តែ​មាន​កំណត់​ដោយ​ច្បាប់។

ការរក្សាព័ត៌មាន​សម្ងាត់

លោកអ្នក​យល់​ព្រម​ថា ប្រាសាក់នឹង​មិន​ស្ថិត​ក្រោម​កាតព្វកិច្ច​នៃការ​រក្សាព័ត៌មាន​សម្ងាត់ពាក់ព័ន្ធ​នឹង​ព័តមាន​ឬ​មាតិកា​ដែល​បាន​ផ្ដល់​ឲ្យ​ប្រាសាក់​តាម​រយៈ​វេបសាយត៍​នេះ លុះ​ត្រា​តែ​មាន​ការ​ចែង​ផ្សេង​ពី​នេះ​នៅ​ក្នុង​កិច្ច​សន្យា​ផ្ទាល់​ដាច់​ដោយ​ឡែក​មួយ​រវាង​លោកអ្នក និង​ប្រាសាក់ ឬ ក្នុងករណី​តម្រូវ​ពី​ច្បាប់។

លោក​អ្នក​យល់​ព្រម​និង​ទទួល​ស្គាល់ថា មាតិកា​នៃ​ខ​ក្នុង​កិច្ច​សន្យា​ដែល​បាន​ចែង នឹង​មិន​ត្រូវ​បាន​កម្រិត​ដោយ​ខ​នៃ​កិច្ច​សន្យា​ដែល​បាន​កំណត់​នៅ​ក្នុង​លក្ខខណ្ឌ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​នៃ​ផលិត​ផលនិង​សេវាកម្ម​ជាក់​លាក់​ណាមួយ​ដែល​បាន​ផ្ដល់​ជូន​នៅ​លើ ឬ​តាមវេបសាយត៍​នេះឡើយ។